អានតួអត្ថបទ
កម្ពុជា

សមាគម​​ខ្មែរ​​កម្ពុជា​​ក្រោម​​ នឹង​​ប្រារព្ធ​​ខួប​​៦៥​​នៃ​​ការ​​បាត់​បង់​​ទឹក​ដី​​ នៅ​​ថ្ងៃ​​៤​​មិថុនា​​

អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន១២ បាន​ជួបប្រជុំគ្នា​នៅ​ថ្ងៃ​សៅ​រិ៍​នេះ ដើម្បី​ត្រៀម​រៀបចំ​ប្រារព្ធ​ខួប​លើក​ទី៦៥នៃ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម ថ្ងៃទី៤មិថុនា​ឆ្នាំ១៩៤៩-៤មិថុនា​ឆ្នាំ២០១។ ការ​ប្រារព្ធ​ខួប​នៃ​ការបាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោមនឹង​ធ្វើ​ឡើង ខណៈដែល​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​មួយ ដែល​ដឹកនាំ​ដោយ​លោក គឹម វណ្ណ​ឆេង នឹង​មិនបាន​ចូលរួម។

ចំណែក​ពណ៌​បៃតង គឺ​ជា​ដី​កម្ពុជាក្រោម​ដែល​បារាំង​កាត់​ទៅ​ឲ្យ​វៀតណាម
ចំណែក​ពណ៌​បៃតង គឺ​ជា​ដី​កម្ពុជាក្រោម​ដែល​បារាំង​កាត់​ទៅ​ឲ្យ​វៀតណាម
ផ្សាយពាណិជ្ជកម្ម

តាម​គំរោង ការ​ប្រារព្ធ​ខួប​នេះ នឹង​រៀបចំ​ធ្វើឡើង​នៅលើ​សួនច្បារ​មុខ​វត្ត​បុ​ទុម​វ​ត្តី ក្នុង​ក្រុង​ភ្នំពេញ ដោយ​មានការ​រាប់បាត្រ​ព្រះសង្ឃ​ចំនួន១៩៤៩អង្គ តំណាងអោយ​ឆ្នាំ​ដែល​ប្រទេស​បារាំង​បាន​កាត់​ទឹកដី​កម្ពុជា​ក្រោម​ចំនួន២១ខេត្ត ទៅអោយ​ប្រទេស​វៀតណាម​គ្រប់គ្រង នៅ​ថ្ងៃទី៤មិថុនា​ឆ្នាំ១៩៤៩។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ថាច់ សេដ្ឋា ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម។

 
លោក ថាច់ សេដ្ឋា ដែល​បាន​កោះប្រជុំ​ជាមួយ​អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ចំនួន១១ទៀត​នៅ​ថ្ងៃ​សៅ​រិ៍​នេះ បានអោយដឹងថា ក្រៅពី​ការ​រាប់បាត្រ​ព្រះសង្ឃ​ចំនួន១៩៤៩អង្គ​ហើយ ការ​ប្រារព្ធ​ខួប​នៃ​ការបាត់ បង់​ទឹកដី​កម្ពុជា​ឆ្នាំនេះ ក៍មាន​ការរៀបចំ​វេទិកា​​សាធារណៈ​សំដែង​មតិ​ផងដែរ។ 

ការ​ប្រារព្ធ​ខួប​នៃ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម​ថ្ងៃទី៤មិថុនា​ឆ្នាំ១៩៤៩ តែងតែ​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ សំរាប់​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា ក្នុង​បំណង​ដើម្បី​សំដែង​ការដឹងគុណ​ចំពោះ​បុព្វបុរស​ខ្មែរ ដែល​បាន​បូជាជីវិត​ដើម្បី​ទឹកដី​កម្ពុជា​ក្រោម និង​ដើម្បី​រំលឹក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​អោយ​ចងចាំ​ពី​ប្រវត្តិ​នៃ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម​ទៅអោយ​ប្រទេស​វៀតណាម​គ្រប់គ្រង​កាលពី៦៥ឆ្នាំមុន។

ប៉ុន្តែ​យ៉ាងណា​ក៍ដោយ ការ​ប្រារព្ធ​ខួប​នៃ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ នៅតែមាន​រូបភាព​ពីរ​ដដែល រូបភាព​ទីមួយ នោះ​គឺជា​ការ​ប្រារព្ធ​ខួប​ដែល​ដឹកនាំ​ដោយ​អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ទាំង១២ដែលមាន​និន្នាការ​ទៅរក​បក្សប្រឆាំង និង​រូបភាព​ទី២ ជាការ​ប្រារព្ធ​ខួប ដែល​ដឹកនាំ​ដោយ​លោក គឹម វណ្ណ​ឆេង ដែលមាន​និន្នាការ​ទៅរក​រដ្ឋាភិបាល។  ទឹកដី​កម្ពុជា​ក្រោម ទំ​ហំ​ជិត៧ម៉ឺន​ម៉ែត្រការ៉េ (68,965) មាន 21ខេត្ត ត្រូវបាន​ប្រទេស​បារាំង​កាត់​ទៅអោយ​ប្រទេស​វៀតណាម​គ្រប់គ្រង​នៅ​ថ្ងៃទី៤ខែមិថុនា​ឆ្នាំ១៩៤។

ជុំវិញ​សំណើ​​សុំ​ទីតាំង​នៃ​ការ​ប្រារព្ធ​ខួប នៅ​ថ្ងៃទី៤មិថុនា​ខាងមុខនេះ អាជ្ញាធរ​ក្រុងភ្នំពេញ​នៅ​មិនទាន់​ឆ្លើយតប​ទៅនឹង​សំណើ​របស់​អង្គការ-សមាគម​ទាំង១២ ដែល​បានដាក់​តាំងពីដើម​ខែឧសភា​នៅឡើយ​ទេ។ ប៉ុន្តែ​យ៉ាងណា​ក៍ដោយ បើតាម​ការបញ្ជាក់​ពី​លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលាក្រុង​ភ្នំពេញ អាជ្ញាធរ​នឹង​កោះអញ្ជើញ​តំណាង​អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ទាំង១២ជួបប្រជុំគ្នា​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​ក្រោយនេះ៕  

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ