អានតួអត្ថបទ
កម្ពុជា

គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ព្រម​ព្រៀង​រៀបចំ​ជំនួប​កំពូល​នៅ​ថ្ងៃ​ទី​២២​កក្កដា

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រមព្រៀង​គ្នា រៀបចំ​ឲ្យមាន​ជំនួប​កំពូល​រវាង​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ទាំងពីរ នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ វេលា​ម៉ោង ៩ ព្រឹក នៅ​វិមាន​ព្រឹទ្ធសភា​។ ជា​កិច្ចប្រជុំ​ចរចា ដើម្បី​ពិភាក្សា​លម្អិត​រក​ដំណោះ​ស្រាយ​នយោបាយ​រួម ឈានទៅ​បញ្ចប់​សភាពការណ៍​តានតឹង​បច្ចុប្បន្ន​។ នេះ​បើ​តាម​សេចក្តីប្រកាស​រួម​។

លោកហ៊ុន សែន ចាប់ដៃ លោកសុន ឆ័យ ក្នុងជំនួបកំពូលនៅវិមានរដ្ឋសភា​ ថ្ងៃទី ១៦ កញ្ញា ២០១៣​
លោកហ៊ុន សែន ចាប់ដៃ លោកសុន ឆ័យ ក្នុងជំនួបកំពូលនៅវិមានរដ្ឋសភា​ ថ្ងៃទី ១៦ កញ្ញា ២០១៣​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

សេចក្តីប្រកាស​ព័ត៌មាន របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៤ បង្ហាញថា ជំនួប​កំពូល​នា​ព្រឹក​ថ្ងៃ​អង្គារ​ស្អែក​នេះ នឹង​ធ្វើឡើង ក្នុង​ស្មារតី​បង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ និង​ឯកភាព​ជាតិ ដោយ​ឈរ​លើ​ការគោរព​ផលប្រយោជន៍​ដ៏​ឧត្តុង្គឧត្តម​របស់​ប្រទេសជាតិ និង​ប្រជារាស្ត្រ​។​ ​

សេចក្តីប្រកាស​ព័ត៌មាន​រួម​ដដែល បាន​គូសបញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឯកភាពគ្នា ដោះស្រាយ​បញ្ចប់​បញ្ហា​នយោបាយ ដែល​កើតមាន​ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ នៃ​រដ្ឋសភា នា​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ រហូតដល់​បច្ចុប្បន្ន​នេះ ដោយ​ផ្អែក​លើ​មូលដ្ឋាន នៃ​ការព្រមព្រៀង​គ្នា​ជាគោលការណ៍​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៤៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ