អានតួអត្ថបទ
កម្ពុជា

លោក សម រង្ស៊ី ចេញ​មុខ​ពន្យល់​អ្នក​គាំទ្រ​បន្ទាប់​ពី​រង​ការ​រិះ​គន់​

មួយថ្ងៃ​ក្រោយ​ការសម្រេច​កិច្ចព្រមព្រៀង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី២២កក្កដា ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត លោក សម រង្ស៊ី បាន​ចេញ​មុខ​បកស្រាយ និង​ពន្យល់​ចំពោះ​អ្នកគាំទ្រ​របស់ខ្លួន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក។ ការចេញមុខ​ពន្យល់​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុមអ្នកលេង​ហ្វេ​ស​ប៊ុ​ក​ដែល​គាំទ្រ​គណបក្ស​ សង្គ្រោះ​ជាតិ​ក៏ដូចជា​អ្នកគាំទ្រ​ផ្សេងទៀត​ដែរ បាន​បញ្ចេញ​ប្រតិកម្ម​មិន​សប្បាយចិត្ត​ចំពោះ​ការសម្រេចចិត្ត​ចូល​អង្គុយ​ ក្នុង​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ លោក សម រង្ស៊ី អះអាង​ថា កិច្ច​ព្រមព្រៀង​នេះ គឺ​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​តានតឹង​នៅ​កម្ពុជា។

លោក សម រង្ស៊ី ថ្លែងបំភ្លឺនៅក្នុងទំព័រហ្វេសប៊ុករបស់លោក ដល់អ្នក​គាំទ្រ នៅថ្ងៃទី ២៣កក្កដា ២០១៤។
លោក សម រង្ស៊ី ថ្លែងបំភ្លឺនៅក្នុងទំព័រហ្វេសប៊ុករបស់លោក ដល់អ្នក​គាំទ្រ នៅថ្ងៃទី ២៣កក្កដា ២០១៤។ RFI
ផ្សាយពាណិជ្ជកម្ម

មេដឹកនាំ​បក្សប្រឆាំង​បន្តថា ចំពោះ​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត គេ​ត្រូវ​រៀបចំ គ.ជ.ប ឲ្យ​បាន​ត្រឹមត្រូវ​សិន​ទើប​អាច​បោះឆ្នោត​បាន។ លោក សម រង្ស៊ី បន្តថា តាមរយៈ​បទពិសោធ​កន្លងទៅនេះ បាតុកម្ម​តែមួយ​មុខ​មិន​គ្រប់គ្រាន់​ទេ។ ជាទី​បញ្ចប់ លោក សម រង្ស៊ី សន្យាថា​ការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​សភា​នឹងមាន​ប្រសិទ្ធភាព ហើយ​លោក​សង្ឃឹមថា ប្រសិនបើ​មាន គ.ជ.ប ត្រឹមត្រូវ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ឈ្នះឆ្នោត​នៅក្នុង​ការបោះឆ្នោត​សភា​លើក​ក្រោយ៕ សូម​អញ្ជើញ​ស្តាប់​ប្រសាសន៍​លោក សម រង្ស៊ី៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ