អានតួអត្ថបទ
កម្ពុជា

តុ​លា​ការ​បន្ត​ចេញ​ដីកាកោះ​ហៅ​អ្នក​ពាក់​ព័ន្ធ​នៅ​ក្នុង​បាតុ​កម្ម​ កាល​ពី​ថ្ងៃ​ទី​១៥​កក្កដា​

តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​បន្ត​ចេញ​ដីកា​កោះ​ហៅ​ អ្នក​គាំ​ទ្រ​គណបក្ស​ស​ង្គ្រោះ​​ជាតិ​អោយ​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​តុលាការ​បន្ថែម​ទៀត​ នៅ​ក្នុង​សំ​ណុំ​រឿង​បាតុ​កម្ម​​ហិង្សា​ កាល​​ពី​ថ្ងៃទី​១៥​កក្កដា​។ លោក​ អ៊ុក ពេជ្រ​សំណាង​ គឺ​ជា​ជន​ចាប់​ចោទ​ចុង​ក្រោយ​នេះ​ ដែល​រង​ការ​ចោទ​ប្រកាន់​ពីបទ​ថា​ បាន​ចូល​រួម​ធ្វើ​កុប​កម្ម​ ប្រ​ឆាំង​នឹង​អ្នករាជ​ការ​សា​ធារ​ណៈ​។ 

តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្រ្គោះជាតិ​ត្រូវ​បាន​ឃាត់​ខ្លួន​ក្រោយ​ហេតុការណ៍​ប៉ះ​ទង្គិះ​គ្នា​ ​កាល​ពី​ថ្ងៃ​ទី​ ​១៥ ​កក្កដា។​​
តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្រ្គោះជាតិ​ត្រូវ​បាន​ឃាត់​ខ្លួន​ក្រោយ​ហេតុការណ៍​ប៉ះ​ទង្គិះ​គ្នា​ ​កាល​ពី​ថ្ងៃ​ទី​ ​១៥ ​កក្កដា។​​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក​ អ៊ុក​ ពេជ្រ​សំណាង​ អាយុ​៥១​ឆ្នាំ​ គឺ​ជា​អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដ៍​សកម្ម​មួយ​រូប​។​ លោក​ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​តាមរយៈ​ លោក​ កែវ​ មុនី​ ចៅ​ក្រម​ស៊ើប​សួ​បានចេញ​ដីកាកោះហៅ​អោយចូលខ្លួន​ឆ្លើយបំភ្លឺ​នៅ​ចំពោះ​មុខតុលាការ​នៅ​រសៀល​ម៉ោង​២​ ថ្ងៃ​ទី២៦​ខែសីហា​ខាងមុខ​នេះ​ ក្រោម​បទ​ចោទ​ប្រកាន់​ថា​ បាន​ចូល​រួម​ធ្វើ​កុប​កម្ម​ ប្រឆាំង​នឹង​អ្នក​រាជ​ការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស​ និង​ហិង្សា​ដោយ​ចេតនា​ ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ទី​លាន​ប្រជាធិប​តេយ្យ ​កាល​​ពី​​ថ្ងៃ​ទី១៥​កក្កដា​ឆ្នាំ​២០១៤​។​ លោក​ អ៊ុក​ ពេជ្រ​ សំណាង​ គឺជាជន​ជាប់ចោទ​ចុង​ក្រោយ​បន្ទាប់​ពី​លោក​ មៀច​ សុវណ្ណារ៉ា​ ជា​ប្រធាន​នាយក​ដ្ឋាន​ព័ត៌មាន​គណបក្ស​សង្គ្រោះជាតិ​ត្រូវបាន​តុលាការ​ចេញ​ដីកាកោះ​ហៅអោយ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​សំណុំ​រឿង​ដូចគ្នា​នេះ​។

បច្ចុប្បន្ន​មាន​តំណាងរាស្ត្រ​៨​រូប​ យុវជន​៤​រូប​ អ្នក​គាំ​ទ្រ​១​រូប​ និង​បេក្ខជន​តំណាងរាស្ត្រ​១រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ កំពុង​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​តុលាការ​ក្រុង​ភ្នំពេញ​នៅក្នុង​សំណុំ​រឿង​បាតុកម្ម កាលពីថ្ងៃ​ទី១៥​កក្កដា​ នៅក្បែទីលាន​ប្រជាធិប​តេយ្យ​។

លោក​ សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះ​អាង​ កាល​ពីថ្ងៃ​ទី១៤​សីហា​ថា​ វិបត្តិ​នយោបាយ​នៅ​មិន​ទាន់​ចប់​ទេ​ ប្រសិន​បើតុលាការ​នៅបន្ត​ចាត់​នីតិវិធី​ប្រឆាំង​នឹង​សកម្ម​ជន​គណបក្ស​ប្រឆាំង​ទៀត​នោះ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ