ចិន-ជប៉ុន - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ចន្ទ 15 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ចន្ទ 15 តុលា 2012

ចិន-ជប៉ុន​ចូល​រូម​មរណៈទុក្ខ​ចំពោះ​ការសោយទិវង្គត​របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ​

អនុប្រធានាធិបតីចិន លោក ស៊ីជិនពីងXi Jinping ចាប់ដៃសម្តេចព្រះអគ្គមហេសីមូនិក(Monique)នៅទីក្រុងប៉េកាំងបញ្ជាក់ពីការស្លុតរន្ធត់ចិត្តចំពោះការសោយទិវង្គតរបស់សម្តេចឪ
អនុប្រធានាធិបតីចិន លោក ស៊ីជិនពីងXi Jinping ចាប់ដៃសម្តេចព្រះអគ្គមហេសីមូនិក(Monique)នៅទីក្រុងប៉េកាំងបញ្ជាក់ពីការស្លុតរន្ធត់ចិត្តចំពោះការសោយទិវង្គតរបស់សម្តេចឪ
REUTERS/Xinhua/Lan Hongguang

ដោយ នុយ ប៊ែរណាដែត

លោកស៊ីជីនពីង(xi Jinping) អនុ​ប្រធានាធិបតី​ចិន បាន​សម្តែង​សេចក្តី​សោក​សៅ​ជា​ទីបំផុត​ចំពោះ​ការ​សោយទិវង្គត​របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ​នរោត្តម​សីហនុ​(Norodom Sihanouk) ដែល​បាន​សោយ​ទីវង្គត​នៅ​ទីក្រុង​ប៉េកាំង​ក្នុង​ថ្ងៃ​ចន្ទ​ទី​១៥​តុលា​២០១២​នេះ។ អនុ​ប្រធានាធិបតី​​​ចិន​ បាន​សំដែង​គារវកិច្ច​ដ៏​ជ្រៀលជ្រៅ​ចំពោះ​វិញ្ញាខន្ធ​របស់​អតីត​មហាក្សត្រ​ខ្មែរ​ដែល​លោក​ថ្លែង​ថា ជា​មិត្ត​ដ៏​ចំណាស់​របស់​ប្រជាជន​ចិន-នេះ​ជា​សេចក្តី​ថ្លែង​របស់​ក្រសួង​ការបទេស​ចិន​-នេះ​ជា​សេចក្តីថ្លែង​របស់​ក្រសួង​ការបរទេស​ចិន។ ចំណែក​ប្រទេស​ជប៉ុន​វិញ ក៏​បាន​ចូល​សោយ​ទីវង្គត ចំពោះ​ការ​សោយ​ទិង្គត​របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ដែល​ជប៉ុន​បាន​ថ្លែង​ថា ជា​មិត្ត​ដ៏​សំខាន់​ម្នាក់​របស់​ប្រទេស​ជប៉ុន​និង​ក៏​ជា​ឥស្សរជន​ដ៏​សកម្ម​បំផុត​ក្នុង​ការ​សម្រេច​​​បាន​នូវ​សន្តិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សេចក្តីរាយការណ៍​របស់ នុយ ប៊ែរណាដែត
 

15/10/2012 by នុយ ប៊ែរណាដែត

 

“​ខ្ញុំ​មាន​ការ​ស្លុត​រន្ធត់​ចិត្ត​ជា​អតិ​បរមា ក្រោយពី​បាន​ដឹង​ពត៌មាន​អំពី​ការ​សោយ​ទីវង្គត​របស់​ព្រះករុណា​ព្រះបាទ សម្តេច​នរោត្តម​សីហនុ​ដោយ​ជរា​ពាធ​​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​នៅ​ព្រឹកមិញ​”- លោកអនុប្រធានាធិបតីចិន បាន​ថ្លែង​​បញ្ជាក់បែបនេះ ជូន​ចំពោះ​​សម្តេច​ព្រះ​អគ្គ​មហេសី មូនីក​​(Monique)​នៅ​ទីក្រុង​ប៉េកាំង-« នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ចុះ​ផ្សាយ​នៅ​លើ​ ទំព័រ​វិបសៃ​នៃ​​ក្រសួង​ការបរ​ទេស​ចិន។
 
« យើង​ទាំង​អស់​គ្នា​-មាន​ការ​ស្លុត​រន្ធត់​ចិត្ត​និង​កើត​ទុក្ខ​​យ៉ាង​ខ្លាំង​» នេះ​ជាការថ្លែង​របស់លោក Xi Jingping ដោយ​​បាន​បន្ថែម​ទៀតថា " យើង សូម​ចូល​រួម​មរណៈទុក្ខ​យ៉ាង​ជ្រៀល​ជ្រៅ​ និង​សាម្គីភាព​​​ដោយស្មោះសរ​ជាមួយប្រជាជន​កម្ពុជា​ ក្នុងនាម ឲ្យរដ្ឋាភិបាល​និង​ប្រជាជន​ចិន។
 
លោក Xi ដែល ឈរ​នៅ​ពី​មុខ​រូបថត​របស់​អតីត​មហាក្សត្រ​ខ្មែរ ​​បានថ្លែង​ស្ងើច​​សរសើរ សម្តេច​នរោត្តម​សីហនុ ​ថា​ជា​មិត្ត​ចាស់​យូរ​អង្វែង​របស់​ប្រជាពលរដ្ឋ​ចិន និងដែល​បានរួម​វិភាគទាន​ដ៏​ធំធេង​ ​មិនអាចសាបសូន្យ នៅ​​ក្នុង​ការ​ពង្រីក​ទំនាក់​ទំនង​មិត្តភាព​រវាង​ប្រទេសចិន​និង​កម្ពុជា »។
 
ដោយឡែក​ក្រុម​ឥស្សរជន​នយោបាយ​ចិន​ដ៏សំខាន់ៗ​ផ្សេង​ទៀត ក្នុង​ចំណោម​​នោះ ក៏មាន​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន លោក Yang Jiechi នឹង ទីប្រឹក្សារដ្ឋ​លោក Dai Bingguo មន្ត្រី​ជាន់​ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស​ដែល​​បានសំដែងការ​ចូល​រួម​មណៈទុក្ខ​នេះដែរ ដោយ ​ហៅសម្តេចសីហនុថា​ជា​ “មហាមិត្ត​របស់ប្រទេសចិន”។
 
ចំណែក​ប្រទេស​ជប៉ុន​វិញ ក៏បានចាត់​សម្តេច​សីហនុ​ជា​មិត្ត​ដ៏​សំខាន់​ម្នាក់​របស់​​ខ្លួនដែរ ។​ ​លោក Osamu Fujimura អគ្គ​លេខាធិការ​នៃ​គណៈរដ្ឋមន្ត្រី ជប៉ុន​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ដ៏​ខ្លី​មួយ បានថ្លែងថា”ក្នុង​នាម​ឲ្យ​ប្រទេសជ​ប៉ុន ពលរដ្ឋ​និង​រដ្ឋាភិបាល​ជប៉ុន “ខ្ញុំ​សូម​ចូល​រួម​មរណៈទុក្ខ​ដោយ​ស្មោះ​អស់​ពី​ដួងចិត្ត​ ជាមួយ​ក្រុម​គ្រួសារ​សមាជិក​ទាំង​អស់​នៃ​អតីត​ព្រះ​មហា​ក្សត្រ​នរោត្តម​សីហនុ​ដើម្បីជួយរំលែកសេចក្តី​ទុក្ខព្រួយនេះ”។
 
​ អគ្គ​លេខាធិការ​នៃ​គណៈរដ្ឋមន្ត្រី ជប៉ុន​--បានសង្កត់ពាក្យទៀតថា”បើ​សិន​​ជា​​ពុំ​មាន​វត្តមាន​ របស់​សម្តេច​នរោត្តម​សីហនុ​ទេ -នោះ​ អភិក្រម​សន្តិភាព​នៅ​កម្ពុជា​​ក៏​ពុំ​អាច​សម្រេច​ទៅ​បាន​ដែរ”។ សូមបញ្ជាក់ថា ប្រទេសជប៉ុន គឺ​ជា​ម្ចាស់​ផ្តល់​ជំនួយ​ដ៏យូរយារនៅក្នុងផ្នែក​អភិវឌ្ឍន៍​កម្ពុជា៕

 

tags: ចិន - ជប៉ុន - នរោត្តម សីហនុ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close