សៅរ៍ 28 កក្កដា 2012
និស្សិតខ្មែរប្រឹងប្រែងខ្លាំងក្នុងការសិក្សានៅប្រទេសថៃ

និស្សិតខ្មែរដែលកំពុងសិក្សានៅក្នុងប្រទេសថៃ
RFI/Menghour Ly
រដ្ឋាភិបាលប្រទេសថៃ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការអភិវឌ្ឍន៍ របស់ប្រទេសថៃ ហៅកាត់ថា TICA បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ក្នុងមួយឆ្នាំៗ ចន្លោះពី ២០០ នាក់ ទៅ ៣០០ នាក់។ ក្នុងចំណោមនិស្សិតខ្មែរទាំងនោះ ក៏មានមន្ត្រីរាជការវ័យក្មេងចំនួន ៥ នាក់ មកពីក្រសួងអប់រំ ក្រសួងកិច្ចការនារី និងមកពីក្រសួងពាណិជ្ជកម្ម បានទទួលអាហារូបករណ៍ ដើម្បីបន្តការសិក្សា នៅសាកលវិទ្យាល័យ ក្នុងទីក្រុងបាងកក នៅថ្នាក់អនុបណ្ឌិត លើមុខវិជ្ជាអប់រំ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រុមនិស្សិតខ្មែរ អះអាងថា ពួកគេបានប្រឹងប្រែងយ៉ាងខ្លាំងលើការសិក្សា ពិសេសផ្នែកភាសាអង់គ្លេស ពោលគឺនិស្សិតខ្មែរត្រូវតែរត់ ក្នុងពេលគេកំពុងដើរ។
ទាក់ទងនឹងប្រធានបទនេះដែរ :

Delicious
Digg
Facebook
Twitter
Yahoo!
Technorati






អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ