កម្ពុជា-សិទ្ធិមនុស្ស - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សៅរ៍ 30 មិថុនា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អាទិត្យ 01 កក្កដា 2012

ព្រះសង្ឃ​តស៊ូ​មតិលួន សូវ៉ាត​ទទួល​ពាន​រង្វាន់​សិទ្ធិមនុស្ស នៅក្នុងប្រទេសស្វីស

ព្រះសង្ឃ​លួន សាវ៉ាត​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​និង​គណៈសង្ឃ​ចាប់​យក​ទៅ​សាកសួរ បន្ទាប់ពី​ព្រះអង្គ​បាន​ចូលរួម​ជួយ​ការពារ​ប្រជាជន​រងគ្រោះ​ដោយ​ដីធ្លី
ព្រះសង្ឃ​លួន សាវ៉ាត​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​និង​គណៈសង្ឃ​ចាប់​យក​ទៅ​សាកសួរ បន្ទាប់ពី​ព្រះអង្គ​បាន​ចូលរួម​ជួយ​ការពារ​ប្រជាជន​រងគ្រោះ​ដោយ​ដីធ្លី
©RFI/ siv channa

ដោយ គី សុខលីម

បន្ទាប់​ពី​ធ្វើ​ការតស៊ូ​មតិ​ជួយ​ការពារ​សិទ្ធិ​ជនរងគ្រោះ​ដោយការបាត់បង់​ដីធ្លី អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​រួច​មក ព្រះ​សង្ឃ លួន សូវ៉ាត គង់​នៅ​ក្នុង​វត្ត​មួយ នៅ​ខេត្ត​សៀមរាប​ទទួល​បាន​ពាន​រង្វាន់​ស្តី​ពី​សិទ្ធិ​មនុស្ស​ពី​ប្រទេស​ស្វីស។ ព្រះសង្ឃ​នឹង​និមន្ត​ទៅ​ទទួល​​ពាន​រង្វាន់​នៅ​ចុង​ឆ្នាំ​២០១២​ខាង​មុខ​នេះ។

សេចក្តីរាយការណ៍​របស់​គី សុខលីម​ពី​ទីក្រុង​ភ្នំពេញ
 

30/06/2012 by គី សុខលីម

ព្រះសង្ឃ លួន សូវ៉ាត ដែល​គង់​នៅ​ក្នុង​ខេត្ត​សៀមរាប​នឹង​ចាក​ចេញ​ទៅ​ទទួល​ពាន​រង្វាន់​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ស្វីស នៅ​ខែ​តុលា​ឆ្នាំ​២០១២​ខាង​មុខ​នេះ។

 
ពាន​រង្វាន់​របស់​ប្រទេស​ស្វីស​ដែល​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Martin Ennals Award គឺ​ជា​ពាន​រង្វាន់​ដ៏​សំខាន់​មួយ​សម្រាប់​ផ្តល់​ជូន​ដល់​បុគ្គល​ណា​ដែល​បាន​ចូល​រួម​ការពារ និង​លើក​តម្កើង​សិទ្ធិ​មនុស្ស។ សម្រាប់ឆ្នាំ​២០១២​នេះ ពាន​រង្វាន់ Martin Ennals Award ត្រូវ​បាន​គេ​ប្រគល់​ជូន​អោយ​មនុស្ស​ពីនាក់ និង​ស្ថាប័ន​មួយ​នៅ​ក្នុង​ប្រទេស​ផ្សេង​គ្នា។ មនុស្ស​ទី​មួយ​ដែល​ត្រូវ​ទទួល​បាន​ពាន​រង្វាន់​នេះ​គឺ ព្រះសង្ឃ​ លួន សាវ៉ាត ជនជាតិ​ខ្មែរ។ ព្រះសង្ឃ​ លួន សាវ៉ាត គឺ​ជា​ព្រះសង្ឃ​មួយ​អង្គ​ដែល​បាន​ចូលរួម​ចំណែក​គាំទ្រ​ជន​រងគ្រោះ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ពី​លំនៅឋានរបស់​ពួកគេ។ ព្រះសង្ឃ​បាន​ធ្វើ​ការតវ៉ា និង​តស៊ូ​មតិ​ដោយ​អហិង្សា​ជួយ​ជន​រងគ្រោះ តាមរយៈ​ខ្សែ​អាត់​វីដេរអូ ចំរៀង និង​កំណាព្យ​ជា​ដើម។
 
មនុស្សទី​ពីគឺ​លោកស្រី Nasrin Sotoudeh មេធាវី​ជនជាតិ​​អ៊ីរ៉ង់​ដែល​កំពុង​ជាប់​ពន្ធនាគារ​ដោយសារ​ការឃោសនា​ប្រឆាំងនឹង​រដ្ឋាភិបាលនិង​ទី៣​គឺ​ជា​ស្ថាប័ន​ការពារ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​បារ៉ែន។ The Bahrain Center for Human Rights គឺជា​មជ្ឈមណ្ឌល​ចងក្រង​ឯកសារ​​ស្តី​ពី​ការរំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​បារ៉ែន។
 
ពិធី​ប្រកាស​ផ្តល់​ពានរង្វាន់​សិទ្ធិ​មនុស្ស​ខ្នាត​អន្តរជាតិ​មួយ​នេះ​នឹង​ប្រព្រឹត្ត​ធ្វើ​ឡើងនៅ​ថ្ងៃ​ទី​០២​ខែ​តុលា​ឆ្នាំ​២០១២​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស។
 
ព្រះសង្ឃ លួន សាវ៉ាត ដែល​ជា​ជ័យលាភី​ពី​ប្រទេស​កម្ពុជា​បាន​មាន​សង្ឃដីកា​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិនៅថ្ងៃ​សៅរ៍​នេះ​ថា៖«ការ​ផ្តល់​ពាន​រង្វាន់​នេះ​គឺ​ជាមោទនាភាព​សម្រាប់​ប្រជាជន​ខ្មែរនិង​ប្រជាជាតិ​ខ្មែរ​ទាំង​មូល»។ ក្រៅ​ពីទទួល​បាន​ពាន​រង្វាន់​ជា​និមិត្តរូប ព្រះសង្ឃ លួន សាវ៉ាត​ នឹង​ទទួល​បាន​ថវិកា​ពី​ម្ចាស់​ពាន​រង្វាន់​ចំនួន​ប្រមាណ​ជា​២​ម៉ឺន​ដុល្លារអាមេរិក​សម្រាប់​ធ្វើ​សកម្មភាព​ក្នុង​គម្រោង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។
 
សូម​បញ្ជាក់​ថា សម្រាប់​ឆ្នាំ​២០១២​នេះ ឥស្សរជន​ខ្មែរ​ចំនួន​ពីរ​នាក់​ហើយ​ដែល​ទទួល​បាន​ពាន​រង្វាន់​ខាង​សិទ្ធិ​មនុស្ស​ខ្នាត​អន្តរជាតិ។ ទី​មួយ​គឺ​លោក អាត់​ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា។ លោកទទួល​បាន​ពាន​រង្វាន់​សិទ្ធិ​ការងារ​ពីប្រទេស​ន័រវែស ក្នុង​ខែ​មិថុនា​នេះ និង​ព្រះសង្ឃ លួន សូវ៉ាត ទទួល​បាន​ពាន​រង្វាន់​សិទ្ធិ​មនុស្ស​ពី​ប្រទេស​ស្វីស​ក្នុងខែតុលា​ខាង​មុខ​នេះ៕

 

tags: កម្ពុជា - ជម្លោះដីធ្លី - សិទ្ធិមនុស្ស - ស្វ៊ីស
អត្ថាធិប្បាយ (4)

ព្រះរាជាណាចក្រកម្ពុជា

ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសមួយដែលកាន់សាសនាព្រះពុទ្ឋ ហើយសាសនាព្រះពុទ្ឋគឺជាសាសនា របស់រដ្ឋ( ពាក្យថា=រដ្ឋមានន័យថាគឺជាប្រទេសមួយដែលមាន ច្បាប់ និងគោរពរដ្ឋធម្មនុញ្ញ ហើយថែមទាំងប្រកាន់យករបបដឹកនាំប្រទេសបែបជា លទ្ឋិប្រជាធិបតេយ្យថែមទៀតផង ក៍ប៉ុន្តែ អ្នកដែលធ្វើការជាមន្រ្តីរាជការមិនបានយល់នូវ ពាក្យទាំងអស់នេះទេ​ បែរជាទុកសាសនាមិនសំខាន់ទៅវិញ។ ប៉ុន្តែចំពោះអ្នកដែលល្មើសទៅ និងសាសនាបែរជាមើលពុំឃើញទៅវិញ។ ហើយបែរជាចោទប្រកាន់ថាព្រះសង្ឍនួនសូវ៉ាតជាអ្នកប្រឆាំង ទៅនិងរដ្ឋាភិបាលទៅវិញ ។ ប៉ុន្តែបើតាមអ្វីដែលខ្ញុំយលនិងការគិតរបស់ខ្ញុំគិតការធ្វើបែបនេះនិងទង្វើរ ទាំងនេះគឺបានបង្ហាញយ៉ាងច្បាស់នូវមនសិកានិងព្រហ្មវិហារធម៌ទាំង៤ប្រការរបស់ព្រះសង្ឍ យើងទាំង
អស់គ្នាជាប្រជាពលរដ្ឋខ្មែរគួរតែយកគំរូតាមនូវអ្វីដែលព្រះសង្ឍបានធ្វើ។

ជាមួយព្រះសង្ឃ

ជាមួយព្រះសង្ឃ យើងគួរតែប្រើ​ពាក្យថា «​សង្ឃ​ដីកា»​ ទើបត្រឹមត្រូវ​។

ពាក្យថា «ពុទ្ធដីកា»

ពាក្យថា «ពុទ្ធដីកា» មិនមែនប្រើជាមួយព្រះសង្ឃនោះទេ គឺប្រើជាមួយបន្ទូលរបស់ព្រះពុទ្ធ។

discide more about the word Buddi Kar

This word is use for the Buddha's speech. It is not for Monk's speech.

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close