អានតួអត្ថបទ
កម្ពុជា

លោក សម រង្ស៊ី ទទួល​ការលើកលែង​ទោស​ពី​ព្រះមហា្សត្រ

ទីបំផុតទៅ លោក​សម រង្ស៊ី បាន​ទទួល​ការលើកលែង​ទោស​ពីព្រះមហាក្សត្រហើយ។ ព្រះរាជ​ក្រឹត្យ​លើកលែង​ទោស​ឲ្យ​លោក សម រង្ស៊ី ត្រូវបាន​ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃសុក្រទី១២កក្កដានេះ តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។  

លោក សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ
លោក សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ Radio Australia
ផ្សាយពាណិជ្ជកម្ម

លោក សម រង្ស៊ី អាច​វិលត្រឡប់​ចូលស្រុកវិញ ដោយ​សុវត្ថិភាព​ហើយ នៅពេលនេះ​បន្ទាប់ពី​ទទួល​បាន​ការលើកលែង​ទោស​ពី​ព្រះមហាក្សត្រ។ ព្រះរាជក្រឹត​​ត្រូវបាន​ឡាយ​ព្រះហស្តលេខា នៅព្រឹក​ថ្ងៃសុក្រ​នេះ ដោយ​បញ្ជាក់​ថា ត្រូវ​បាន​លើកលែង​ទោស​ឲ្យ​ទណ្ឌិត សម រង្ស៊ី អាយុ ៦២ឆ្នាំ ដែល​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ១០ឆ្នាំ តាម​អំណាច​សាលក្រម​តុលាការ។

 
ការលើកលែង​ទោស​ឲ្យ​លោក​សម រង្ស៊ី ដែល​បាន​និរទេស​ខ្លួន ៤​ឆ្នាំមកហើយ ត្រូវ​បាន​ទទួល​ការស្វាគមន៍​ពីគ្រប់​មជ្ឈដ្ឋាន​ដោយ​ចាត់ទុក​ថា នេះជា​នយោបាយ​ឈ្នះៗ សម្រាប់​ខ្មែរ​ទាំងអស់​គ្នា។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ដែល​បាន​ស្រង់​សំដី​របស់​មន្រ្តី​រដ្ឋាភិបាល​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ ​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ សុំ​ឲ្យ​មាន​ការលើកលែង​ទោស ដល់​លោក​សម រង្ស៊ី ដើម្បី​ធ្វើការផ្សះផ្សាជាតិ។ ប៉ុន្តែ មន្រ្តី​ដដែល​អះអាងថា បើទោះ​ជា​បាន​ទទួល​ព្រះរាជទាន​លើកលែងទោស ក៏​ លោក​ សម រង្ស៊ី មិន​អាច​ចូលរួម​ក្នុង​ការបោះឆ្នោត ដែល​នឹង​ត្រូវ​រៀបចំ នៅថ្ងៃ​ទី ២៨​កក្កដា ខាងមុខនេះ។
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ