កម្ពុជា-រុស្ស៊ី -
អត្ថបទចុះផ្សាយនៅថ្ងៃ អង្គារ 25 តុលា 2011 -
ព័ត៌មានទើបកែប្រើលើកចុងក្រោយ ថ្ងៃ អង្គារ 25 តុលា 2011
កម្ពុជាស្នើរុស្ស៊ីចូលជាសមាជិកនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ
រដ្ឋមន្រ្តីការបរទេសកម្ពុជាលោកហោ ណាំហុង ជួបជាមួយលោកVictor Sumsky នាយកមជ្ឈមណ្ឌលរុស្ស៊ី-អាស៊ាននៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិម៉ូស្គូ នៅទីក្រុងភ្នំពេញ នៅថ្ងៃអង្គារទី ២៥ តុលា ២០១១
©
កម្ពុជាស្នើអោយរុស្ស៊ីផ្តល់សច្ចាប័នចូលជាសមាជិកនៃសន្ធិសញ្ញាមិន រីកសាយអាវុធនុយក្លេអ៊ែរ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ សំណើត្រូវនេះបានលើកឡើង ដោយលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង នៅក្នុងជំនួបជាមួយ លោកVictor Sumsky នាយកមជ្ឈមណ្ឌលរុស្ស៊ី-អាស៊ាន នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិម៉ូស្គូ។
ក្នុងនាមជាអនាគតម្ចាស់ផ្ទះអាស៊ាន កម្ពុជាកំពុងបញ្ចុះបញ្ចូលមហាអំណាចរុស៊្សីមួយទៀត បន្ទាប់ពីប្រទេសចិន អោយរុស្ស៊ីចុះហត្ថលេខាចូលជាសមាជិកនៃសន្ធិសញ្ញាស្តីពីតំបន់ដែលគ្មានការរីកសាយភាយអាវុធនុយក្លេអ៊ែរ នៅអាស៊ីអាគ្នេយ៍។ សំណើរបស់កម្ពុជាបែបនេះត្រូវបានលើកឡើងដោយប្រមុខការទូតកម្ពុជា លោកហោ ណាំហុងនៅក្នុងសវនាការជាមួយលោកVictor Sumskyនាយកមជ្ឈមណ្ឌលរុស្ស៊ីអាស៊ាន នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិម៉ូស្គូ នៅព្រឹកថ្ងៃអង្គារទី២៥តុលានេះ។
បើយោងតាមការបញ្ជាក់របស់លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោកហោ ណាំហុងបានពន្យល់ប្រាប់លោក Victor Sumskyថា ប្រទេសមហាអំណាចចិន ដែលជាសមាជិកអចិន្ត្រៃយ៍មួយរបស់ក្រុមប្រឹក្សារសន្តិសុខអង្គការសហប្រជាជាតិបានសម្រេចថា ខ្លួននឹងចុះហត្ថលេខាលើសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដូច្នេះប្រសិនបើ ប្រទេសរុស្ស៊ីដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមួយទៀត យល់ព្រមដូចប្រទេសចិនដែរនោះ ប្រទេសមហាអំណាចធំ៣ទៀត គឺអាមេរិក បារាំង និងអង់គ្លេសនឹងអាចចូលរួមគាំទ្រសន្ធិសញ្ញានេះដែរ។ សន្ធិសញ្ញានេះបានចូលជាធរមាន កាលពីឆ្នាំ១៩៩៧។
ទាក់ទងនឹងប្រធានបទនេះដែរ :

Delicious
Digg
Facebook
Twitter
Yahoo!
Technorati








