កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អង្គារ 31 មករា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 03 កុម្ភៈ 2012

នាយករដ្ឋ​មន្ត្រី​បញ្ជាឲ្យ​ក្រុមហ៊ុន​បញ្ជូន​ខ្លួន​អ្នកបាញ់​ប្រជាពលរដ្ឋ​នៅក្នុង​ជម្លោះដី​នៅខេត្ត​ក្រចេះ​

​លោកនាយក​​រដ្ឋមន្ត្រី​ ហ៊ុន សែន ​​ព្រមាន​​ឧកញ៉ា ​ណា​ម៉ារ​ឌី​ ​ប្រធាន​​ក្រុមហ៊ុន​ធី​ធី​វ៉ាយ​
​លោកនាយក​​រដ្ឋមន្ត្រី​ ហ៊ុន សែន ​​ព្រមាន​​ឧកញ៉ា ​ណា​ម៉ារ​ឌី​ ​ប្រធាន​​ក្រុមហ៊ុន​ធី​ធី​វ៉ាយ​
© ស៊ីវ​ ចាន់ណា

ដោយ លី ម៉េងហួរ

ក្នុង​ពិធី​សម្ពោធ​ផ្លូវ​នៅ​ខេត្ត​មណ្ឌលគិរី ​នៅ​ថ្ងៃ​អង្គារ​នេះ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ​បានប្រកាស​ថ្កោលទោស​ ចំពោះ​ទង្វើ​របស់​ទាហាន​ការពារ​ក្រុមហ៊ុន ​ធី​ធី​វ៉ាយ ​ដែល​បាន​បាញ់ប្រហារ​លើ​ក្រុម​ពលរដ្ឋ​តវ៉ា​ដីធ្លី​ នៅ​ខេត្ត​ក្រចេះ​ កាលពី​ថ្ងៃ​ទី​១៨​មករា​។ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ក៏​បាន​ព្រមាន​ចំពោះ​មុខ​លោក​ឧកញ៉ា ណា​ម៉ារ​ឌី ​ប្រធាន​ក្រុមហ៊ុន ធី​ធី​វ៉ាយ​ និងជា​ទីប្រឹក្សា​របស់​លោកនាយក​រដ្ឋមន្ត្រី​ផ្ទាល់​ ដើម្បី​បញ្ជូន​ជនដៃដល់ ​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវច្បាប់​ បើ​មិន​ដូច្នោះ​ទេ​ប្រធាន​ក្រុមហ៊ុន​នោះ ​ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់​។

សេចក្តីរាយការណ៍របស់​លី ម៉េងហួរ
 

31/01/2012 by លី ម៉េងហួរ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​ប្រកាស​ផ្ទាល់មាត់ ​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​កំណាត់​ផ្លូវជាតិ​លេខ ៧៦ ​ខេត្ត​មណ្ឌលគិរី ​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​ដោយ​ថ្កោលទោស​ផង​ និង​ដោយ​ព្រមាន​ផង​ ចំពោះ​ទង្វើ​របស់​សន្តិសុខ​ក្រុមហ៊ុន​ធី​ធី​វ៉ាយ ​ដែល​បាន​បាញ់រះ​ បណ្តាល​ឲ្យ​ពលរដ្ឋ ៤ នាក់ ​រងរបួស ​ក្នុង​ជម្លោះ​ដី​ នៅ​ខេត្ត​ក្រចេះ​ កាលពី​ថ្ងៃ​ទី​១៨​ខែ​មករា​។

នៅ​ខេត្ត​មណ្ឌលគិរី ​ដែល​ស្ថិតនៅ​ជិត​តំបន់​ដី​មាន​ជម្លោះ​ ក្នុងស្រុក​ស្នួល ​ខេត្ត​ក្រចេះ ​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ប្រកាស​សុំ​ទោស​ដល់​ប្រជាពលរដ្ឋ​ នៅ​ស្រុក​ស្នួល ​ខេត្ត​ក្រចេះ ​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ ហើយ​ឈាន​ដល់​អំពើហិង្សា​។
 
ជាមួយគ្នា​នោះ​ លោកនាយក​រដ្ឋមន្ត្រី ​បាន​ព្រមាន​នៅ​ចំពោះ​មុខ​លោក​ឧកញ៉ា​ ណា​ម៉ារ​ឌី​ ប្រធាន​ក្រុមហ៊ុន ​ធី​ធី​វ៉ាយ ​និង​ជា​ទីប្រឹក្សា​នាយក​រដ្ឋមន្ត្រី ​ឲ្យ​បញ្ជូន​ខ្លួន​ជន​ដៃ​ដល់​បាញ់រះ​លើ​ពលរដ្ឋ​តវ៉ា​ដីធ្លី ​ដើម្បី​ចាត់ការ​តាមច្បាប់​។ ​លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​ព្រមាន​ដល់​ទីប្រឹក្សា​របស់​លោក បើ​មិន​បញ្ជូន​ជន​ដៃ​ឲ្យ​សមត្ថកិច្ច​ទេ ​គឺ​ត្រូវ​នាំខ្លួន​លោក​ឧកញ៉ា​ប្រធាន​ក្រុមហ៊ុន​តែម្តង។
 
ជាមួយ​នឹង​ការលើកឡើង​ដូច្នេះ​ លោកនាយក​រដ្ឋមន្ត្រី ​ក៏បាន​ដាក់​ចេញ​ដំណោះ​ស្រាយ​ក្នុង​ជម្លោះ​ដី​នោះ​ គឺ​ក្រុមហ៊ុន​ និង​អាជ្ញាធរ​មូលដ្ឋាន​ ត្រូវ​ផ្តល់​ដី​របស់​ឲ្យ​ពលរដ្ឋ​វិញ​។ ​ហេតុការណ៍​លើ​ក្រុមហ៊ុន​ដីសម្បទាន​នេះ​ ក៏​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ​ព្រមាន​ដកហូត​ដី​ពី​ក្រុមហ៊ុន​វិញ បើសិនជា​មាន​ហេតុការណ៍​ប៉ះ​ទង្គិច​ដោយ​ហិង្សា​ជាមួយ​ប្រជាពលរដ្ឋ​ កើតឡើង​។
 
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ប្រកាស​ពី​ដំណោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​ នៅ​ខេត្ត​ក្រចេះ​ នៅថ្ងៃនេះ​ គឺធ្វើឡើង​ខណៈ​ដែល​ជម្លោះ​ដីធ្លី បាន​រាលដាល​ស្ទើរតែ​ពេញ​ផ្ទៃ​ប្រទេស​។ ​ជម្លោះ​ដីធ្លី ក៏​ជា​ប្រធាន​សំខាន់​មួយ​ សម្រាប់​យុទ្ធនាការ​បោះឆ្នោត​ឃុំ​សង្កាត់​ នៅ​ខែ​មិថុនា​ខាងមុខ៕

tags: កម្ពុជា - ជម្លោះដីធ្លី
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ (2)

ដូចអត់សូវស្រួល

ម៉េចបានត្រូវនាយករដ្ឋ​មន្ត្រី​បញ្ជាឲ្យ​ក្រុមហ៊ុន​បញ្ជូន​ខ្លួន​ជន់ល្មើស?? គឺចាប់ហ្មងនឹងណា៎! បើបញ្ជាចឹង​ មានតែនាយករដ្ឋមន្រ្តីបានដឹងហើយថាក្រុមហ៊ុន TTY នឹងខុបខឹតលាក់ជន់ល្មើស???

គ្រាន់តែឆ្ងល់!!!!

ជិតបោះឆ្នោតហើយ បក្សនោបាយត្រូវតែកែប្រែ

រឿងនេះតែងតែកើតឡើងជារើយៗនៅពេលជិតមានការបោះឆ្នោត

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Image CAPTCHA
Enter the characters (without spaces) shown in the image.
Close