កម្ពុជា-បារាំង - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 23 កុម្ភៈ 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ព្រហស្បតិ៍ 23 កុម្ភៈ 2012

AFD​ផ្តល់ជាង​៤លាន​ដុល្លារ​ដើម្បី​ពង្រឹង​ពាណិជ្ជកម្ម​អង្ករ​កម្ពុជា​

ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក Christian Connan ​លោកអូន ព័ន្ធមុនីរ័ត្ន​រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ និងលោក​ André ​Pouilles-Duplaix ​នាយកទី​ភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ប្រចាំ​កម្ពុជា​
ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក Christian Connan ​លោកអូន ព័ន្ធមុនីរ័ត្ន​រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ និងលោក​ André ​Pouilles-Duplaix ​នាយកទី​ភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ប្រចាំ​កម្ពុជា​
© លាងដឺលុច

ដោយ លាង ដឺលុច

រដ្ឋាភិបាល​បារាំង​បាន​ប្រកាស​ផ្តល់​ជំនួយ​៤លាន​៥​សែន​ដុល្លារ​ដល់​កម្ពុជា​ដើម្បី​ជួយ​ពង្រឹង​វិស័យ​ពាណិជ្ចកម្ម​អង្ករ។ ទឹកប្រាក់​នេះ​នឹង​ត្រូវ​ប្រើប្រាស់​ដោយ​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​វិស័យ​នេះ​ទាំងអស់ រួមទាំង​កសិករ ក្រុមហ៊ុន​នាំ​ចេញ​អង្ករ និង​រដ្ឋបាល​សាធារណៈ។ ឯក​អគ្គរដ្ឋទូត​បារាំង​​ប្រចាំ​កម្ពុជា​បាន​ថ្លែង​អោយដឹង​ថា ​ជំនួយ​លើ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​សន្យា​របស់​លោក​នាយករដ្ឋមន្ត្រី​បារាំង ​François Fillon នៅក្នុង​ពេល​ដែល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន។

សេចក្តីរាយការណ៍របស់​ លាង ដឺលុច
 

23/02/2012 by លាង ដឺលុច

ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា ​លោក Christian Connan ​លោក​អូន ព័ន្ធមុនីរ័ត្ន​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​លោក​André Pouilles-Duplaix នាយក​ទី​ភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ប្រចាំ​កម្ពុជា​ អ្នក​ទាំងបី​បាន​ចុះ​ហត្ថលេខា​រួមគ្នាមួយ​កាល​ពី​ថ្ងៃ​ទី​២២​កុម្ភៈ​លើ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​មួយ​ដើម្បី​ជួយ​អភិវឌ្ឍន៍​វិស័យ​ស្រូវ​អង្ករ​កម្ពុជា។​ ទឹកប្រាក់​ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​បារាំង​តាម​រយៈ​ទី​ភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង AFD មាន​ទំហំ​៣លាន៥សែន​អឺរ៉ូ ដែល​ស្មើ​នឹង​ជាង​៤លាន​៥​សែន​ដុល្លារ។ ទឹកប្រាក់​នេះ​នឹង​ត្រូវ​ជួយ​ដល់​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​ការ​នាំ​ចេញ​អង្ករ​ដើម្បី​បង្កើន​ប្រាក់​ចំណូល​ដល់​កសិករ និង​អាជីវករ​ក្នុង​វិស័យ​នេះ។

 
ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា លោក Christian Connan បាន​ថ្លែង​អោយ​ដឹង​ថា ជំនួយ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​សន្យា​របស់​លោក​នាយករដ្ឋមន្ត្រី​បារាំង​ François Fillon នៅ​ក្នុង​ឱកាស​ដែល​លោក​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន។
 
យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​ស្ថានទូត​បារាំង និង​AFD ជំនួយ​ហិរញ្ញ​វត្ថុ​នេះ​នឹង​បាន​ទៅ​ដល់​ការ​ប្រើប្រាស់​នៃ​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ដែល​រួមមាន​តាំងពី​កសិករ រោង​ម៉ាស៊ីន​ស្រូវ ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​ធនាគារ​និង​រដ្ឋបាល​សាធារណៈ។
 
នាយក​AFD​បាន​ថ្លែង​ថា តាមរយៈ​ការ​ជួយ​ពង្រឹង និង​ការ​រៀបចំ​រចនា​សម្ព័ន្ធ​នៃ​គ្រប់​ភាគី​ពាក់ព័ន្ធ​ពិសេស​កសិករ ​គម្រោង​នេះ​នឹង​រួម​ចំណែក​ក្នុង​ការ​ធ្វើ​ទំនើបកម្ម​វិស័យ​ដំណាំ​ស្រូវ​នៅ​កម្ពុជា ដែល​ជា​ដំណាំ​ប្រពៃណី​ និង​ជា​សរសរ​ទ្រូង​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច​កម្ពុជា។
គួរ​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ទិសដៅ និង​ធ្វើ​យ៉ាងណា​អោយ​កម្ពុជា​ក្លាយ​ជា​ប្រទេស​នាំ​អង្ករ​ចេញ​ធំ​ជាង​គេ​នៅក្នុង​ពិភពលោក​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ៕

tags: កម្ពុជា - ទំនាក់ទំនងអន្តរជាតិ - បារាំង - សេដ្ឋកិច្ច
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Image CAPTCHA
Enter the characters (without spaces) shown in the image.
Close