អានតួអត្ថបទ
កម្ពុជា

សហជីព​ចង់​ឲ្យ​ពលករ​ខ្មែរ​ធ្វើ​ការ​ក្នុង​ស្រុក​ច្រើន​ជាង​ចំណាក​ស្រុក​ទៅ​ថៃ​

មេ​ដឹក​នាំ​​សហជីព​ ទាំង​​គាំ​ទ្រ​​និង​​មិន​​គាំ​ទ្រ​​រដ្ឋាភិបាល​​បាន​បញ្ចេញ​ប្រតិកម្ម​​តប​ទៅ​នឹង​​ការបញ្ជូន​ពលករ​​​ខុស​ច្បាប់​​ខ្មែរ​​មក​​ប្រទេស​​កំណើត​​របស់​ខ្លួន​​វិញ​ ថា​​ជា​​សញ្ញា​​វិជ្ជមាន​​មួយ​​ដែល​​កម្ពុជា​មា​ន​​​ធ​ន​ធាន​មនុស្ស​​ក្នុង​ការ​​អភិវឌ្ឍន៍​​សេដ្ឋកិច្ច​ជាតិ​។​ ​ក្រៅ​ពី​​ថ្លែង​ការណ៍​​ព្រួយ​​បារម្ភ​​​ពី​​សុវត្ថិភាព​​នៃ​​ការ​ចាប់​​បញ្ជូន​​ពលករ​​ខែ្មរ​​ដូច​​ទឹក​បាក់​​ទំនប់​​មក​កាន់​​កម្ពុជា​ មេ​ដឹក​នាំ​​សហជីព​​ក៏​បាន​ទទូច​​ ឲ្យ​​រដ្ឋា​ភិបាល​​កម្ពុជា​​ជួយ​​ដោះ​ស្រាយ​​ ​រក​កា​​រ​ងារ​សម​ស្រប​​នៅ​ក្នុង​​ប្រទេស​​។​

ពលករខ្មែរដែលថៃបញ្ជូនមកកម្ពុជាវិញ។
ពលករខ្មែរដែលថៃបញ្ជូនមកកម្ពុជាវិញ។ @Facebook
ផ្សាយពាណិជ្ជកម្ម

ក្រុម​មេដឹកនាំ​សហជីព​បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ថា ការវិល​ត្រលប់​របស់​ពលករ​ខុសច្បាប់​ខ្មែរ​រាប់ម៉ឺន​នាក់មក​ប្រទេស​កំណើត​​​វិញ​ គឺជា​សញ្ញា​ល្អ​មួយ មិនមែនជា​សុ​បិ​ន​អាក្រក់​ដូចដែល​បានគិត​នោះទេ។

លោក ជួន មុំ​ថុល ប្រធាន​សហភាព​សហ​ម្ព័​ន្ធ​សហជីព​ជាតិ​កម្ពុជា​ថ្លែងថា កា​រប​ញ្ចូ​ន​ពលករ​កម្ពុជា​ខុសច្បាប់​មកវិញ​នាពេលនេះ​ គឺជា​ឱកាស​មួយ​ដ៏​ល្អ​របស់​កម្ពុជា​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​របស់ខ្លួន។ លោក ជួន មុំ​ថុល បន្តថា​ការដែល​ពួកគេ​មក​ធ្វើការ​នៅក្នុង​ស្រុក​វិញ​នេះគឺ​ទទួល​ប្រាក់ខែ​មិន​ចាញ់​នៅ​ប្រទេស​ថៃ​នោះទេ ជាពិសេស​លើ​វិស័យ​សំណង់ ដែល​កម្មករម្នាក់​មាន​ចំណូល​ពី ២៥០០០ទៅ៣០០០០រៀល​ក្នុង​មួយថ្ងៃ​ប្រហាក់ប្រហែល​នៅ​ស្រុកថៃ​ដែរ។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​ឲ្យ​ដឹង​ដែរ​ថា កំលាំង​ពលកម្ម​ដែល​ហូរ​ចូលមក​ស្រុក​ខ្មែរ​វិញ​នាពេលនេះ​ ជា​កំលាំង​ជំនាញ។ ប្រសិនបើ​ពួកគេ​នៅ​នឹង​ ហើយ​មិន​ធ្វើ​ចំណាក​ស្រុក​​ទៅ​ប្រទេស​ថៃ​វិញ​នោះ គឺ​កម្ពុជា​អាច​ទាក់ទាញ​អ្នកវិនិយោគ​បាន​ច្រើន​បន្ថែមទៀត​មក​បណ្តាក់​ទុន​នៅក្នុង​ប្រទេស​។

ជាមួយគ្នានេះ​មេ​សហជីព​លោក អាត់ ធន់ បញ្ជាក់ថា​រដ្ឋាភិបាល​ត្រូវតែ​ដោះស្រាយ​នូវ
លក្ខ​ខ​ណ្ឌ​​ការងារ ប្រាក់​ឈ្នួល និង​បរិយាកាស​វិនិយោគ​នៅ​ស្រុក​ខ្មែរ​ឲ្យ​បានល្អ បើ​ពុំ​ដូច្នោះ​ទេ
មិនអាច​ទាក់ទាញ​អ្នកវិនិយោគ​បានទេ។

តាម​ការ​ឲ្យ​ដឹង​ពី​​ម​ន្ត្រី​សហជីព​នានា គ្រាន់តែ​វិស័យ​កាត់ដេរ​មួយ​ប៉ុណ្ណោះ កម្ពុជា​​ត្រូវការ​កំលាំង
ពលកម្ម​រហូត​ទៅដល់​កន្លះ​លាន​នាក់​ឯណោះ ដោយសារ​កន្លងមក​ក៏ដូចជា​ពេលថ្មីៗនេះ មាន​រោងចក្រ​ជាច្រើន​បានប្រកាស​ជ្រើសរើស​កម្មករ ក៏ប៉ុន្តែ​មិនបាន​គ្រប់គ្រាន់​ឡើយ។

សូម​រំម្លឹកថា​ពលករ​ខ្មែរ​ខុសច្បាប់​ដែល​ធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ត្រូវបាន
មេដឹកនាំ​រដ្ឋប្រហារ​យោធា​ថៃ ចាប់បញ្ជូន​ឲ្យ​ត្រលប់មក​ស្រុក​ខ្មែរ​វិញ​ចាប់តាំងពី​ថ្ងៃទី០១ខែ
មិថុនា មកម្ល៉េះ។ រហូតមកដល់​ពេលនេះ មាន​ពលករ​ជាង១០ ម៉ឺន​នាក់​ហើយ​ត្រូវ​ថៃ​ដឹក​មក​ប្រទេស​ខ្មែរ​វិញ។ ជាមួយគ្នានេះ​រដ្ឋាភិបាល​កម្ពុជា​ក៏បាន​រៀបចំ​រថយន្តយោធាធំៗជាង​មួយ​រយ​គ្រឿង ចាំ​ទទួល​និង​ដឹក​ពលករ​ចំណាកស្រុក​នេះ​ទៅកាន់​លំនៅឋាន​របស់​ពួកគេ​នៅតាម​បណ្តា​​ខេត្ត​នានា ដោយមាន​ជូនដំណឹង​ពី​ការផ្តល់សេវា​ការងារ​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ