អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

បុគ្គលិក​សិក្សា​បារម្ភ​ថា ​វិធាន​ការ​កំណែ​ទម្រង់​ក្នុង​ការ​ប្រឡង​សញ្ញាប័ត្រ​បាក់​ឌុប​ធ្វើ​ឲ្យ​ចំនួន​សិស្ស​ជាប់​តិច​តួច​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ប្រឡង​​សញ្ញា​ប័ត្រ​​មធ្យម​សិក្សា​​ទុតិយ​ភូមិ​ ឫ​​បាក់​​ឌុប ​នឹង​​ប្រព្រឹត្ត​​ទៅ​​នៅ​​ថ្ងៃ​ទី​៤​-៥​ ខែ​សី​ហា​ ដើម​​សប្តាហ៍​​ខាង​មុខ​នេះ ​ដោយ​មាន​​បេក្ខជន​​សរុប​​ជិត​១០​ម៉ឺន​​នាក់​​ចូល​រួម​​ប្រឡង​។ ​មុន​ពេល​​ប្រឡង​​មក​ដល់ ​ក្រសួង​​អប់រំ​ យុវជន​ ​និង​​កីឡា ​បាន​ដាក់​​ចេញ​​នូវ​​វិធាន​ការ ​និង ​បទ​បញ្ញត្តិ​​ដ៏​តឹង​រ៉ឹង​​​ជា​ច្រើន​​ ដើម្បី​​សាក​ល្បង​​នៃ​​ផែន​ការ​​កំណែ​​ទម្រង់​​លើ​​វិស័យ​​អប់​រំ​​នៅ​​កម្ពុជា​​ក្នុង​​ឆ្នាំ​២០១៤​នេះ​។ ​ជាមួយ​​វិធាន​ការ​​ដ៏​ថ្មី​ៗ​នេះ ​អ្នក​ជំនាញ ​និង ​បុគ្គលិក​​សិក្សា​​មួយ​ចំនួន​​បាន​បង្ហាញ​​ការ​ព្រួយ​បារម្ភ​​ថា ​ចំនួន​​សិស្ស​​ដែល​​ប្រឡង​​ជាប់​​នៅ​ក្នុង​​សម័យ​​ប្រឡង​​ឆ្នាំ​នេះ​​នឹង​​ថយ​ចុះ ​ប៉ុន្តែ​​មន្ត្រី​​ក្រសួង​​អប់​រំ​​រំពឹង​ថា ​សិស្ស​​នឹង​​ជាប់​​កាន់​តែ​​ច្រើន​ជាង​​ឆ្នាំ​មុន​។​ 

សិស្ស​កំពុង​ប្រឡង​បាក់ឌុបនាពេលកន្លងមក។
សិស្ស​កំពុង​ប្រឡង​បាក់ឌុបនាពេលកន្លងមក។ © សុវណ្ណារ៉ា/RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ