អានតួអត្ថបទ
បទយកការណ៍

កម្រិត​វប្បធម៌​កម្មករ​រើស​សំរាម​មាន​ដល់​ថ្នាក់​មហា​វិទ្យាល័យ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការងារ​​ប្រមូល​​សំរាម​​នៅ​ក្នុង​​ទី​ក្រុង​​ភ្នំពេញ​​បាន​ចាប់​ផ្តើម​​ឡើង​វិញ​​នៅ​​ថ្ងៃ​​ព្រហស្បតិ៍​ ទី​១០​ ខែ​កក្កដា​ បន្ទាប់​ពី​​កូដកម្ម​​លើក​​ទី​២ ​ក្នុង​​ឆ្នាំ​២០១៤​ ត្រូវ​បាន​​បញ្ចប់​ ដោយ​សារ​​មាន​​ដំណោះ​ស្រាយ​​ខ្លះ​ ដែល​​ក្រុមហ៊ុន​​ស៊ិន​​ទ្រី​​អាច​​ផ្តល់​ឲ្យ​ ​ហើយ​​កម្មករ​​អាច​​ទទួល​​យក​បាន​។​ កម្មករ​​រើស​​សំរាម​​ខ្លះ​​អះ​អាង​ថា ​អ្នក​​ភ្នំ​ពេញ​«​តិច​​ណាស់​» ​ដែល​​ធ្វើ​​ការងារ​​នេះ​ ហើយ​​ថា​«ភាគ​ច្រើន​»​ក្នុង​ចំណោម​​ពួក​គេ​ ជា​​អ្នក​​ខេត្ត​ ដែល​«​អស់​​ផ្លូវ​»​។ ​បើ​តាម​​សម្ដី​​កម្មករ​ អ្នក​ទីក្រុង​​ខ្លះ​​មើល​ងាយ​​ពួក​គេ​​ថា​«​អា​​សំរាម​»​។ ​ប៉ុន្តែ​ ថ្ងៃ​នេះ ​កម្មករ​​​ប្រមូល​​សំរាម ​ដែល​​អ្នក​ទី​ក្រុង​​ខ្លះ​​ហៅ​ថា​«អា​​សំរាម​»​នោះ ​បាន​​អំពាវ​នាវ​​ឲ្យ​«​អ្នក​​ខ្ពង់​ខ្ពស់​»​ទាំង​ឡាយ ​រៀន​​វេច​​ខ្ចប់​​សំរាម​​ឱ្យ​បាន​​ត្រឹម​ត្រូវ​​ផង ​ដើម្បី​​ទី​ក្រុង​​ស្អាត​។

កម្មករ​ក្រុម​ហ៊ុន​ប្រមូល​សំរាម​ស៊ិនទ្រី ដែល​បាន​ធ្វើ​កូដកម្ម​មិន​ចូលធ្វើ​ការ​ កាលពី​ពេល​កន្លងទៅ។
កម្មករ​ក្រុម​ហ៊ុន​ប្រមូល​សំរាម​ស៊ិនទ្រី ដែល​បាន​ធ្វើ​កូដកម្ម​មិន​ចូលធ្វើ​ការ​ កាលពី​ពេល​កន្លងទៅ។ RFI/Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ