អានតួអត្ថបទ
បទសម្ភាស

លោក ឡុង ឌីម៉ង់៖ ស្ពានល្អ ផ្លូវល្អ តែ​បើ​អ្នក​ប្រើ​ប្រាស់​ផ្លូវ មិនគោរពច្បាប់ ចរាចរណ៍​ក៏នៅតែស្ទះដដែល

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​ពេល​ដែល​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ តម្លៃ​ប្រមាណ ១៧​លាន​ដុល្លារ គ្រោង​នឹង​បើក​សម្ពោធ នៅ​ថ្ងៃ​ទី​៣១​កក្កដា គឺ​នៅ​ថ្ងៃ​ចន្ទ​នេះ លោក ឡុង ឌីម៉ង់ នាយរង​រដ្ឋបាល និង​ជា​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ផ្តល់​បទ​សម្ភាស​ដល់​វិទ្យុ​បារាំង​។ លោក ឡុង ឌីម៉ង់ លើក​ឡើង​ថា ទោះ​បី​ជា​យើង​មាន​ស្ពាន​ល្អ ផ្លូវ​ល្អ តែ​បើ​អ្នក​ប្រើ​ប្រាស់​ផ្លូវ មិន​គោរព​ច្បាប់​ចរាចរណ៍ ក៏​នាំ​ឲ្យ​ចរាចរណ៍​តាម​ដង​ផ្លូវ នៅ​តែ​កក​ស្ទះ​ដដែល​។ យ៉ាង​ណា​ក៏​ដោយ ដើម្បី​សម្រួល​ចរាចរណ៍​នៅ​ភ្នំពេញ អាជ្ញាធរ​នឹង​ពង្រីក​បន្ថែម​នូវ​កំណាត់​ផ្លូវ​ត​ភ្ជាប់​ពី​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ទៅ​ផ្លូវ​វេងស្រេង​ រួម​ទាំង​សាង​សង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​បន្ថែម​ទៀត នៅ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី។  

លោក​ឡុង ឌីម៉ង់ អ្នកនាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ
លោក​ឡុង ឌីម៉ង់ អ្នកនាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ គេហទំព័រ​សាលា​រាជធានី​ភ្នំពេញ
ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ