អានតួអត្ថបទ
កម្ពុជា

សាលាក្តី​ខ្មែរក្រហម​ បើក​កិច្ច​ប្រជុំ​រៀបចំ​សវនាការ​លើ​សំណុំរឿង​ ០០២​ នៅ​ដើម​ខែ​មេសា​

អង្គជំនុំជម្រះ​សាលាដំបូង របស់​សាលាក្តី​ចម្រុះ​កាត់ទោស​មេ​ខ្មែរក្រហម បាន​សម្រេច​បើក​កិច្ច​ប្រជុំ​​ រៀបចំ​​សវនាការ​​លើ​សំណុំរឿង ០០២ នៅ​ថ្ងៃ​ទី​៥ និង​ថ្ងៃ​៦ ខែ​មេសាខាងមុខ​។ ជាមួយ​នឹង​​​ការ​​សម្រេច​ដូច្នេះ សហ​មេធាវី​ការពា​រលោក អៀង សារី បាន​ស្នើសុំ​ឲ្យ​តុលាការ បើកសវនាការ​ជំនុំជម្រះ​ក្តី​ក្នុង​ករណី ០០២ ត្រឹមតែ​ពាក់កណ្តាល​ថ្ងៃ។ ពោល​គឺ​ធ្វើ​ឡើង​តែ​១​ព្រឹក មិន​មែន​ធ្វើ​ទាំង​ព្រឹក​ទាំង​ល្ងាច​ឡើយ​។ ជាការស្នើសុំ ដែលមេធាវី សំអាង​លើ​បញ្ហា​សុខភាព​របស់​លោក អៀង សារី។

សាលាក្តី​​ខ្មែរក្រហ​ បើក​កិច្ចប្រជុំ​រៀបចំ​សវនាការ​លើ​សំណុំរឿង​ ០០២​ នៅ​ដើម​ខែ​មេសា
សាលាក្តី​​ខ្មែរក្រហ​ បើក​កិច្ចប្រជុំ​រៀបចំ​សវនាការ​លើ​សំណុំរឿង​ ០០២​ នៅ​ដើម​ខែ​មេសា © លី ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

 

02:32

សេចក្តីរាយការណ៍​របស់ លី ម៉េងហូរពីភ្នំពេញ

លី ម៉េងហួរ

អង្គជំនុំជម្រះ​សាលាដំបូង របស់​តុលាការ​ចម្រុះ​កាត់ទោស​មេ​ខ្មែរក្រហម បាន​កំណត់​យក​ថ្ងៃទី​៥ និង​ទី​៦ ខែ​មេសា​ខាង​មុខ ដើម្បី​បើក​កិច្ចប្រជុំ​រៀបចំ​សវនាការ​លើ​សំណុំរឿង ០០២​។ កិច្ចប្រជុំ​នោះ អាច​នឹង​បន្ត​ទៅ​ថ្ងៃទី​៧​មេសា ប្រសិនបើ​ចាំបាច់​។​ នេះបើតាមលោក ឌឹ​ម សុ​វណ្ណា​រុំ អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម។

កិច្ចប្រជុំ​រៀបចំ​សវនាការ​នៅ​ដើម​ខែ​មេសា មាន​ការចូលរួម​ពី​គ្រប់ភាគី រួម​ទាំង​អតីត​មេ​ខ្មែរ​ក្រហម៤ រូបជា​ជនជាប់ចោទ មុននឹង​ចាប់ផ្តើម​ដំណើរការ​សវនាកា​រលើ​សំណុំរឿង ០០២ ដែល​អាច​នឹង​ធ្វើឡើង ក្នុង​ខែ​ឧសភា ឬ​ខែ​មិថុនា។

ជាមួយ​នឹង​ការសម្រេច​ដូច្នេះ លោក ឌឹម សុ​វណ្ណា​រុំ ក៏​បាន​បន្ថែមថា សហ​មេធាវី​ការពា​រលោក អៀង សារី បានដាក់​ញត្តិ​មួយ ទៅ​កាន់​តុលាការ ដើម្បី​សុំឲ្យ​មាន​ដំណើរការជំនុំ​ជម្រះ​ក្តី​លើ​សំណុំរឿង ០០២ តែ​កន្លះ​ថ្ងៃ និង​មាន​ការ​សំរាក​ម្តង​។ ពោល​គឺ​ការកាត់ក្តី ធ្វើ​តែមួយ ព្រឹកៗ ប៉ុណ្ណោះ។

មេធាវី​សំអាងថា លោក អៀង សារី មានអាយុច្រើន និង​​សុខភាព​មិនល្អ​។ អតីតរដ្ឋមន្ត្រី​ការបរទេស​ខ្មែរក្រហម អាយុ ៨៥ ឆ្នាំ លោក អៀង សារី មាន​បញ្ហា​ឆ្អឹងខ្នង អង្គុយ​មិន​បាន​យូរ និង​មាន​បញ្ហា​តម្រងនោម ដែល​ត្រូវ​ទៅ​បន្ទប់ទឹក​ញឹកញាប់។

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១៩​មករា ឆ្នាំ​២០១១ សហ​មេធាវី​ការពា​រលោក អៀង សារី ក៏​បាន​ជម្រាប​ទៅកាន់​តុលាការ​ថា លោក អៀង សារី ត្រូវ​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​អង្គ​សវនាការ​។ ដូច្នេះ​អតីត​រដ្ឋមន្ត្រី​ការបរទេស​ខ្មែរក្រហម មិន​ចង់​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកទេស សោតទស្សន៍ Vedio Link ដែល​ផ្សាយ​ផ្ទាល់​ចេញពី​អង្គ​សវនាការ តាម​កញ្ចក់​ទូរទស្សន៍ ចូលទៅ​ក្នុង​បន្ទប់​ឃុំឃាំង​របស់​មេ​ខ្មែរ​ក្រហម​ឡើយ។

យ៉ាងណាក៏ដោយ នៅ​ថ្ងៃ​ទី​១​កុម្ភៈ ភាគី​សហ​ព្រះរាជអាជ្ញា បាន​ដាក់​សារ​ណា​តប​ថា ការ​អះអាង​​​ពី​បញ្ហា​សុខភាព​របស់​លោក អៀង សារី មិន​មាន​ភស្តុតាង វាយតម្លៃ​ពី​ក្រុមគ្រូពេទ្យ​ឡើយ​។ មួយវិញទៀត បើ​ធ្វើតាម​ការស្នើសុំ​របស់​មេ​ធា​វី នោះ​រយៈពេល​សវនាការជំនុំជម្រះ​លើ​សំណុំរឿង​០០២ នឹង​ត្រូវ​កើនឡើង​ទ្វេដង​។ រីឯ​ការប្រើប្រាស់​បច្ចេក​ទេស សោតទស្សន៍​បញ្ជូន​រូប​ភាព​សវនាការ ទៅ​កាន់​បន្ទប់​អតីត​ខ្មែរក្រហម ប្រសិនបើ​ជនជាប់ចោទមិន​អាច​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​បន្ទប់​សវនាការ ក៏​នៅតែ​អាច​ប្រើ​បាន​។

​យ៉ាងណាក៏ដោយ ចំពោះ​ដំណើរការ​សវនាកា​រលើ​សំណុំរឿង​០០២ ដែល​រួមមាន​៖ នួន​ជា ខៀវ​សំផន អៀង​សារី និង​អៀង​ធីរិទ្ធ នឹង​ត្រូវ​សម្រេច ដោយ​អង្គ​ជំនុំជម្រះ​សាលាដំបូង៕

អង្គជំនុំជម្រះ​សាលាដំបូង របស់​តុលាការ​ចម្រុះ​កាត់ទោស​មេ​ខ្មែរក្រហម បាន​កំណត់​យក​ថ្ងៃទី​៥ និង​ទី​៦ ខែ​មេសា​ខាង​មុខ ដើម្បី​បើក​កិច្ចប្រជុំ​រៀបចំ​សវនាការ​លើ​សំណុំរឿង ០០២​។ កិច្ចប្រជុំ​នោះ អាច​នឹង​បន្ត​ទៅ​ថ្ងៃទី​៧​មេសា ប្រសិនបើ​ចាំបាច់​។​ នេះបើតាមលោក ឌឹ​ម សុ​វណ្ណា​រុំ អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម។

កិច្ចប្រជុំ​រៀបចំ​សវនាការ​នៅ​ដើម​ខែ​មេសា មាន​ការចូលរួម​ពី​គ្រប់ភាគី រួម​ទាំង​អតីត​មេ​ខ្មែរក្រហម ៤ រូប ជា​ជនជាប់ចោទ មុននឹង​ចាប់ផ្តើម​ដំណើរការ​សវនាកា​រលើ​សំណុំរឿង ០០២ ដែល​អាច​នឹង​ធ្វើឡើង ក្នុង​ខែ​ឧសភា ឬ​ខែ​មិថុនា។

ជាមួយ​នឹង​ការសម្រេច​ដូច្នេះ លោក ឌឹម សុ​វណ្ណា​រុំ ក៏​បាន​បន្ថែមថា សហ​មេធាវី​ការពា​រលោក អៀង សារី បានដាក់​ញត្តិ​មួយ ទៅ​កាន់​តុលាការ ដើម្បី​សុំឲ្យ​មាន​ដំណើរការជំនុំ​ជម្រះ​ក្តី​លើ​សំណុំរឿង ០០២ តែ​កន្លះ​ថ្ងៃ និង​មាន​ការ​សំរាក​ម្តង​។ ពោល​គឺ​ការកាត់ក្តី ធ្វើ​តែមួយ ព្រឹកៗ ប៉ុណ្ណោះ។

មេធាវី​សំអាងថា លោក អៀង សារី មានអាយុច្រើន និង​​សុខភាព​មិនល្អ​។ អតីតរដ្ឋមន្ត្រី​ការបរទេស​ខ្មែរក្រហម អាយុ ៨៥ ឆ្នាំ លោក អៀង សារី មាន​បញ្ហា​ឆ្អឹងខ្នង អង្គុយ​មិន​បាន​យូរ និង​មាន​បញ្ហា​តម្រងនោម ដែល​ត្រូវ​ទៅ​បន្ទប់ទឹក​ញឹកញាប់។

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១៩​មករា ឆ្នាំ​២០១១ សហ​មេធាវី​ការពា​រលោក អៀង សារី ក៏​បាន​ជម្រាប​ទៅកាន់​តុលាការ​ថា លោក អៀង សារី ត្រូវ​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​អង្គ​សវនាការ​។ ដូច្នេះ​អតីតរដ្ឋមន្ត្រី​ការបរទេស​ខ្មែរក្រហម មិន​ចង់​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកទេស សោតទស្សន៍ Vedio Link ដែល​ផ្សាយ​ផ្ទាល់​ចេញពី​អង្គ​សវនាការ តាម​កញ្ចក់​ទូរទស្សន៍ ចូលទៅ​ក្នុង​បន្ទប់​ឃុំឃាំង​របស់​មេ​ខ្មែរ​ក្រហម​ឡើយ។

យ៉ាងណាក៏ដោយ នៅ​ថ្ងៃ​ទី​១​កុម្ភៈ ភាគី​សហ​ព្រះរាជអាជ្ញា បាន​ដាក់​សារ​ណា​តប​ថា ការអះអាង​ពី​បញ្ហា​សុខភាព​របស់​លោក អៀង សារី មិន​មាន​ភស្ថុតាង វាយតម្លៃ​ពី​ក្រុមគ្រូពេទ្យ​ឡើយ​។ មួយវិញទៀត បើ​ធ្វើតាម​ការស្នើសុំ​របស់​មេ​ធា​វី នោះ​រយៈពេល​សវនាការជំនុំជម្រះ​លើ​សំណុំរឿង​០០២ នឹង​ត្រូវ​កើនឡើង​ទ្វេដង​។ រីឯ​ការប្រើប្រាស់​បច្ចេក​ទេស សោតទស្សន៍​បញ្ជូន​រូប​ភាព​សវនាការ ទៅ​កាន់​បន្ទប់​អតីត​ខ្មែរក្រហម ប្រសិនបើ​ជនជាប់ចោទមិន​អាច​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​បន្ទប់​សវនាការ ក៏​នៅតែ​អាច​ប្រើ​បាន​។​

​យ៉ាងណាក៏ដោយ ចំពោះ​ដំណើរការ​សវនាកា​រលើ​សំណុំរឿង​០០២ ដែល​រួមមាន​៖ នួន​ជា ខៀវ​សំផន អៀង​សារី និង​អៀង​ធីរិទ្ធ នឹង​ត្រូវ​សម្រេច ដោយ​អង្គ​ជំនុំជម្រះ​សាលាដំបូង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ