កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 09 កុម្ភៈ 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ព្រហស្បតិ៍ 09 កុម្ភៈ 2012

អ្នកការ​ទូតចូលគាល់​ព្រះអង្គម្ចាស់​នរោត្តម​ រណឫទ្ធិ​ជាបន្ត​បន្ទាប់​

ព្រះអង្គ​ម្ចាស់​​នរោត្តម​រណឫទ្ធិ​​ព្រះ​ប្រធាន​​គណបក្ស​​
ព្រះអង្គ​ម្ចាស់​​នរោត្តម​រណឫទ្ធិ​​ព្រះ​ប្រធាន​​គណបក្ស​​
©​ លាង​ដឺលុច

ដោយ លាង ដឺលុច

ឯកអគ្គរដ្ឋទូត​និង​ឯកអគ្គរាជទូត​មួយ​ចំនួន​ដែល​បំពេញ​បេសកកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ស្នើ​សុំ​ចូល​សវនាការ​ជាមួយ​ព្រះអង្គម្ចាស់​នរោត្តម​រណឫទ្ធិ​ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។ ​ជំនួប​រវាង​អ្នក​ការទូត​និង​ព្រះអង្គម្ចាស់​ប្រធាន​គណបក្ស​នរោត្តម រណឫទ្ធិ​កើត​មាន​ឡើង​នៅ​ពេល​ដែល​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​នៅក្នុង​ខែ​មិថុនា​ខាងមុខ​នេះ។

សេចក្តីរាយការណ៍របស់​ លាង ដឺលុច
 

09/02/2012 by លាង ដឺលុច

គណបក្ស​នរោត្តម រណឫទ្ធិ​បាន​ផ្សព្វផ្សាយ​អោយ​ដឹង​អំពី​ជំនួប​រវាង​ព្រះអង្គ​ម្ចាស់​នរោត្តម រណឫទ្ធិ និង​ឯកអគ្គរាជទូត និង​ឯកអគ្គរដ្ឋទូត​ជាច្រើន​ដែល​បាន​ស្នើ​សុំ​ចូល​គាល់​ព្រះអង្គ។

 
អ្នក​នាំ​ពាក្យ​របស់​គណបក្ស​នរោត្តម​រណឫទ្ធិ​លោក ប៉ែន សង្ហា​បាន​អះអាង​អោយ​ដឹង​ថា ប្រធាន​បេសកកម្ម​ទូត​បរទេស​ទាំង​នោះ​បាន​សម្តែង​ការ​គួរសម​ដើម្បី​ស្គាល់​ព្រះ​អង្គ​ផង និង​ដើម្បី​ស្តាប់​មតិ​របស់​ព្រះអង្គ​ផង​ជុំវិញ​បញ្ហា​នយោបាយ​ក្នុង​កម្ពុជា និង​នៅ​ក្នុង​តំបន់​ផង។ ​ជាពិសេស​នៅ​ពេល​ដែល​កម្ពុជា​កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​អាស៊ាន។
 
នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​កុម្ភៈ​នេះ ប្រធាន​គណបក្ស​នរោត្តម រណឫទ្ធិ​បាន​ទទួល​ជួប​ឯកអគ្គរាជទូត​ប្រទេស​អង់គ្លេស។ ​មុន​នេះ ព្រះ​អង្គ​ម្ចាស់​រណឫទ្ធិ​បាន​ទទួល​ជូប​ប្រធាន​បេសកកម្ម​ទូត​របស់​ប្រទេស​ថៃ សិង្ហបុរី ព័រទុយហ្កាល់ និង​អេស្ប៉ាញ​ជាដើម។
ជំនួប​ទាំង​នេះ​បាន​កើតឡើង​នៅ​ពេល​ដែល​កម្ពុជា​នឹង​រៀប​ចំ​ការ​បោះឆ្នោត​ដ៏​សំខាន់​មួយ​គឺ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំសង្កាត់។
 
សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​នរោត្តម រណឫទ្ធិ ក៏​បាន​ផ្សព្វផ្សាយ​អំពី​ការ​យាង​ចេញ​ជួប​សកម្មជន​នយោបាយ​របស់​ខ្លួន​របស់​ព្រះអង្គ​ម្ចាស់​នៅ​តាម​បណ្តា​ខេត្ត​ផងដែរ។
អ្នក​នាំពាក្យ​គណបក្ស​នេះ​បាន​អះអាង​ថា គណបក្ស​នរោត្តម រណឫទ្ធិ​នឹង​ឈរ​ឈ្មោះ​អោយ​បាន​គ្រប់​ខេត្ត​រាជធានី​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ដែល​នឹង​ប្រព្រឹត្តទៅ​ក្នុង​ខែ​មិថុនា​ខាង​មុខ​នេះ៕

tags: កម្ពុជា - នយោបាយ - បោះឆ្នោត
អត្ថាធិប្បាយ (1)

ប្រជាជនខ្មែរមិនត្រូវកាទ្រង់ដឹ

ប្រជាជនខ្មែរមិនត្រូវកាទ្រង់ដឹកនាំទៀតទេ។ទ្រង់គឺជាមនុស្សដែលគ្មានកាទទួលខុសត្រូវ
ដោយសាតែស្រី ទ្រង់បានបោះបង់ចោលសមាជិកសមាជីកាទៅយកស្រីរបាំ ឈ្មោះ អ៊ុក ផល្លា
ដើម្បីលាភសការះ លុយ ឡាន វិឡា យន្តហោះ ។ល។ លោកបានបោះបង់ចោលអ្នកតស៊ូរ។ទ្រង់គឺ
ជាមនុស្សមហាពុករលួយ គ្រាន់តែទ្រព្យសម្បត្តិដែលចែកអោយ អ្នាកស្រីអេងម៉ារី ប់គិតជាលុយប្រមាណជា ១៦លានដុល្លាអាមេរិក ត់ទ្រព្យសម្បត្តិទាំងនោះទ្រង់បានមកពីណា?

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Image CAPTCHA
Enter the characters (without spaces) shown in the image.
Close