អានតួអត្ថបទ
បទយកការណ៍

ប្រវត្តិ​ជាប់​ពន្ធនាគារ ធ្វើ​ឲ្យ​កម្មករ​មួយ​ក្រុម ប្រឈម​មុខ​នឹង​ភាព​អត់​ការងារ​ធ្វើ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រមាណ​៥​ខែ​មក​ហើយ ដែល​កម្មករ​រោងចក្រ និង​សកម្មជន​ដី​ធ្លី​ទាំង ២៣​នាក់ ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ ពាក់​ព័ន្ធ​នឹង​សំណុំរឿង​បាតុកម្ម នៅ​ផ្លូវ​វេង​ស្រេង កាល​ពី​ដើម​ឆ្នាំ ២០១៤​កន្លង​ទៅ។ កាល​ពី​ព្រឹកមិញ ពួកគេ​បាន​ជួបជុំ​គ្នា នៅ​ផ្ទះ​លោក​ចាន់ ពុទ្ធិស័ក សកម្មជន​ការពារ​ដី​ធ្លី​មួយ​រូប ដែល​ជា​មិត្ត​រួម​ពន្ធនាគារ​តែ​មួយ មុន​ទៅ​កាន់​អង្គការ​សហប្រជា​ជាតិ​ប្រចាំ​នៅ​កម្ពុជា តាម​ការ​អញ្ជើញ ដើម្បី​ទទួល​បាន​ការ​អប់រំ​ផ្លូវ​ចិត្ត។ ក្រុម​កម្មករ​ទាំងនេះ បាន​ត្អូញត្អែរ​ថា ពួកគេ​កំពុង​ប្រឈម​មុខ​នឹង​ភាព​អត់​ការងារ​ធ្វើ​យ៉ាង​ខ្លាំង ដោយសារ​តែ​មាន​ប្រវត្តិ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម រហូត​ឈាន​ដល់​ការ​ជាប់​ពន្ធនាគារ។

​សមត្ថកិច្ច​បង្ក្រាប​ក្រុម​កម្មករ ដែល​ធ្វើបាតុកម្ម​ កាល​ព្រឹក​ថ្ងៃទី​០២ មករា។
​សមត្ថកិច្ច​បង្ក្រាប​ក្រុម​កម្មករ ដែល​ធ្វើបាតុកម្ម​ កាល​ព្រឹក​ថ្ងៃទី​០២ មករា។ Siv Channa/RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ