ព្រហស្បតិ៍ 29 កក្កដា 2010
រូប​សំណាក​លោកតា​ដំបង​ក្រញ៉ូង​កាន់​តែ​មាន​ភាព​ទាក់ទាញ
រូបសំណាក​លោកតា ដំបង​ក្រញូង នៅ​ខេត្ត​បាត់​ដំបង
រូបសំណាក​លោកតា ដំបង​ក្រញូង នៅ​ខេត្ត​បាត់​ដំបង
© សុផល/RFI
ដោយ ញឹម សុផល

ប្រជាជន​ខ្មែរ​នៅក្នុង​ខេត្ត​បាត់ដំបង​ក៏ដូចជា​ពលរដ្ឋ​នៅតាម​បណ្តា​ ខេត្ត​ក្រុង​ដទៃទៀត​ដែរ​តែងមាន​ជំនឿ​ទៅលើ​រូបសំណាក​លោកតា​ដំបង​ក្រញ៉ូង​ ថាមាន​ឫទ្ធិបារមី​សក្តិសិទ្ធិ ជាហេតុ​នាំអោយ​មាន​មនុស្ស​ទៅ​បន់ស្រន់​កាន់តែ​ច្រើនទៅៗ។

ជាការ​កត់សម្គាល់​ទីសក្ការបូជា​ស្ថិតនៅ​កណ្តាល​ផ្លូវ​ជាតិ​លេខ៥​នៃ​ ខេត្ត​បាត់ដំបង​នេះ​បាន​ទាក់ទាញ​មនុស្ស​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​នៅថ្ងៃសីល ​និងថ្ងៃ​ពេញបូណ៌មី​ ជាពិសេស​សិស្ស​និស្សិត​ដែល​ត្រៀមប្រឡង​ផ្សេងៗ។

 

ពាក្យគន្លឹះ : កម្ពុជា - វប្បធម៌
Close