អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

យុវជន​ចង់​បាន​សំឡេង​មួយ​នៅ​ក្នុង​សមាស​ភាព ​គ.ជ.ប ​ថ្មី​ តែ​មិន​មែន​ជា​ ​ប្រពន្ធ ​កូន ​ឫ ​ប្តី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​​ព្រឹក​​ថ្ងៃ​ទី​១៣ ​ខែ​សីហា​​ម្សិល​មិញ​​នេះ ​អង្គការ​​សង្គម​​ស៊ីវិល​​ចំនួន​៧ ​ដែល​​ធ្វើ​ការ​​ពាក់​ព័ន្ធ​​នឹង​​យុវជន​ បាន​ស្នើ​​ឲ្យ​​គណបក្ស​​ជាប់​ឆ្នោត​​ទាំង​ពីរ​​ដាក់​បញ្ចូល​​គំនិត​​របស់​​យុវជន​​ទៅ​ក្នុង​​ដំណើរ​ការ​​ជ្រើស​រើស​​សមា​ជិ​​ក​​គណៈ​កម្មាធិការ​​ជាតិ​​រៀប​ចំ​​ការ​បោះ​ឆ្នោត​(គជប)​ថ្មី ​ដើម្បី​​ធា​នា​​ការ​ចូល​រួម​​របស់​​យុវជន​ នៅ​ក្នុង​​ការ​សម្រេច​ចិត្ត​​ផ្នែក​​នយោបាយ​។ ​ការ​ស្នើ​​នេះ​ បាន​ធ្វើ​ឡើង​​​ក្នុង​​វេទិកា​​យុវជន​​ស្តី​ពី​​ការ​ជ្រើស​រើស​​សមាជិក ​គជប ​ថ្មី ​ដើម្បី​​ស្វះ​​ស្វែង​រក​​អនុ​សា​ស​ន៍​ល្អ​ៗ​ ដាក់​ជូន​​តំណាង​​គណបក្ស​នយោបាយ ​និង ​រដ្ឋ​សភា​។ ​ជាមួយ​គ្នា​នេះ ​យុវជន​​ក៏​​កំពុង​​ស្វែង​រក​​កៅ​​អី​​មួយ​​អង្គុយ ​នៅ​ក្នុង​​សមាជិក​​គណៈ​កម្មាធិការ​​ជាតិ​​រៀប​ចំ​​ការ​បោះ​ឆ្នោត​(គជប)​ថ្មី ​ក្នុង​ចំណោម​​សមាជិក​​ចំនួន​៩​រូប​នេះ​​ដែរ​។ ​ជា​​យុវជន​​ដែល​​ម​កពី​​គ្រប់​​មជ្ឈដ្ឋាន ​តែ​​មិន​មែន​ជា​​យុវ​ជន​​ដែល​ជា​​កូន ​ប្រពន្ធ​ ឫ​ប្តី​​របស់​​សមាជិក​​រដ្ឋ​សភា ​ឫ​​គណបក្ស​នយោបាយ​​ណា​មួយ​​នោះ​ឡើយ​។​  

អ្នកចូលរួមក្នុងកិច្ចពិភាក្សារវាងយុវជននិងអ្នកតំណាងរាស្ត្រវ័យក្មេង ថ្ងៃទី២៨ ខែធ្នូ ២០១៣។
អ្នកចូលរួមក្នុងកិច្ចពិភាក្សារវាងយុវជននិងអ្នកតំណាងរាស្ត្រវ័យក្មេង ថ្ងៃទី២៨ ខែធ្នូ ២០១៣។ KYA
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ