អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ខ្មែរ​ខំ​ស្រាយ​ជម្លោះ​បោះ​ឆ្នោត​ ដោយ​គ្មាន​«​បិតា​ផ្សះ​ផ្សារ​ជាតិ​»​ និង​អន្តរ​ការី​បរទេស​

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ គឺ​តែ​ពីរ​បក្ស​នេះ​គត់ ដែល​បានទទួល​ទំនុកចិត្ត​ពី​ប្រជាជន ឱ្យ​ដឹកនាំ​ប្រទេស ក្នុងការ​បោះឆ្នោត​រើស​តំណាងរាស្ត្រ សម្រាប់​នីតិកាល​ទី៥នៃ​រដ្ឋសភា នៅ​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១។ ក្រោយមក អ្នកនយោបាយ​បានធ្វើ​កិច្ចការ​ជាច្រើន៖ ឈ្លោះ​គ្នា ចរចា​គ្នា ប្រើ​កម្លាំង និង​សម្ពាធ​ដាក់គ្នា តាំងពី​ជំនួប​ក្រុមបច្ចេកទេស ដល់​ជំនួប​កំពូល ដោយ​ឆ្លងកាត់​បាតុកម្ម ការ​វាយ​ឱ្យ​របួស ការបាញ់សម្លាប់ ការចាប់​ដាក់គុក និង​ការរក​អន្តរាគមន៍​ពេញ​មួយឆ្នាំ ព្រោះតែ​ហេតុផលរៀងៗខ្លួន។ ទើបតែ​មុននេះ​ពីរ​ថ្ងៃ គូទំនាស់​បាន​រកឃើញ​ហេតុផល​រួមមួយ​គឺ«ការគោរព​ផលប្រយោជន៍​ដ៏​ឧត្តុង្គឧត្តម​របស់​ប្រទេសជាតិ និង​ប្រជារាស្ត្រ»។ ថ្ងៃនេះ អ្នកនយោបាយ​ខ្មែរ​ប្រជុំគ្នា​ទៀត ដើម្បី​បញ្ចប់​បញ្ហា​បោះឆ្នោត ដែល​តែង​បានកើត​ឡើងជា​ធម្មតា​តាំងពី​ឆ្នាំ១៩៩។ ដោយ​គ្មាន នរោត្តម សីហនុ ឬ​អន្តរការី​បរទេស ដូច​ក្នុង​អាណត្តិមុនៗ លទ្ធផល​នៃ​ជំនួប​កំពូល​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤នេះ បើ​មិនមែនជា​មោទនភាព​ទេ មានតែ​ភាពអាម៉ាស់ ដែល​នឹងត្រូវ​ចារឹក​ក្នុង​ប្រវត្តិ​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ក្រោយ​សង្គ្រាម។  

ស្លាកសញ្ញារបស់គណបក្សសង្គ្រោះជាតិ (ស្តាំ) និងគណបក្សប្រជាជនកម្ពុជា (ឆ្វេង)។
ស្លាកសញ្ញារបស់គណបក្សសង្គ្រោះជាតិ (ស្តាំ) និងគណបក្សប្រជាជនកម្ពុជា (ឆ្វេង)។
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ