អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សា​​លា​​ក្រុង​​ភ្នំ​​ពេញ​​ព្រ​មាន​​បាតុករ​​ឲ្យ​​ប្រយ័ត្ន​​ចំពោះ​​«ការ​​ញុះញង់»​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហគមន៍​​ខ្មែរ​​កម្ពុជា​​ក្រោម​ និង​​សហព័ន្ធ​​និស្សិត​​បញ្ញវន្ត​​កម្ពុជា​ ដែល​​គ្រោង​​ដឹក​នាំ​​បាតុ​កម្ម​​មុខ​​ស្ថាន​ទូត​​វៀតណាម​ នៅ​​ថ្ងៃ​ទី​២​១ ​ខែ​កក្កដា​ បាន​​ប្រជុំ​គ្នា​​ម្សិល​មិញ ​ដើម្បី​​ជជែក​​អំពី​​គម្រោង​​នោះ​។ ​ពួកគេ​​​សង្ឃឹម​ មេ​ដឹក​នាំ​​បាតុករ​​ជូន​​ដំណឹង​​ទៅ​​សាលា​ក្រុង​​ភ្នំ​ពេញ​​ថ្ងៃ​​ចន្ទ​​ស្អែក​ ខណៈ​ដែល​​អាជ្ញាធរ​​រាង​​ស្ទាក់​ស្ទើរ​ ក្នុង​ការ​​សម្រួល​​តាម​​សំណើ​។ ថ្វី​បើ​​បាតុករ​​ត្រូវ​បាន​​បង្ក្រាប​​ម្តង​​ហើយ​​នៅ​​សប្តាហ៍​​មុន​ ការ​ប៉ុន​ប៉ង​​លើក​​ទី​២​នេះ​ គឺ​​ដើម្បី​ឱ្យ​​មន្ត្រី​​រដ្ឋាភិបាល​​វៀត​ណាម​​ទទួល​​ស្គាល់​​​ប្រវត្តិសាស្ត្រ​​នៃ​​ទឹក​ដី​​កម្ពុជា​​ក្រោម​។ ​ចំពោះ​​មន្ត្រី​​សិទ្ធិ​មនុស្ស​ វា​​ជា​«​ការ​​បំបិទ​​សេរីភាព​​​បញ្ចេញ​មតិ​» ​បើ​​សាលា​ក្រុង​​ភ្នំពេញ​​បដិសេធ​​សំណើ​​នោះ​។​

ការប៉ះទង្គិចគ្នារវាងបាតុករខ្មែរកម្ពុជាក្រោមនិងសមត្ថកិច្ច នៅមុខស្ថានទូតវៀតណាមប្រចាំកម្ពុជា
ការប៉ះទង្គិចគ្នារវាងបាតុករខ្មែរកម្ពុជាក្រោមនិងសមត្ថកិច្ច នៅមុខស្ថានទូតវៀតណាមប្រចាំកម្ពុជា rfi/siv channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ