អានតួអត្ថបទ
បទសម្ភាស

ហាវ មុនី​រ័ត្ន៖ នាវា​​យុវជន​​អាស៊ាន-ជប៉ុន​​ជួយ​​ចម្លង​​យុវជន​​កម្ពុជា​​ឆ្ពោះ​ទៅ​​ភាព​ជា​​អ្នក​ដឹក​នាំ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​យើង នៅ​រាត្រី​នេះ គឺ​អ្នកនាង ហាវ មុនី​រ័ត្ន អគ្គលេខាធិការ​សមាគម​នាវា​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា។ឆ្លើយតប​នឹង​សំណួ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI អ្នកនាង ហាវ មុនី​រ័ត្ន បាន​បញ្ជាក់ថា ក្រុម​នាវា​យុវជន​អាស៊ីអាគ្នេយ៍​បូក​នឹង​ប្រទេស​ជប៉ុន​ចំនួន៣០០នាក់ កំពុងស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​រយៈពេល៥ថ្ងៃ ពួកគេ​បាន​ជួប​ជាមួយនឹង​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា និង​បាន​ជួប​ជាមួយ​លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។ ក្រៅពីនេះ យុវជន​មកពី​ប្រទេស​ទាំង១១នេះ ក៍​បានរស់នៅ និង​ដកស្រង់​បទពិសោធន៍​ពី​ប្រជាជន​កម្ពុជា ក្នុងអំឡុងពេល​ស្នាក់នៅ​កម្ពុជា​នេះ។ ប៉ុន្តែ​អ្វីដែល​សំខាន់​ជាង​នេះ យុវជន​ដែល​បាន​ឆ្លងកាត់​កម្មវិធី​នេះហើយ ពួកគេ​នឹង​ក្លាយទៅជា​ធនធានមនុស្ស​ដ៍​សំខាន់ ដើម្បី​ឆ្ពោះទៅកាន់​ភាពជា​អ្នកដឹកនាំ។  

អ្នកនាង ហាវ មុនីរ័ត្ន អគ្គលេខាធិការសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា។
អ្នកនាង ហាវ មុនីរ័ត្ន អគ្គលេខាធិការសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា។
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ