កម្ពុជា-បារាំង - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 21 មិថុនា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 22 មិថុនា 2012

កម្ពុជា​ស្នើ​អោយ​ចិន​បង្ហាញ​ភស្តុតាង​ស្តីពី​ការ​ឃាត់​ខ្លួន​ជនជាតិ​បារាំង​

លោក Patrick Devillers រស់នៅក្នុងគេហដ្ឋាននៅភ្នំពេញ​ជាច្រើនឆ្នាំមកហើយ​
លោក Patrick Devillers រស់នៅក្នុងគេហដ្ឋាននៅភ្នំពេញ​ជាច្រើនឆ្នាំមកហើយ​
Photo AFP/Tang Chhin Sothy

ដោយ លាង ដឺលុច

សំណុំរឿង​​ចាប់​​ខ្លួន​​ពលរដ្ឋ​បារាំង​​ ​Patrick Devillers​នៅ​​ភ្នំពេញ​កំពុង​​ធ្វើ​​អោយ​​កម្ពុជា​​ស្ថិត​​ក្នុង​​ស្ថានភាព​​លំបាក​​មួយ​​រវាង​​ចិន​​​និង​​បារាំង​​​ដែល​​ជា​​មិត្ត​​ជិត​ស្និទ្ធ​​ទាំង​ពីរ។​ ដោយសារ​​តែ​​បារាំង​​ទាមទារ​​អោយ​​កម្ពុជា​​បង្ហាញ​​មូលហេតុ​​ច្បាស់លាស់​​នៃ​​ការ​​ចាប់​ឃុំ​​ខ្លួន​​ពលរដ្ឋ​​ខ្លួន​​នេះ ​កម្ពុជា​​ក៏​​ទាមទារ​​អោយ​​ចិន​​ដែល​​ស្នើ​​អោយ​​មាន​​ការ​​ចាប់​ខ្លួន​​នេះ​ បង្ហាញ​​ភស្តុតាង​​ជាក់លាក់​​ដែរ​នៅ​ពេល​​ដែល​​អាជ្ញាធរ​​ចិន​​គឺ​​ជា​​អ្នក​​ស្នើ​​អោយ​​កម្ពុជា​​ចាប់​​ខ្លួន​​ពលរដ្ឋ​​បារាំង ​Patrick Devillers។

សេចក្តីរាយ​ការណ៍​របស់​​ លាង ដឺលុច
 

21/06/2012

រដ្ឋាភិបាល​បារាំង​ បាន​ទាមទារ​អោយ​កម្ពុជា​បង្ហាញ​មូលហេតុ​ផ្លូវច្បាប់​ជាក់លាក់​ដែល​បញ្ជាក់​អំពី​ការ​ចាប់ឃុំ​ខ្លួន​ពលរដ្ឋ​បារាំង​លោក Patrick Devillers នៅ​ថ្ងៃ​ទី​១៣​មិថុនា​នោះ។ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ AFP ​បាន​ផ្សាយ​អោយ​ដឹង​ថា នៅពេល​នេះ​កម្ពុជា​ក៏​កំពុង​ស្នើ​អោយ​រដ្ឋាភិបាល​ចិន​ផ្តល់​ភស្តុតាង​ច្បាស់លាស់​ដែល​បញ្ជាក់​អំពី​សំណើ​ចាប់​ខ្លួន​ស្ថាបត្យករ​បារាំង​ដែរ។ គឺ​ចិន​ដែល​ជា​អ្នក​ស្នើ​អោយ​កម្ពុជា​ចាប់​ខ្លួន​ពលរដ្ឋ​បារាំង​Patrick Devillers។

 

និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ AFP ​អំពី​ករណី​ពលរដ្ឋ​បារាំង​នោះ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្តមសេនីយឯក​ខៀវ សុភ័គ​បាន​បញ្ជាក់​ថា៖«ប្រសិនបើ​គ្មាន​ភស្តុតាង​ច្បាស់​លាស់​​ទេ គាត់​នឹងត្រូវ​ដោះលែង។ នៅ​កម្ពុជា គាត់​ឥតមាន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ឡើយ»។
 
ជនជាតិ​បារាំង​រូប​នេះ​ ត្រូវ​បាន​គេ​ដឹង​ថា​មាន​ទំនាក់ទំនង​ស្និទ្ធ​ជាមួយ​អតីត​អ្នកនយោបាយ​ជាន់ខ្ពស់​ចិន​ដែល​បាត់បង់​អំណាច​ឈ្មោះ ប៉ូ ស៊ី​ឡៃ និង​ភរិយា​របស់លោក។ លោក​ប៉ូ ស៊ី​ឡៃ ដែល​​ជា​អតីត​សមាជិក​ការិយាល័យនយោបាយនៅទីក្រុង​ធំ​ក្នុង​ភាគ​និរតី​របស់​ប្រទេស​ចិន​ ឈ្មោះ Chongqing កំពុង​ត្រូវបាន​ស៊ើបអង្កេត​នៅក្នុង​សំណុំរឿង​ពុករលួយ។ រីឯ​ភរិយា​របស់​លោក​​ក៏ត្រូវ​ចាប់ខ្លួន​ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ការស្លាប់​អ្នកជំនួញ​ជនជាតិ​អង់គ្លេស​ម្នាក់​កាល​ពី​​ឆ្នាំមុន​ដែរ៕

 

tags: កម្ពុជា - ចិន - នយោបាយ - បារាំង
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ (1)

ប្រទេសទាសករ

ភាពល្ងង់ខ្លៅរបស់មន្រ្តីអនុវត្តច្បាប់កម្ពុជា ។ធ្លាប់ឃាត់ខ្មែរមិនហេតុផលច្បាស់លាស់ ទើបលែងដោយគ្មានការទទួលខុសត្រូវ។

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close