អានតួអត្ថបទ
កម្ពុជា

នាយករដ្ឋមន្ត្រីបន្ទោសមន្ត្រីខ្លាំងៗពីការ​មិន​អើពើ​ដោះស្រាយវិវាទដីធ្លី

លោក​នាយក​រដ្ឋមន្ត្រី​បន្ទាប់​ពី​ស្ងាត់​ស្ងៀម​ទាក់​ទង​បញ្ហា​ដី​ធ្លី​អស់​មួយ​រយៈ​ធំ​ បាន​ធ្វើ​ការ​ស្តី​បន្ទោស​ទៅ​លើ​មន្ត្រី​របស់​លោក ​ចំពោះ​ការ​អាក់​ខាន​ក្នុង​ការ​ចាត់​វិធាន​ការ​ដោះ​ស្រាយ​វិវាទ​ដីធ្លីដែល​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ឡើង​មក​រក​អន្ត​រាគមន៍​ពី​លោក​មិនចេះ​ស្រាក​ស្រា​ន។​លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រើ​វេទិកាសិក្ខា​សា​លា​យុទ្ធ​សាស្ត្រ​ជាតិ​កាល​ពី​ព្រឹក​មិញ​មិញ​ថ្លែង​ទាក់​ទង​ទៅ​នឹង​បញ្ហា​ដី​ធ្លី​នេះ។ ដោយ​មាន​ការ​គ្រាំទ្រ​ពី​សង្គម​ស៊ីវិល លោក​ហ៊ុន ​សែន ​បាន​ផ្ញើ​សារ​ដល់​អ្នក​វិនិយោគ​ទុន ​ឲ្យ​ដក​ថយ​ប្រសិន​បើ​មិន​មាន​សកម្មភាព​វិនិយោគ​ពិត​ប្រាកដ​លើ​ដី​សម្បទាន​នោះទេ​។

លោក នាយករដ្ឋមន្ត្រីហ៊ុន សែន
លោក នាយករដ្ឋមន្ត្រីហ៊ុន សែន RFI-ចាន់ណា
ផ្សាយពាណិជ្ជកម្ម

លោក​នាយក​រដ្ឋ​មន្ត្រី ​ហុន​ សែន​ បាន​ធ្វើ​ការ​ស្តី​បន្ទោស​ទៅ​លើ​អាជ្ញាធរ​ដែន​ដី​មួយ​ចំនួន​ ជា​ពិសេស​អាជ្ញាធរ​ខេត្ត​ក្រចេះ ដែល​មិន​ព្រម​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​ជូន​ប្រជាពលរដ្ឋ ដោយ​ពួកគេ​តែង​តែ​ឡើង​មក​ស្វែង​រក​អន្តរាគមន៍​ពី​លោក នៅ​រាជ​ធានី​ភ្នំ​ពេញ។ ប្រតិកម្ម​របស់​លោក​នាយ​ក​រដ្ឋ​មន្ត្រី បាន​ធ្វើ​ឡើង​ខណៈ​ដែល​លោក ចូល​រួម​ជា​អធិបតី​នៅ​ក្នុងពិធី​បើក​សិក្ខា​សា​លា​ផ្សព្វ​ផ្សាយ​យុទ្ធ​សាស្ត្រ​ជាតិ នៅ​ថ្ងៃ​ចន្ទ​ទី១៨ សីហា​នេះ ​ស្តី​ពី​សន្តិសុខ​ស្បៀង និង​អាហា​រូបត្ថម្ភ ២០១៤-២០១៨ នៅ​វិមាន​សន្តិភាព។

នៅ​ចំពោះ​មុខមន្ត្រី​រដ្ឋាភិបាល ផ្នែក​ពាក់ព័ន្ធ​និង​អង្គទូត​នានា លោក​នាយក​រដ្ឋមន្ត្រី បាន​ថ្លែងដំឡើង​​សម្លេងខ្លាំងៗថា បញ្ហា​ដី​ធ្លី​ទាំង​ឡាយ​ដែល​ចេះ​តែ​កើត​មាន​ជា​បន្ត​បន្ទាប់​នោះ​គឺ​បណ្តាល​មក​ពី​គេ​មិន​ស្តាប់​លោក។

ជា​មួយ​គ្នា​នេះ​លោក ហ៊ុន សែន ក៏​ព្រមាន​ផង​ដែរ​ដល់​អ្នក​វិនិយោគ​ដែល​ប្រើ​ប្រាស់​ដី​សម្បទាន​តាំង​ឡាយ​ណា ឲ្យ​ដក​ខ្លួន​ចេញ ប្រសិន​បើ​មិន​មាន​សកម្មភាព​ទេ​នោះ ដោយ​មូល​ហេតុ​ដី​មិនទាន់​គ្រប់​គ្រាន់។

លោក សៀ ភិរម្យ នាយក​លេខា​ធិការដ្ឋាន​នៃ​អង្គការ​សិទ្ធិ​លំនៅ​ឋាន​កម្ពុជា បាន​ស្វាគមន៍​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី ក៏​ប៉ុន្តែ​លោក​ចង់​ឲ្យ​ប្រមុខ​រដ្ឋា​ភិបាល​ដាក់​ទោស​ទណ្ឌ​ទៅ​លើ​មន្ត្រី​របស់​លោក​ទៅ​តាម​ច្បាប់​ដើម្បី​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ពិត​ប្រាកដ​និង​ជម្រុញ​ឲ្យ​មាន​នីតិរដ្ឋ​ផង​ដែរ។

ក្រៅ​ពី​នេះ​លោក​នាយក​រដ្ឋ​មន្ត្រី ងាក​ទៅ​ស្តី​បន្ទោស​មន្ត្រី​របស់​លោក ជា​បន្ថែម​ទៀត​ពី​ការ​ភូតកុហក​ហើយ​លើក​ឡើង​ពី​ឈ្មោះ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​សុក អាន និង​លោក ចាន់ សារុន អតីត​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ដែល​មន្ត្រី​ជាន់​ខ្ពស់​ទាំង​ពីរ​រូប​នេះ​មាន​ស្រុក​កំណើត​នៅ​ទីនោះ​ថា​ដី​គ្រប​ព្រៃ​ឈើ​បើ​មើល​នៅក្នុង​ផែន​ទី។​តែ​ដល់​លោក​ទៅ​ពិនិត្យ​ជាក់​ស្តែង​គឺ​ជា​ដី​វាល​ស្រែ​សុទ្ធ​សាធ និង​ដំ​ណាំ​ស្វាយ​ចន្ទី។

ជា​មួយ​គ្នា​នេះ​លោក ហ៊ុន សែន ក៏​បាន​ហៅ​ការ​ធ្វើ​សម្បទាន​ដល់​អ្នក​វិនិយោគ​ថា អ​យុ​ត្កិ​ធម៌​ចំពោះ​ប្រជាជន​ខ្លួន​ឯង ដោយ​យក​លេស​ថា ជា​ដី​គម្រប​ព្រៃ​ឈើ មិន​ផ្តល់​ឲ្យ​ប្រជាពល​រដ្ឋ​ទេ។ប្រ​ការ​នេះ​លោក​នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា បើ​លោក​ជា​បក្ស​ប្រឆាំង​លោក​នឹង​ធ្វើ​ការប្រឆាំង​ជំទាស់​ទៅ​លើ​បញ្ហា​នេះ​ដែរ។ កុំ​ថា​បក្ស​ប្រ​ឆាំង​ចេះ​តែ​ប្រ​ឆាំង៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ