អានតួអត្ថបទ
កម្ពុជា

ទូត​​ថ្មី​​បារាំង​​សន្យា​​បន្ត​​កិច្ច​សហប្រតិបត្តិ​ការ​​ជាមួយ​​កម្ពុជា​​បន្ថែម​ទៀត​

ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​​​បារាំង​​ប្រចាំ​​កម្ពុជា ​Jean-​Claude ​Poimboeuf ​បាន​ថ្លែង​ថា​ប្រទេស​​បារាំង​​មាន​​ក្តី​​រីករាយ​​យ៉ាងខ្លាំង​​ចំពោះ​​ការ​វិវត្ត​​ន៍​ផ្នែក​​នយោបាយ​​នៅ​​កម្ពុជា​​នាពេល​ថ្មីៗ​នេះ​ ហើយ​​បារាំង​​សូម​​ស្វាគមន៍​​និង​​សង្ឃឹម​ថា ​គណបក្ស​នយោបាយ​​ទាំង​ពីរ​​​នឹង​​សហការ​គ្នា​​ដោះស្រាយ​​រាល់​​បញ្ហា​នយោបាយ។​ លោក ​​ឯកអគ្គរដ្ឋ​ទូត​​ថ្មី​​បារាំង​ បាន​​ថ្លែង​​ដូច្នេះ​​នៅ​ក្នុង​​ឱកាស​​​​ជំនួប​​​មួយ ​ជាមួយ​​​លោក​​នាយក​​​រដ្ឋមន្ត្រី ​ហ៊ុន សែន ​កាលពី​​​ថ្ងៃ​​​ចន្ទ​​​ម្សិលមិញ។

ប្រាសាទបាពួន
ប្រាសាទបាពួន RFI/Delux Leang
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​បារាំង​ថ្មី​លោក Jean-Claude Poimboeuf លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ឲ្យ​បារាំង ជួយ​មើលថែទាំ​កងទ័ព​មួក​ខៀវ កម្ពុជា​ដែល​បាន​ចេញ​ទៅ​​បំពេញ​បេសកម្ម​ថែរក្សា​សន្តិភាព​នៅតាម​បណ្តារ​ប្រទេស​មួយចំនួន។

លោក អៀង សុផល្លែត ជំនួយការ​លោកនាយក​រដ្ឋមន្ត្រី បាន​ថ្លែងប្រាប់​អ្នកកាសែត​បន្ទាប់ពី​បញ្ចប់​​ជំនួប​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ​នៅ​វិមាន​សន្តិភាព​ថា  បារាំង​តែងតែ​ស្ថិតនៅក្នុង និង​ដើរ​ទន្ទឹម​នៅ​ជាមួយ​កម្ពុជា​ជានិច្ច នេះហើយ​ជា​បេសកកម្ម​ការទូត​របស់​លោក​អគ្គរដ្ឋទូត​មក​កាន់​ប្រទេស​កម្ពុជា។

តាមរយៈ​លោក អៀង សុផល្លែត លោក ហ៊ុន សែន បាន​សម្ដែង​នូវ​ការអបអរសាទរ ចំពោះ​ឯកឧត្ដម​ឯកអគ្គរដ្ឋទូត​ថ្មី នៃ​ប្រទេស​បារាំង​ប្រចាំ​កម្ពុជា និង​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​បារាំង ដែល​តែងតែ ផ្ដល់នូវ​កិច្ច​សហ ប្រតិបត្តិការ ល្អ​ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា។

លោកនាយក​រដ្ឋមន្ត្រី​លើកឡើងថា ពីមុន​កម្ពុជា​បាន ទទួល​កង ទ័ព​មួក​ខៀវ​មកកាន់​ប្រទេស​កម្ពុជា ប៉ុន្តែ​ឥឡូវនេះ​កម្ពុជា​បាន​បញ្ជូន​កងទ័ព​មួក​ខៀវ ទៅ​ក្រៅប្រទេស ក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព ដោយ​លោក​បាន​ស្នើសុំ​ឲ្យ​បារាំង​យកចិត្តទុកដាក់ ក្នុង​ការជួយ​មើល ថែទាំ​គ្នា​ទៅ​វិញ​ទៅមក នៅក្នុង​បេសកកម្ម​ប្រតិបត្តិ​ការរក្សា​សន្តិភាព នៅ​ប្រទេសក្រៅ​បន្ថែម ទៅលើ​ក្រប​ខ័ណ្ឌ អង្គការ សហប្រជាជាតិ។

លោក ហ៊ុន សែន បន្ត​អំពី​ការរីកចម្រើន​លើ​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ ហើយ​បាន​បញ្ជាក់ថា តួនាទី​បារាំង​គួរតែ​នឹក​ទៅដល់​ជំនួប​កំពូល​នៅ ឆ្នាំ ១៩៨៧ នៅ​ទីក្រុង​ប៉ារីស ដែល​ពេលនោះ​បារាំង​បាន​លើកទឹកចិត្ត និង​យកចិត្ត​ទុក ដាក់​សម្របសម្រួល និង​ឈានដល់​ការចុះហត្ថលេខា ហើយ​បន្ទាប់មក​បារាំង​ក៏បាន​ចូលរួមចំណែក​ក្នុង​ការជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ផងដែរ។

ជាមួយគ្នានេះ​លោក លោក កុយ គួ​ង អ្នកនាំពាក្យ​ក្ស​រួ​ង​ការបរទេស​កម្ពុជា​ក៏​ទទួលស្គាល់ថា​ទំនាក់ទំនង​រវាង​ប្រទេស​បារាំង និង​កម្ពុជា​កាន់តែ​មាន​ភាព​ជិត​ស្និ​ទ្ធិ​បន្ថែមទៀត។ តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង AFD លោក​កុយ គួ​ង បញ្ជាក់ថា ប្រទេស​បារាំង​បានផ្តល់​ជំនួយ​ជាច្រើន​វិស័យ​សម្រាប់​ប្រទេស​កម្ពុជា។ទាំង​ជំនួយស្មារតី និង​បច្ចេកទេស។

តាមរយៈ​លោក អៀង សុផ្លែត ដដែល លោក  Jean-Claude Poimboeufឯកអគ្គរដ្ឋទូត​ថ្មី នៃ សាធារណរដ្ឋ បារាំង​ប្រចាំ កម្ពុជា​បាន​ថ្លែងថា ប្រទេស បារាំង បានកត់សម្គាល់​ដល់​ការវិវត្ត​ផ្នែក​នយោបាយ​នៅ ក្នុងប្រទេស​កម្ពុជា​នាពេលថ្មីៗនេះ ហើយ​បារាំង ​សូម​ស្វាគមន៍ និង​សង្ឃឹមថា គណ បក្សនយោបាយ​ទាំងពីរ​នឹង​សហការគ្នា​ដោះស្រាយ​រាល់​បញ្ហា​ទាំងឡាយ ដែល​កម្ពុជា​កំពុងតែ ប្រឈម​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ