កម្ពុជា-វៀតណាម - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សៅរ៍ 23 មិថុនា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សៅរ៍ 23 មិថុនា 2012

កម្ពុជា​និង​វៀតណាម​ផ្តើម​អនុវត្ត​ការ​ដោះដូរ​​ភូមិ​គ្នា

ដោយ ប៉ែន បូណា

នៅក្នុង​ដំណើរ​ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម​នេះ​ដែរ ​ភាគី​ទាំងពីរក៏​បាន​ចុះ​ហត្ថលេខា​ជា​មួយ​គ្នា​រួច​ហើយ​លើ​កិច្ច​ព្រមព្រៀង​ដោះដូរ​ភូមិ​នៅតាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ។ កិច្ច​ព្រមព្រៀង​នេះ​នឹង​ត្រូវ​អនុវត្ត​នៅ​ពេល​ខាងមុខ​នេះ ដោយ​ចាប់​ផ្តើម​មុនគេ ពី​ភូមិ​កំណើត​របស់​សម្តេច​ ហេង សំរិន​ ប្រធាន​រដ្ឋសភា​ គឺ​ភូមិ​ថ្លុក​ត្រាច និង​ភូមិ​អន្លុង​ជ្រៃ៩ ក្នុង​ស្រុក​ពញា​ក្រែក ខេត្ត​កំពង់​ចាម។​នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ទេស​រដ្ឋ​មន្ត្រី ​វ៉ាគឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ច​ព្រំដែន​របស់​រដ្ឋាភិបាល​ដែល​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃទី១៦ ខែ​មិថុនា។

លោក វ៉ា គឹម ហុង បាន​ពន្យល់​ថា “បារាំង​បាន​គូស​​ផែនទី​ ​មួយ​ខ្នាត​លើ​មួយ​រយពាន់​ របស់​ក្រុម​ប្រឹក្សា​ភូមិសាស្ត្រ​ឥណ្ឌូចិន ដោយ​ដាក់​ភូមិ​ទាំងពីរ​នេះ​នៅ​ក្នុង​ដី​វៀតណាម​ ប៉ុន្តែ ដោយសា​រ​តែ​​ពេលនោះ​ សង្គ្រាម​នៅ​វៀតណាម​មិន​អនុញ្ញាត​ឲ្យ​ភាគី​វៀតណាម​រវីរវល់​រក​ភូមិ​នៅតាម​ជាយ​ព្រំដែន​ទេ។ ទើប​តែ​ឥឡូវ​នេះ ​ការ​វាស់វែង​ព្រំដែន​បានធ្វើ​ឲ្យ​ភាគី​វៀតណាម​ទាមទារ​យក​ភូមិ​ទាំង​នោះ​វិញ ប៉ុន្តែ កម្ពុជា​ចង់​រក្សា​ទុក​ភូមិ​ទាំង​ពីរ​របស់​សម្តេច​ហេង សំរិន ឲ្យ​នៅក្នុង​ទឹកដី​កម្ពុជា​ដដែល​ ដោយ​​សុខចិត្ត​ដូរ​ភូមិ​ពីរ​ផ្សេងទៀត​ឲ្យ​ទៅ​វៀតណាម​វិញ។ ​ដូច្នេះ កម្ពុជា​មិនបាន​បាត់បង់ទឹក​ដី​​ទេ​​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក វ៉ា គឹមហុង។

 ប៉ុន្តែ នយោបាយ​ដោះដូរ​ភូមិ​គ្នា​នេះ​បាន​ទទួល​ការ​រិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​មួយ​ចំនួន។ ពួកគេ​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថា បាន​ធ្វើ​ឲ្យ​បាត់បង់​ទឹកដី​របស់​ខ្លួន​ជា​ប្រយោជន៍​ដល់​ប្រទេស​វៀតណាម៕

 

tags: កម្ពុជា - វៀតណាម
អត្ថាធិប្បាយ (9)

តើវាជាកំហុសនរណា?

១.មូលហេតុអ្វីបានជាការគូសផែនទីពឹងផ្អែកលើផែនទីបារាំង?
២.ហេតុអ្វីបានជាបារាំងគូសផែនទីបែបនេះ?
៣.ហេតុអ្វីបានជាបារាំងកាត់ទឹកដីខ្មែរឲ្យវៀតណាម?
៤.ហេតុអ្វីទឹកដីខ្មែរយកមកវិញមិនបាន?​បើធៀបនឹងកោះហុងកុងវិញ?
៥.ពេលដែលបានកាត់ដីកម្ពុជាឲ្យវៀតណាមហើយតើបារាំងត្រូវទទួលខុសត្រូវបែបណា?

ត្រូវការភស្តុតាង

ក្នុងកាលៈទេសៈនេះ ប្រជាជនខ្មែរគួរតែស្រលាញ់រួបរួមគ្នា​ដើម្បីការពារផលប្រយោជនជាតិ។​រដ្ឋាភិបាលត្រូវពន្យល់អោយបានក្បោះក្បាយតាមរយះឯកសារជាក់សែ្តង។ហេតុផលខាងលើមិនទាន់គ្រប់គ្រាន់ទេ។

ខ្ញុំសុំប្រឆាំងដាច់ខាតចំេពាះក

ខ្ញុំសុំប្រឆាំងដាច់ខាតចំេពាះការដូរភូមិេនះ េេតីមានភស្តុតាងណាែដរថាយួនបានេឣាយភូមិពីរមកែខ្មែរេយីង េេហតុឣីមិនបង្ហាញេឣាយប្រជាជនបានដឹងទាំងឣស់ដូចេរឿងប្រសាទព្រះវិហារផងេទៅ។

intellectual without brain

Brain contain nothing but unlimited ideas. If quality of brain is too bad it will generate too many bad idea.
I don't hope justice. I wish nature to execute them. I'm regret that i born in the same nation to those guy. I love Khmer but not them. I will write about their bad story in history book to let next generation curse on them for ever.

ល្ងង់ទៀតហើយ! ល្ងង់ទៀតហើយ!

មានតែគេហទំព័រ១នេះទេដែលចុះផ្សាយរឿងដូរដីគ្នានេះ! កាសែតដ៏ទៃសុទ្ធតែអត់បានការ។
ល្ងង់ព្រោះគ្មានវិធីយកចិត្តគេផ្សេងក្រៅពីអោយដីគេ!
ល្ងង់ព្រោះមិនចេះយកចិត្តរាស្រ្ត តែចង់កាន់អំណាចយូរ!
ល្ងង់ព្រោះចេះច្បាប់ តែអោយច្បាប់ចងជើងបាន!
ល្ងង់ព្រោះគ្មានកំណើត មិនចេះមើលដានប្រវត្តិសាស្រ្តជ្រាំដែល!
ល្ងង់ព្រោះគ្មានយុទ្ធសាស្រ្តចិរភាព តែមានកម្លាំងស្រែកតឹងសសៃក!
ល្ងង់ធំៗមានតែ៣ទេ តែដែលរៀបរាប់ខាងលើនេះជាកត្តាល្ងង់ក្នុងចំណោមល្ងង់...

Border(12/21/12)...???

កុំចង់បានចំលើយដែលគ្មានអ្នកអនុវត្តន៏អីល្អជាង!!ពីព្រោះគេបានរៀបចំទុកជាស្រេចហើយថាត្រូវតែដើរតាមផ្លូវនឹងទើបអាចបង្ហាញថាពិតជាទឹកដីគេម៉ែន !?! តើយកចំលើយមកធ្វើអ្វីបើគ្មានអ្នកអនុវត្តន៏???បើសូម្បីតែ(មហាអំណាចលើលោក)បារាំង និង អាមេរីក ក៏គ្មានអើពើរទៅនឹងអ្វីដែលខ្លួនបានគួសផែនទីកាលពី៤០ទៅ៥០ឆ្នាំមុននិងជាម្ចាស់ហត្ថលេខីសន្តិភាពទីក្រុងបារីសឆ្នាំ១៩៩១ផងនៅតែមិន តើឲ្យអ្នកណាទៅហាន?
ចុះអ្នកចង់បានចម្លើយអាចហានធ្វើទៅរួចបានទេ?? កុំខឹងអីមនុស្សមិនអាចទប់ទឹកដីឲ្យបានគង់វង្សរហូតបានទេ គឺត្រូវតែ បាត់បង់ខ្លះហើយ ប៉ុន្តែក៏មិនមានន័យថាយើងមិនអាចយកមក វិញបានដែរឯណា??ដូច្នេះចូររក្សាទឹកចិត្តរបស់អ្នកទុកដល់វេន អ្នកអាចធ្វើបានទៅចុះណា!! (សូមជួយគិតជាមួយខ្ញុំថាតើកោះ បារាសែល និងសាប្រាតលី ដែលមានកំណប់ដ៏មហាសាល បានទៅប្រទេសណាកាន់កាប់ក្នុងពេលអានាគតដ៏ខ្លីខាងមុខនេះ?? ចុះវៀតណាមសុខចិត្តឲ្យទៅចិនទេ?? តើពិតជាគ្មានសង្រ្គាមដណ្តើមកោះទាំងនោះទេរឺ?? ចាំមើលទាំងអស់គ្នាជា មួយនឹងខ្ញុំទៅដឹងហើយណា!! ព្រោះមិនម៉ែនគ្រូទាយ៏ដែរហ្នឹង)

អ្នកដឹកនាំក្បត់​ជាតិ​

សូម​ឲ្យ​លោក​ វ៉ា​ គឹម​ហុង​ ចុះចេញ​ពី​តំណែង​ ព្រម​ទាំង​ប្រមុខ​ដឹក​នាំ​ផ្សេង​ៗ​ទៀត​ ដែល​​យក​ដី​ខ្មែរ​ទៅ​ដូរ​យក​ដី​ខ្មែរ​មក​វិញ​ ធ្វើ​ឲ្យ​យួន​ឈ្លាន​ពាន​បាន​ចិត្ត​ លេប​យក​ទឹក​ដី​ខ្មែរ​បន្តិច​ម្ដង​ៗ​ ក្នុង​នាម​ខ្ញុំ​ជា​កូន​ខ្មែរ​មួយ​រូប​ពិត​ជា​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ចំពោះ​ទង្វើ​ក្បត់​ជាតិ​បែបនេះ​។

Why?

ហេតុអីចាំបាច់មានការដោះដូរនៅពេលនេះ?​ ខ្មែរនឹងប្រគល់ខេត្តពីរទៅអោយយួន ប៉ុន្តែ​ មិនបាននិយាយថា យួននឺងប្រគល់អ្វីមកអោយខ្មែរវិញទេ?​ បើយួនចេះទាមទារ ម៉េចក៏ខ្មែរមិនទាមទារទឹកដីកម្ពូជាក្រោមមកវិញដែរទៅ?​​ តើយួនកំពុងតែប្រើអ្វីជាធ្នាក់ទៀតហើយ?
តើរដ្ឋាភិបាលខ្ញែរកំពុងគិតឃើញដូចម្តេចបានជាធ្វើអញ្ចឹង?​ តើប្រជាជនខ្មែរគ្នានសិទ្ធសំរេចទៅលើជោគវាសនាទឺកដីខ្លួនទេរឺ?

មានតែចំងល់​ តែគ្នានចម្លើយតបមកវិញទេ។

តើមានប្រវត្តិទេ ដែលថាខ្មែរជំពាក់ដីយួន?

តើអស់លោកថ្នាក់ដឹកនាំទាំងឡាយ មានឩត្តមគតិស្នេហាជាតិដែទេ?
ដូនតាខ្មែរខំថែរក្សា​ការពារ​ទឹកដី​​បានរាប់ពានឆ្នាំទុកសំរាប់កូនចៅជំនាន់ក្រោយ
ប៉ុន្តែពូកអ្នកវិញបែជានាំគ្នាលក់ទឹកលក់ដីទៅអោយបរទេស
តើអ្នកជាកូនខ្មែរទេ?
តើអ្នកមានការឈឺចាប់ទេ?
អ្នកកុំធ្វើខុសហេតុពេច!វាគ្មានប្រវត្តិដែលថាខ្មែរជំពាក់ដីយួតនោះទេ ប៉ុន្តែបើយួនជំពាក់ដីខ្មែរបានវាពិត
ខ្ញុំមានវ័យ ២៨ ឆ្នាំជាជនជាតិខ្មែរសញ្ជាតិខ្មែរកើតលើទឹកដីខ្មែរ​ រស់នៅក្នុងស្រុកខ្មែរ
ខ្ញុំពិតជាអាម៉ាសណាស់នៅពេលបានឃើញទង្វើលក់ជាតិបែបនេះ។

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close