អានតួអត្ថបទ
បទសម្ភាស

លោកឈាង វុន​៖ ​អ្នក​តវ៉ា​រឿង​ដីធ្លី​នៅ​បាត់ដំបង​សប្បាយ​ចិត្ត​នឹង​បាន​ទទួល​ដីធ្លី​របស់​គាត់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ នៅ​ថ្ងៃ​អាទិត្យ​នេះ​ គឺ​លោក ឈាង ​វុន​ អ្នកតំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង​ មក​ពី​គណបក្ស​ប្រជាជនកម្ពុជា​។ លោក ឈាង វុន​ បាន​ប្រជុំ​ជាមួយ​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ ដើម្បី​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​អ្នក​ស្រុក​គាស់ក្រឡ ​និង​អ្នកស្រុក​បវេល​ ប្រហែល​២០០​គ្រួសារ​ ហើយ​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​មក​ភ្នំពេញ​វិញ​។ ​អ្នកតំណាងរាស្ត្រ​អះអាង​ថា ​អ្នកភូមិ​ដែល​បាន​យក​វត្តពោធិយារាម​ ហៅ​វត្តចាស់ ​ ធ្វើជា​មូលដ្ឋាន​តវ៉ា​នៅ​ភ្នំពេញ​កន្លងទៅ ​«សប្បាយចិត្ត»​ ចំពោះ​ដំណោះស្រាយ​របស់​អាជ្ញាធរ​មូលដ្ឋាន​ ប៉ុន្តែ​លោក​ពោល​ថា​ ដំណើរ​ការ​ដោះស្រាយ​ មិន​មែន​ងាយ​ស្រួល​ដូច​មាត់​ទេ​ ចំពោះ​តំបន់​បឹង​ប្រាំ​។​

លោក ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ព័ត៌មាន និងឃោសនាការរបស់រដ្ឋសភា។
លោក ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ព័ត៌មាន និងឃោសនាការរបស់រដ្ឋសភា។ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ