អានតួអត្ថបទ
កម្ពុជា

លោក ហ៊ុន សែន ថ្លែង​ថា​អ្នក​នយោបាយ​អាច​បត់​បែន​គ្រប់​ពេល​វេលា​

នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ដែល​ទំនង​ជា​សំដៅទៅ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ថា អ្នកនយោបាយ​អាច​បត់បែន​បាន​គ្រប់​ពេល​វេលា។ ដូច្នេះ ដើម្បី​ចៀសវាង​ការ​ខក​ចិត្ត អ្នកគាំទ្រ​បក្សនយោបាយ​មិន​គួរ «​តាំង​ខ្លួន​ជា​អ្នកនយោបាយ​ជាង​អ្នក​នយោបាយ​នោះឡើយ»។ លោក​នាយក​រដ្ឋមន្ត្រី ក៏​បាន​ថ្លែង​ថា ការ​យល់​ព្រម​ចូល​សភា​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ជា​សារ​មួយ​ដែល​បញ្ជាក់ថា ការ​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល​អាណត្តិ​ទី​៥​កន្លង​ទៅ​សុទ្ធ​តែ​ត្រឹមត្រូវ​ទាំងអស់។ យ៉ាង​ណា​ក៏​ដោយ លោក​ទទួលស្គាល់​ថា ការ​ចូល​សភា​របស់​បក្ស​សង្គ្រោះជាតិ បាន​ធ្វើ​ឲ្យ​អ្វី​ៗ​ដំណើរការ​ដោយ​ងាយស្រួល​ជាង​មុន។សូម​ស្តាប់​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ៖ 

លោក ហ៊ុន សែន ពេលបើកសម្ពោធស្ពានអាកាសស្ទឹងមានជ័យ។
លោក ហ៊ុន សែន ពេលបើកសម្ពោធស្ពានអាកាសស្ទឹងមានជ័យ។ RFI/Siv Channa
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ