កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សៅរ៍ 03 សីហា 2013 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សៅរ៍ 03 សីហា 2013

អង្គការ​សហប្រជាជាតិ​ទាម​ទារ​ឲ្យ​មាន​ការ​​វិនិច្ឆ័យ​ដ៏​យុត្តិធម៌​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា

អ្នក​នាំ​ពាក្យ​អង្គការ​សហប្រជាជាតិ លោក Martin Nesirky
អ្នក​នាំ​ពាក្យ​អង្គការ​សហប្រជាជាតិ លោក Martin Nesirky
UN/Paulo Filgueiras

ដោយ អ៊ឹម រចនា

ទាក់​ទង​ទៅ​នឹង​បញ្ហា​ចម្រូង​ចម្រាស​ ក្រោយ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា អង្គការ​សហប្រជាជាតិ​ កាល​ពី​ថ្ងៃ​សុក្រ ម្សិលមិញ​ បាន​ទាមទារ​​ឲ្យ​មាន​ការ​វិនិច្ឆ័យ​ដ៏​យុត្តិធម៌​មួយ។ យ៉ាង​ណា​ក៏​ដោយ ស្ថាប័ន​នេះ មិន​ទាន់​ទទួល​បាន​ការ​ស្នើ​សុំ​ជា​ផ្លូវ​ការ​​ពី​ភាគី​ណា​មួយ ឲ្យ​ចូល​រួម​ស៊ើបអង្កេត​លើ​បញ្ហា​ចម្រូង​ចម្រាស ក្រោយ​ការ​បោះ​ឆ្នោត​នេះ​​នៅ​ឡើយ​ទេ។

សេចក្ដី​រាយការណ៍​របស់ អ៊ឹម រចនា
 

03/08/2013

យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌មាន​បារាំង AFP អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​សុក្រ ទី​៣​ខែ​សីហា​កន្លង​ទៅ បាន​ទាមទារ​ឲ្យ​មាន​ការ​វិនិច្ឆ័យ​ដ៏​យុត្តិធម៌​មួយ ពាក់ព័ន្ធ​នឹង​បញ្ហា​ចម្រូង​ចម្រាស​ក្រោយ​ការ​បោះ​ឆ្នោត ​នៅ​កម្ពុជា។

គណបក្ស​ប្រឆាំង​​​បាន​​អះអាង​ថា មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​កើត​មាន​ឡើង នៅ​ក្នុង​ការ​បោះឆ្នោត ថ្ងៃ​ទី​២៨​កក្កដា។ គណបក្ស​ប្រឆាំង​នេះ ថែម​ទាំង​បាន​ដង្ហោយ​រកអង្គការ​សហប្រជាជាតិ​ ឲ្យ​ជួយ​ស៊ើប​អង្កេត​លើ​បញ្ហា​នេះ។ យ៉ាង​ណា​ក៏​ដោយ អង្គការ​សហប្រជាជាតិ អះ​អាង​ថា ខ្លួន​នៅ​មិន​ទាន់​បាន​ទទួល​សំណើ​ជា​ផ្លូវ​ការ​ណា​មួយ ឲ្យ​ចូល​រួម​ស៊ើបអង្កេត​លើ​បញ្ហា​ចម្រូង​ចម្រាស ក្រោយ​ការ​បោះ​ឆ្នោត​នេះ​​នៅ​ឡើយ​ទេ។
 
នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​៥​ នៅ​កម្ពុជា​​នេះ អង្គការ​សហប្រជាជាតិ​មិន​បាន​លូក​ដៃ​ចូល​ទាល់​តែ​សោះ។ យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​អង្គការ​សហប្រជាជាតិ លោក Martin Nesirky បាន​ឲ្យ​ដឹង​ថា អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក​ បាន គីមូន បាន​នឹង​កំពុង​តែ​តាម​ដាន​ការ​វិវត្ត​ន៍​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ចាប់​តាំង​ពី​បញ្ហា​ចម្រូង​ចម្រាស​​នេះ​ផ្ទុះ​ឡើង​មក​ម្ល៉េះ។
 
អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ថែម​ថា អង្គការ​សហប្រជាជាតិ​ស្វាគម​​ចំពោះ​បណ្ដឹង​តវ៉ា​លើ​ដំណើរ​ការ​បោះ​ឆ្នោត ឬ​ការ​វិនិច្ឆ័យ​ដ៏​យុត្តិធម៌​លើ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ក្នុង​គោលបំណង​បញ្ជាក់​ពី​ភាព​ត្រឹម​ត្រូវ និង​សេចក្ដី​គោរព ចំពោះ​ឆន្ទៈ​​របស់​ពលរដ្ឋ​កម្ពុជា​ទាំង​អស់៕ 

tags: កម្ពុជា - បោះឆ្នោត - អង្គការ​សហប្រជាជាតិ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ (2)

Good evening everyone! On

Good evening everyone!
On behalf of all Khmer, I am so concerned about the safety and peace in
Cambodia in regarding to a troublesome election that took place recently. Many Khmer-Voters wished to have their voices being heard in
a fair and justice manner.

To be fair and transparency, the incumbent government ought to let the
UN involve in the investigation of the ballots.

UN has the credibility in this experience.
Please help us UN

UN have to help us

Dear reader,

Being a khmer, I hope UN should help Cambodia if they love fair and democratic. UN is very streng and big organisation why can't see only fair or unfair election. Only UN which Cambodian truth.

Regard,
Sok Chan
Youth Cambodian

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close