អានតួអត្ថបទ
បទសម្ភាស

លោក ជាម យៀប​៖ «តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទទួល​បាន​ប្រាក់​បៀវត្ស​ខណៈ​ពេល​ដែល​ខ្លួន​មិន​បាន​បំពេញ​ភារកិច្ច​នោះ​ទេ​»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃ​ពុធ​ទី ២៣​កក្កដា​នេះ គឺ​លោក ជាម យៀប ប្រធាន​គណៈ​កម្មការ​ហិរញ្ញវត្ថុ​និង​ធនាគារ​រដ្ឋសភា។ លោក ជាម យៀប បាន​លើក​ឡើង​ថា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ដែល​មិន​បាន​ចូល​អង្គុយ​ក្នុង​រដ្ឋសភា តាំង​ពី​ការ​បើក​សម័យ​ប្រជុំ​លើក​ទី​១ ក្រោម​អធិតីភាព របស់​ព្រះមហាក្សត្រ​មក គឺ​មិន​ទទួល​បាន​ប្រាក់​បៀវត្ស របស់​ខ្លួន​នោះ​ទេ។ ពោល​គឺ​នឹង​ទទួលបាន​ត្រឹម​តំណាង​រាស្ត្រ​ទាំង ៥៥​រូប​ចូល​ទៅ​ស្បថ ក្នុង​ព្រះបរមរាជវាំង នៅ​ថ្ងៃ​សុក្រ​ទី ២៥​កក្កដា​តែប៉ុណ្ណោះ។ បើ​តាម​លោក​ជាម យៀប លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​មិន​មែន​ជា​បេក្ខជន​តំណាងរាស្ត្រ​នោះ មិន​អាច​ក្លាយ​ជា​តំណាង​រាស្ត្រ ក្នុង​អាណត្តិ​ទី​៥​នេះ​បាន​ទេ ព្រោះ​ថា​ច្បាប់​មិន​បាន​ចែង ដើម្បី​អនុញ្ញាត​នោះ​ឡើយ។

លោក ជាម យៀប តំណាងរាស្រ្ត​មក​ពី​គណបក្ស​ប្រជាជនកម្ពុជា។
លោក ជាម យៀប តំណាងរាស្រ្ត​មក​ពី​គណបក្ស​ប្រជាជនកម្ពុជា។ ©វណ្ណារ៉ា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ