អានតួអត្ថបទ
បទយកការណ៍

អ្នក​គាំទ្រ​ និយម​ទិញ​អាវ​ក្រុម​ជម្រើស​ជាតិ ​ដើម្បី​បញ្ជាក់​ពីការ​គាំ​ទ្រ​ ដល់បាល់​ទាត់​ពិភពលោក​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សល់​​តែ​មួយ​​សប្តាហ៍​​ទៀត​​ទេ​ ព្រឹត្តិ​ការណ៍​​នៃ​​ការ​ប្រកួត​​បាល់​ទាត់​​ពិភពលោក​​ នឹង​​អាច​​ស្វែង​រក​​ជើង​ឯក​ ហើយ​ក៏​​នឹង​ត្រូវ​​បិទ​​បញ្ចប់​​ផង​ដែរ​។ ​ជា​រួម ​ពិភព​លោក​​បាន​​ចាប់​អារម្មណ៍​​នឹង​​ព្រឹត្តិការណ៍​​នេះ​​ជា​ខ្លាំង​។ ​កម្ពុជា​ ដែល​ជា​​ប្រទេស​​កំពុង​​អភិវឌ្ឍ​​នោះ​ ក៏​​កំពុង​តែ​​ទទួល​យក​យ៉ាង​​ស៊ប់ នៅ​​ព្រឹត្តិ​ការណ៍​​​បាល់​ទាត់​​លក្ខណៈ​​អន្តរជាតិ​​នេះ​ដែរ​។​ ​ដូច្នេះ​​ព្រឹត្តិការណ៍​​នេះ​ បាន​ធ្វើ​​ឲ្យ​​អាជីវករ​​លក់​​សម្លៀក​បំពាក់​​កីឡា ​លាន់​មាត់​​ថា​ មាន​​អតិថិជន​​ជា​ច្រើន​ បាន​​មក​រក​​ជាវ​​សម្លៀក​បំពាក់​​ក្រុម​បាល់​ទាត់​​ជម្រើស​ជាតិ ​ដែល​​ពួក​គេ​​ពេញ​ចិត្ត ​ដើម្បី​​បញ្ជាក់​ថា​​គេ​​ពិត​ជា​​គាំ​ទ្រ​​ព្រឹត្តិ​ការណ៍​​​បាល់​ទាត់​​ពិភពលោក​ ហើយ​​ស្មោះស្ម័គ្រ​​នឹង​​ក្រុម​​សំណព្វចិត្ត​​របស់ពួក​គេ​​មែន​។

សម្លៀកបំពាក់​កីឡា​បាល់​ទាត់​ដែល​មាន​លក់​នៅ​តាម​ហាង​នា​នា​ក្នុង​រាជ​ធានី​ភ្នំពេញ​។​​​
សម្លៀកបំពាក់​កីឡា​បាល់​ទាត់​ដែល​មាន​លក់​នៅ​តាម​ហាង​នា​នា​ក្នុង​រាជ​ធានី​ភ្នំពេញ​។​​​ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ