អានតួអត្ថបទ
កម្ពុជា

តំណាងអង្គការ​ចំនួន៤​បួងសួង​សុំឲ្យ​រដ្ឋាភិបាល​ទប់ស្កាត់​ការកាប់​បំផ្លាញ​ព្រៃ​នៅតំបន់​ព្រៃឡង់​

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ តំណាង​អង្គការ​និង​សមាគម​ក្រៅ​រដ្ឋាភិបាល ធ្វើពិធី​បួង​សួង​ជា​ថ្មី​ម្តង​ទៀត នៅ​ព្រះ​អង្គ​ដង​កើ​ជា​ជំនឿ​អរូបីយ ដើម្បី​ដាស់​ស្មារតី រដ្ឋាភិបាល​ឲ្យ​ជួយ​ទប់​ស្កាត់​ការ​កាប់​ព្រៃ​នៅ​តំបន់​ព្រៃ​ឡង់​។ ពិធី​បន់​ស្រន់​នេះ​ធ្វើ​ឡើង ស្រប​ពេល​ដែល​អ្នក​ភូមិ​ជាង​៤០០​នាក់ មក​ពី​ខេត្ត​ចំនួន​៤​នៅ​ជុំ​វិញ​ព្រៃ​ឡង់ កំពុង​ដើរ​ល្បាត​ក្នុង​ព្រៃ ដើម្បី​ការ​ពារ​និង​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ ពី​សំណាក់ក្រុម​ហ៊ុន​ឯកជន។

​តំណាង​អង្គ​ការ​​និង​​សមាគម​​១២​នាក់​​មក​ពី​​ស្ថាប័ន​​ផ្សេង​គ្នា​​​បាន​គូរ​មុខ​​និង​​ពាក់​អាវ​​ពណ៌​បៃ​តង​​តំណាង​​ឲ្យ​ព្រៃ​ឈើបា​ន​អុជ​ធូប​​បួង​សួង​នៅ​ព្រះ​អង្គ​​ដង​កើ​
​តំណាង​អង្គ​ការ​​និង​​សមាគម​​១២​នាក់​​មក​ពី​​ស្ថាប័ន​​ផ្សេង​គ្នា​​​បាន​គូរ​មុខ​​និង​​ពាក់​អាវ​​ពណ៌​បៃ​តង​​តំណាង​​ឲ្យ​ព្រៃ​ឈើបា​ន​អុជ​ធូប​​បួង​សួង​នៅ​ព្រះ​អង្គ​​ដង​កើ​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

មិន​ខុស​ពី​លើក​មុន​ៗ​នោះ​ទេ ​តំណាង​អង្គ​ការ ​និង​សមាគម​ចំនួន​១២​នាក់ ​មក​ពី​ស្ថាប័ន​ផ្សេង​គ្នា​ចំនួន​៤ ​បាន​គូរ​មុខ​និង​ពាក់​អាវ​ពណ៌​បៃ​តង ​តំណាង​ឲ្យ​ព្រៃ​ឈើ ​ស្រស់​បំព្រង​ ដើម្បី​អុជ​ធូប​បួង​សួង នៅ​ព្រះ​អង្គ​ដង​កើ ទល់​មុខ​ព្រះ​បរម​រាជ​វាំង ។​ ពួក​គេ​មាន​បំណង​សុំ​ឲ្យ​រដ្ឋាភិបាល​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​នៅ​តំបន់​ព្រៃ​ឡង់​។

 
តំណាង​សមាគម​ប្រជា​ធិប​តេយ្យ​ឯក​រាជ្យ​និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ សមាគម​ឯក រាជ្យ​មន្រ្តី​រាជ​ការ ក្រុម​យុវជន​កម្ពុជា និង​បណ្តាញ​កសិករ បាន​បួង​សួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធិ ក្នុង​លោក ជា​ពិសេស​បារមី​ព្រះ​អង្គ​ដង​កើ ឲ្យ​ជួយ​ជំរុញ​ចិត្ត​រដ្ឋាភិបាល​និង​អាជ្ញាធ​រពាក់ ព័ន្ធ ក្នុង​ការ​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​។ ​ ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា​ ទៅ​រដ្ឋាភិបាល នៅ​ព្រឹក​មិញ​នេះ តំណាង​អង្គការ​និង​សមាគម មាន​បំណង​ឲ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់ ចូល​រួម​ក្នុង​ការ​ថែរ​ក្សា​ការ​ពារ​ព្រៃ​ឡង់ និង​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​។

ព្រៃ​ឡង់​ជា​តំបន់​ព្រៃ​ឈើ​ត្រួពិក ដែល​នៅ​សេសសល់​ធំ​ជាង​គេ​ចុង​ក្រោយ​បំផុត នៅ​កម្ពុជា​ដែល​ស្ថិត​នៅ​ជាប់​ស្រុក​​ចំនួ​ន៦ ក្នុង​ខេត្ត​ចំនួន​៤​រួម​មាន​ខេត្ត​ក្រចះ ស្ទឹង​ត្រែង កំពង់​ធំ និង​ខេត្ត​ព្រះ​វិហារ ។​ព្រៃ​នេះ​មាន​ផ្ទៃ​ក្រឡា​សរុប​ប្រមាណ​៣.៦០០​គីឡូ​ម៉ែត្រ ការ៉េ​។

កាល​ពី​ថ្ងៃ​ចន្ទ អ្នក​ភូមិ​ប្រមាណ​៤០០​នាក់ មក​ពី​ខេត្ត​ចំនួន​នៅ​ជុំ​វិញ តំបន់​ព្រៃ​ឡង់ សម្រេច​ជួប​ជុំ​គ្នា​នៅ​កណ្តាល​ព្រៃ​ឡង់ ដើម្បី​ដើរ​ល្បាត​ពេញ​មួយ​សប្តាហ៍  ក្នុង​បំណង​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់​។ ដំណើរ​រុល​ចូល​ល្បាត​ក្នុង​ព្រៃ ដ៏​ក្រាស់​នេះ ត្រូវ​អម​ដំណើរ​ដោយ​មន្រ្តី​អង្គ​ការ​សង្គម​ស៊ី​វិល និង​អ្នក​សារ​ព័ត៌​មាន​មួយ ចំនួន​ ។​អាជ្ញាធរ​មូល​ដ្ឋាន​៣០​នាក់​បាន​រា​រំាង ដំណើរ​របស់​អ្នក​ភូមិ ហើយ​ពួក​គេ​បាន​បែក​ក្រុម​គ្នា​ដើម្បី​គេច​ពី​អាជ្ញាធរ​ទាំង​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ