ប្រទេសកម្ពុជាត្រូវបានគេចាត់ទុកថា ជាប្រទេសក្រីក្រមួយនៅក្នុងចំណោមប្រទេសក្រីក្រដទៃនៅក្នុងតំបន់ និងនៅលើពិភពលោក។ ប្រជាជនខ្មែរប្រមាណជា៣០ភាគរយបន្តរស់នៅក្រោមបន្ទាត់ភាពក្រីក្រ ប៉ុន្តែការធ្វើលិខិតឆ្លងដែននៅកម្ពុជាមានតម្លៃថ្លៃ បើប្រៀបធៀបទៅនឹងប្រទេសផ្សេងទៀត។ តើលិខិតឆ្លងដែនគួរលក់ថ្លៃឬទេ?
តួលេខក្រសួងទេសចរណ៍ធ្លាប់បានប្រកាសថា ប្រជាពលរដ្ឋខ្មែរប្រមាណជា១លាននាក់ជារៀងរាល់ឆ្នាំបានចេញដំណើរទៅក្រៅប្រទេស។ អ្នកខ្លះចេញដំណើរទៅក្រៅប្រទេសដើម្បីព្យាបាលជំងឺ។ អ្នកខ្លះទៀតចេញទៅក្រៅប្រទេសដើម្បីទស្សនកិច្ចកម្សាន្ត និងអ្នកខ្លះទៀតចេញទៅក្រៅប្រទេសដើម្បីរកឱកាសបង្កើតទំនាក់ទំនងពាណិជ្ជកម្ម។ បើយោងតាមតួលេខខាងលើនេះ គេអាចនិយាយបានថា ប្រជាជនខ្មែរកាន់តែច្រើនឡើងបាននាំគ្នាធ្វើលិខិតឆ្លងដែន។
លិខិតឆ្លងដែនកាន់តែច្រើនត្រូវបានគេធ្វើមែន ប៉ុន្តែប្រជាពលរដ្ឋខ្មែរមួយចំនួនរអ៊ូរទាំពីតម្លៃខ្ពស់។ តម្លៃលិខិតឆ្លងដែនដែលគេធ្វើតាមរយៈទីភ្នាក់ងារទេសចរណ៍ឯកជនអាចមានតម្លៃជាង១៣០ដុល្លារអាមេរិក ក្នុងរយៈពេល៧សប្តាហ៍។ តម្លៃអាចឡើងថ្លៃច្រើនជាងនេះ ប្រសិនបើអតិថិជនត្រូវការកាន់តែឆាប់នោះ។
បើយោងតាមប្រភពមួយចំនួន តម្លៃលិខិតឆ្លងដែនដែលធ្វើតាមរយៈសេវារបស់រដ្ឋអាចមានតម្លៃថោកជាងនេះ ប៉ុន្តែវាពិបាកនឹងទទួលបានណាស់។ អ៊ីចឹងហើយទើបអតិថិជនជាច្រើននាក់តែងតែធ្វើតាមរយៈទីភ្នាក់ងារទេសចរណ៍ឯកជននោះ។
បើទោះបីជាប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់យ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរជិត៣០ភាគរយទៀតនៅបន្តរស់នៅក្រោមបន្ទាត់ភាពក្រីក្រ។ ប្រទេសកម្ពុជាត្រូវបានគេចាត់ទុកថា ជាប្រទេសក្រីក្រមួយនៅក្នុងចំណោមប្រទេសក្រីក្រដទៃនៅក្នុងតំបន់និងនៅលើពិភពលោក។ ប៉ុន្តែបើងាកមកនិយាយពីតម្លៃលិខិតឆ្លងដែនវិញ គេកត់សម្គាល់ឃើញថា វាមានតម្លៃស្ទើរតែស្មើ ឬអាចខ្ពស់ជាងប្រទេសអភិវឌ្ឍមួយចំនួនទៅទៀត។
នៅក្នុងប្រទេសកាណាដា ការធ្វើលិខិតឆ្លងដែនមានតម្លៃជាង១០០ដុល្លារអាមេរិក និងមានរយៈពេល ៥ឆ្នាំ។ នៅក្នុងប្រទេសបារាំង លិខិតឆ្លងដែនមួយមានតម្លៃ១១០ដុល្លារអាមេរិក និងមានរយៈពេល១០ឆ្នាំ។ នៅក្នុងប្រទេសអូស្រ្តាលី លិខិតឆ្លងដែនអាចមានតម្លៃប្រមាណជា១៦០ដុល្លារអាមេរិក និងមានរយៈពេល១០ឆ្នាំដែរ។
ប្រសិនបើគេធ្វើការប្រៀបធៀបតម្លៃលិខិតឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសអ្នកមានមួយចំនួននោះ គេពិតជាពិបាកនិយាយថា តម្លៃលិខិតឆ្លងដែននៅកម្ពុជាថ្លៃជាងគេ ពីព្រោះតម្លៃជាក់ស្តែងវាខុសគ្នាតិចតួចដែលអាចទទួលយកបាន។ ប៉ុន្តែប្រសិនបើគេពិនិត្យមើលទៅលើកម្រិតជីវភាពរវាងប្រជាជនខ្មែរ និងប្រជាជននៃប្រទេសកាណាដា ប្រទេសបារាំងនិងប្រទេសអូស្រ្តាលីវិញ គេពិតជាអាចនិយាយបានថា តម្លៃលិខិតឆ្លងដែននៅកម្ពុជាមានតម្លៃខ្ពស់ណាស់។
ប្រាក់ខែជាមធ្យមរបស់ប្រជាពលរដ្ឋខ្មែរត្រូវបានគេវាយតម្លៃថា មានប្រមាណជាជាង១០០ដុល្លារអាមេរិកប៉ុណ្ណោះ។ រីឯប្រាក់ខែប្រជាជនបារាំង អូស្ត្រាលី និងកាណាដាវិញ មានចំនួនច្រើនពាន់ដុល្លារអាមេរិក។ ក្រៅពីតម្លៃថ្លៃ អតិថិជនដែលមិនសប្បាយចិត្ត បានរិះគន់ថា រយៈពេលលិខិតឆ្លងដែនកម្ពុជាមានរយៈពេលខ្លីជាងប្រទេសអភិវឌ្ឍទៅទៀត។ លិខិតឆ្លងដែនខ្មែរមានរយៈពេល៣ឆ្នាំ និងអាចពន្យាបន្តបានពីរដងទៀត ដែលក្នុងមួយដងៗមានរយៈពេល២ឆ្នាំ។ ដូច្នេះ លិខិតឆ្លងដែនខ្មែរមានរយៈពេលសរុប៧ឆ្នាំ រីឯ លិខិតឆ្លងដែននៅប្រទេសក្រៅមានរយៈពេល១០ឆ្នាំឯណោះ។
មិនត្រឹមតែប៉ុណ្ណោះ លក្ខណៈខុសគ្នាមួយទៀតដែលគួរអោយកត់សម្គាល់ដែរនោះ គឺគុណភាពក្រដាស និងចំនួនសន្លឹកលិខិតឆ្លងដែន។ លិខិតឆ្លងដែនបរទេសមានសន្លឹកច្រើនជាង និងមានគុណភាពល្អជាង។
សរុបសេចក្តីមក ប្រសិនបើគេធ្វើការប្រៀបធៀបរវាងកម្រិតជីវភាពជនជាតិខ្មែរ និងជនជាតិបរទេស និងដោយពិនិត្យលើស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋខ្មែរនៅពេលនេះ រដ្ឋាភិបាលគួរតែពិចារណាលើតម្លៃលិខិតឆ្លងដែនឡើងវិញ។ លិខិតឆ្លងដែនដែលមានតម្លៃសមរម្យនឹងបើកឱកាសអោយជនជាតិខ្មែរកាន់តែច្រើនឡើងអាចធ្វើដំណើរទៅកាន់ក្រៅប្រទេស។ ការធ្វើដំណើរទៅក្រៅប្រទេសកាន់តែច្រើននោះ វានឹងពង្រីកបញ្ញាញាណរបស់ជនជាតិខ្មែរកាន់តែខ្លាំងដែរ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati





អត្ថាធិប្បាយ (6)
តម្លៃជាង១៣០ដុល្លារអាមេរិក
តម្លៃជាង១៣០ដុល្លារអាមេរិក មិនមែនក្នុងរយៈពេល៧សប្តាហ៍ទេ គឺ ៤៥ថ្ងៃ ។
PP Making in Cambodia
ជាដំបូងសូមអរគុណសម្រាប់ការលើកឡើងនូវប្រធានបទនេះមកវិភាគ។ វាជាបញ្ហាដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនកម្ពុជាគ្រប់ៗរូប។ ជាទូទៅសេវាកម្មសាធារណៈនៅប្រទេសកម្ពុជា គឺយ៉ាប់លែងនិយាយកើតស្រាប់ហើយ តែនេះសេវាកម្មដើរដោយបុគ្គលិករដ្ឋក៏មិនកើត ហើយតម្លៃសម្រាប់លិខិតឆ្លងដែននោះវាថ្លៃទៀត ថ្លៃមហាថ្លៃ ថ្លៃសែនថ្លៃ បើប្រៀបជាមួយប្រទេសជិតខាងកម្ពុជា។
ជនជាតិខ្មែរមួយចំនួនធំមិនអាចចេញទៅក្រៅប្រទេសបានដោយសារអត់មានលិខិតឆ្លងដែន ព្រោះការបញ្ហានៃការធ្វើយឺតយូរ និងត្រូវចំណាយច្រើនធៀបហ្នឹងចំណូល។
មានគ្រប់ខេត្ត
នៅប្រទេសគេ ការធ្វើលិខិតឆ្លងដែនមាននៅគ្រប់ខេត្ត សំរាប់ប្រទេសយើងវិញមានតែមួយកន្លែង និងហើយដែលធ្វើអោយតំលៃវាថ្លៃនោះ ។ សូមអោយរាជរដ្ឋាភិបាលមេត្តាពីនិត្យផង និងបង្កើតអោយមាន តាមបន្តាខេត្តទាំងអស់ក្នុងប្រទេសកម្ពុជា ។
High price
I'm strongly agree with his topic, It is fact and true!
Daily Robbery
Dear RFI,
This is one of my great awakened night to have chance to drop black ink to send to our citizens. Passport is really a big concern in our country and it is being traded by the dirty officers.
Passport price is really a robbery, and the service is like a fish market. I believe the high range officers also aware of this problem but who care? Surely what they are doing is just to align with GOV's tradition. It is to do anything as long as:
- To earn as much as $ to bribe the big cats to get post.
- to protect the current power regardless of who die or who survive, even though millions are suffocated.
This is really a daily robbery.
Let's look at the example for countries around us and please do not compare with the big countries.Look approximately!
- In Thailand: Passport costs only around 200Bht
- VN costs only around 30,0000 VND = 20USD
- Malaysia costs 300RM = 99USD
- Cambodia costs 130USD with longer waiting day and service is really suck. WHY WHY WHY?
I honestly thank RFI for raising this concern. However I would suggest that you guys should try to interview the relevant offers for their answer at least we can know how is their shit answer will be?
I recently paid 700 USD for my lost passport and used to pay 60 USD last year for just a bit stamp to extend my passport in Malaysia. Currently, in Malaysia there are many maids ; workers and some students coming to embassy for passport service and other documents. Sadly, they are charged top dollar, like passport extension costs them 60 USD compared to 10 USD only in PP). It is really a daily robbery, especially for maids and workers famously being abused by the owners. They are actually earning very less money by sacrifice their sincere blood to support their future life and poor family in homeland. So why do the scholars sitting in the aircon almost doing nothing in the office ruthlessly exploit its own poor innocent citizens? Or they just simply try to erase the poverty by just kill the poor?
Standing near the ruined building of Khmer embassy to Malaysia, one thing in my mind is just try to stop my tear. This droplet is from the sense of pity to the poor maids and workers accompanied by their owner to make some documents. Why are they treated so bad? and the head of embassy is from royal family ( N R D A R R SMEI). Does royal family also exploit poor citizens?
This feedback is not against anybody but just wanted something better and fairer for all people and country. and I wish my statement will be aired to the whole country.
Thanks RFI.
From a Khmer worker in Kuala Lumpur,
I strongly support your
I strongly support your comments.
I used to request RFI to raise this topic.
I feel sick of the price & its validation.
ប្រតិកម្មជុំវិញអត្ថបទនេះ