សៅរ៍ 20 មីនា 2010
លោកស្រី អ៊ឹង កន្ថាផាវី៖« ទុក​ឲ្យ​ប្រជាជន​ខ្មែរ ជា​អ្នក​សម្រេច​ថា តើ​គួរ​តែ​មាន​ច្បាប់​មួយ​សម្រាប់​អ្នក​រក​ស៊ី​ផ្លូវ​ភេទ ឬ​អត់ ?»
លោក​ស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី​ក្រសួង​កិច្ចការ​នារី​
លោក​ស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី​ក្រសួង​កិច្ចការ​នារី​
©ខឹម សុវណ្ណារ៉ា
ដោយ គួច គន្ធារ៉ា

ឆ្លើយ​តប​នឹង​សំណួរ​របស់ គួច គន្ធារ៉ា លោក​ស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី​ក្រសួង​កិច្ចការ​នារី​បាន​លើក​ឡើង​ពី​ស្ថានភាព​ទូទៅ​របស់​ស្រ្តី​ខ្មែរ​នា​ពេល​បច្ចុប្បន្ន។ លោក​ស្រី បាន​អំពាវនាវ​ឲ្យ​គូស្វាមី​ភរិយា​ដែល​រៀប​ការ​តាម​ប្រពៃណី​រួច​ហើយ ត្រូវ​ទៅ​ចុះ​សំបុត្រ​អាពាហ៍អាពាហ៍​តាម​ផ្លូវ​ច្បាប់។ ទាក់ទង​នឹង​ការ​ទាម​ទារ​របស់​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ ដែល​ចង់​មាន​ច្បាប់​មួយ​សម្រាប់​ពួក​គេ លោក​ស្រី​ទុក​ឲ្យ​ប្រជាជន​កម្ពុជា ជា​អ្នក​សម្រេច​ខ្លួន​ឯង។

Close