អានតួអត្ថបទ
កម្ពុជា

សង្គម​​ស៊ី​​វិល​​ចង់​​ឲ្យ​​មាន​​ច្បាប់​​កំ​​ណត់​​អា​​ណត្តិ​​របស់​​នា​​យក​​រដ្ឋ​​មន្ត្រី​

ជា​​ថ្មី​​ម្តង​​ទៀត​​ក្រុម​​អង្គ​​ការ​​សង្គម​​ស៊ី​​វិល​​បាន​​លើក​​យក​​បញ្ហា​​អា​​ណត្តិ​​របស់​​នា​​យក​​រដ្ឋ​​ម​ន្ត្រី​​មក​​ជ​​ជែក​​គ្នា​​ ប្រ​​យោ​ជន៍​​ដើ​​ម្បី​​ឲ្យ​​មាន​​ការ​​បែង​​ចែក​​ការ​​ដឹក​​នាំ​​រដ្ឋ​​ច្បាស់​​លាស់​​តាម​​កាល​​វេ​លា​​មួយ​​ជាក់​​លាក់​​ ​ចៀស​​វាង​​ការ​​កាន់​អំ​​ណាច​​យូរ​​ពេក​​ស​ម្រាប់​​បុគ្គល​​នា​​យក​​រដ្ឋ​​ម​ន្ត្រី​​មួយ​​រូប​។

ក្រុមអង្គការសង្គមស៊ីវិល ជួបជុំគ្នា​ក្នុង​ការគាំទ្រ​ឲ្យមាន​ការកំណត់​អាណត្តិ​របស់​នាយក​រដ្ឋមន្ត្រី​ឲ្យបានច្បាស់លាស់នៅកម្ពុជា។
ក្រុមអង្គការសង្គមស៊ីវិល ជួបជុំគ្នា​ក្នុង​ការគាំទ្រ​ឲ្យមាន​ការកំណត់​អាណត្តិ​របស់​នាយក​រដ្ឋមន្ត្រី​ឲ្យបានច្បាស់លាស់នៅកម្ពុជា។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

 

ក្រោម​ប្រ​ធាន​បទ «ការ​កំ​ណត់​អាណត្តិ​នា​យក​រដ្ឋ​មន្ត្រី» ​លោក​គល់ បញ្ញា ​នា​យក​ប្រតិបត្តិ​អង្គ​ការ​ឃ្លាំ​មើល​ការបោះ​ឆ្នោត ​ខុម​ហ្វ្រែល​ ថ្លែង​នៅ​ក្នុង​សិ​ក្ខា​សា​លា​នៅ​ភោជ​នីយ​ដ្ឋាន​ខ្មែរ​សុ​រិន្ទ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩​សី​ហា​នេះ​ថា ​ការ​ឆ្លៀត​ជ​ជែក​គ្នា​ពី​ការ​កំ​ណត់​អា​ណត្តិ​នា​យក​រដ្ឋ​មន្ត្រី​នា​ពេល​នេះ​ជា​ឱកាស​មួយ​ល្អ​ខណៈ​ដែល​គណ​បក្ស​នយោ​បាយ​បាន​និង​កំ​ពុង​ត្រៀម​ធ្វើ​វិ​សោធ​ន​កម្ម​ទាក់​ទង​ទៅ​នឹង​ការ​បោះ​ឆ្នោត​។

ក្រុម​អង្គ​ការ​សង្គម​ស៊ី​វិល​បាន​លើក​យក​មា​ត្រា​១១៩​ថ្មី​ នៃ​រដ្ឋ​ធម្ម​នុញ្ញ​មក​សំ​អាង​ ដើ​ម្បី​ធ្វើ​ជា​សេច​ក្តី​ស្នើ​ច្បាប់​ ដោយ​មា​ត្រា​១១៩​ថ្មី ​(មួយ) ​ត្រូវ​គេ​សរ​សេរ​ថា «​តាម​សេច​ក្តី​ស្នើ​ពី​ប្រ​ធាន​ដោយ​មាន​មតិ​ឯក​ភាព​ពី​អនុ​ប្រ​ធាន​ទាំង​ពីរ​នៃ​រដ្ឋ​ស​ភា ​ព្រះ​មហា​ក្សត្រ​ទ្រង់​ចាត់​តាំង​វរ​ជន​មួយ​រូប​ ក្នុង​ចំ​ណោម​តំ​ណាង​រាស្ត្រ​នៃ​គណ​បក្ស​ដែល​ឈ្នះ​ឆ្នោត ឲ្យ​បង្កើត​រដ្ឋា​ភិ​បាល​។ ​ឃ្លា​បន្ត​ទាក់​ទង​ទៅ​នឹង​សេច​ក្តី​ស្នើ​វិ​សោធ​នកម្ម​គឺ ​វីរ​ជន​មួយ​រូប​នេះ​មិន​ធ្លាប់​ កាន់​តំ​ណែង​ជា​នា​យក​រដ្ឋ​មន្ត្រី​ចំនួន​០២​អា​ណត្តិ ​ឬ​រយៈ​ពេល​ដប់​ឆ្នាំ​កន្លង​មក​ហើយ​។

មាន​ពហុ​មតិ​ជា​ច្រើន​ដែល​បាន​ចូល​រួម​នៅ​ក្នុង​ឱ​កាស​នោះ​ដែរ​ ដែល​ចេញ​មក​ពី​តំ​ណាង​អង្គ​ការ​សង្គម​ស៊ី​វិល​ផ្សេង​ៗ​គ្នា​ ដោយ​មាន​ការ​លើក​ឡើង​ជា​បឋម​ថា​ដើ​ម្បី​និ​យាយ​ពី​កំ​ណត់​អា​ណត្តិ​នា​យក​រដ្ឋ​មន្ត្រី ​ចាំ​បាច់​អង្គ​ការ​សង្គម​ស៊ី​វិល​ ត្រូវ​ធ្វើ​ជា​គំ​រូ​គេ​សិន​ដោយ​មាន​ការ​ចាប់​ផ្តើម​កំ​ណត់​អា​ណត្តិ​ប្រ​ធាន​អង្គ​ការ​ជា​មុន​សិន​។​ផល​ប៉ះ​ពាល់​ទៅ​លើ​ការ​អនុ​វត្ត​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​ អំ​ពើ​ផ្តាច់​ការ​ និង​ការ​លំ​បាក​ក្នុង​ការ​អភិ​វឌ្ឍន៍​ជាតិ​ ក៏​ត្រូវ​លើកឡើង​ផង​ដែរ​។
រីឯ​គណ​បក្ស​នយោ​បាយ​ក៏​ដូច​គ្នា​ដែរ​ ទាំង​គណ​បក្ស​ជាប់​ឆ្នោត​និង​គណ​បក្ស​មិន​ជាប់​ឆ្នោត​គួរ​តែ​កំ​ណត់​អា​ណត្តិ​ប្រ​ធាន​បក្ស​ ឲ្យ​បាន​ច្បាស់​លាស់​ មុន​នឹង​មាន​ការ​និ​យាយ​ពី​អា​ណត្តិ​នា​យក​រដ្ឋ​មន្ត្រី​។

លើស​ពី​នេះ​ក្រុម​អង្គ​ការ​សង្គម​ស៊ី​វិល​ក៏​មាន​ការ​លើក​ឡើង​ដែរ​ពី​ការ​បញ្ចូល​ការ​កំ​ណត់​អា​ណត្តិ​នា​យក​រដ្ឋ​មន្ត្រី​ទៅ​ក្នុង​គោល​នយោ​បាយ​របស់​ខ្លួន​ នៅ​ពេល​ដែល​មាន​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ស​កល​លើក​ក្រោយ​។

សូម​បញ្ជាក់​ថា ​ការ​ជជែក​គ្នា​របស់​សង្គម​ស៊ីវិល​នា​ពេល​នេះ ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រ​ទេស​កម្ពុជា​ ត្រូវ​បាន​ដឹក​នាំ​ដោយ​លោក​នា​យក​រដ្ឋ​មន្ត្រី ​ហ៊ុន​ សែន​ អស់​រយៈ​ពេល​ ៥​អាណត្តិ​មក​ហើយ​គិត​ទាំង​អា​ណត្តិ​ទី​៥​នេះ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ