អានតួអត្ថបទ
កម្ពុជា

សហគមន៍​ជាតិ​និង​អន្តរជាតិ​បន្ត​សាទរ​ចំពោះ​ដំណោះ​ស្រាយ​វិបត្តិ​នយោបាយ​

សារ​អបអរសាទរ​ពី​សហគមន៍ជាតិ​ និង ​អន្តរជាតិ ​បន្ត​ធ្លាក់​មកជា​បន្តបន្ទាប់​ចំពោះ​កិច្ច​ព្រម​ព្រៀង​​ដោះស្រាយ​វិបត្តិ​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ។

សហភាពអឺរ៉ុប ។
សហភាពអឺរ៉ុប ។ © រូបថត​រក្សាសិទ្ធិ
ផ្សាយពាណិជ្ជកម្ម

សហភាព​អឺ​រុ​ប នៅ​ថ្ងៃទី ២៣កក្កដា​ម្សិលមិញ បានចេញ​សេចក្តីថ្លែងការណ៍​មួយ ស្វាគមន៍​ចំពោះ​កិច្ច​ព្រមព្រៀងគ្នា រវាង​គណបក្សនយោបាយ​ជាប់ឆ្នោត​ទាំងពីរ កាលពី​ថ្ងៃទី ២២កក្កដា។ អ្នកនាំពាក្យ​សហភាព​អឺ​រុ​ប បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​នោះ​ថា កិច្ច​ព្រម​ព្រៀម​នេះ នឹង​អាច​ក្លាយជា​បច្ច័យ​មួយ ដើម្បី​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ក៏ដូចជា​នឹងធ្វើ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា កាន់តែ​លូតលាស់​បន្ថែមទៀត។ សហភាព​អឺ​រ៉ុប​អះអាងថា នឹង​នៅតែ​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​កម្ពុជា​ជានិច្ច។

ប្រទេស​បារាំង ក៏បាន​អបអរសាទរ​ដល់​កិច្ចព្រមព្រៀង​របស់​គណ​បក្ស​ទាំងពីរ​ផងដែរ។ អ្នកនាំពាក្យ​ក្រសួងការបរទេស​បារាំង បាន​ថ្លែងថា អំណឹះតទៅ គឺជា​ពេលវេលា​ដែល​គណបក្សធំៗទាំងពីរ ធ្វើការ​ជាមួយគ្នា ក្នុងន័យ​ស្ថាបនា​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ សេដ្ឋកិច្ច និង​សង្គម។ ទីក្រុង​ប៉ារីស អះអាងថា ខ្លួន​ស្ថិតនៅ​ជានិច្ច​ជាមួយ​កម្ពុជា ដើម្បី​ជួយ​ប្រទេស​នេះ ក្នុងការ​ពង្រឹង​ស្ថាប័ន​លទ្ធិប្រជាធិបតេយ្យ។

នៅក្នុង​ស្រុក​វិញ អង្គការ​តម្លាភាព​កម្ពុ​ជា ក៏បាន​ស្វាគមន៍​ចំពោះ​ការបញ្ចប់​ជម្លោះ​នយោបាយ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ និង​ការប្តេជ្ញាចិត្ត​របស់​គណ​បក្ស​ទាំងពីរ​ក្នុងការ​ធ្វើកំណែទម្រង់។ អង្គការ​នេះ​សង្ឃឹមថា កិច្ចប្រជុំ និង​ការពិភាក្សា​បន្ទាប់​រវាង​គណបក្ស​ទាំងពីរ​នឹង​នាំ​ឲ្យ​មាន​លទ្ធផល​ជាក់ស្តែង។

អង្គការ​តម្លាភាព​កម្ពុ​ជា​បានស្នើ​សុំ​ឲ្យ​គណបក្ស​ទាំងពីរ​គួរ​ពិចារណា​លើ​ការកំណត់​អាណ​ត្តិ​នាយករដ្ឋមន្ត្រី ឲ្យ​មាន​ត្រឹមតែ ២អាណ​ត្តិ ដើម្បី​ឲ្យ​កម្ពុជា អាច​ឆ្ពោះទៅមុខ ក្នុងការ​ជំរុញ​លទ្ធិប្រជាធិបតេយ្យ ឲ្យ​កាន់តែ​ប្រសើរឡើង និង​អាច​កាត់បន្ថយ​ហានិភ័យ នៃ​ការរំលោភ​អំណាច។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​អង្គការ​តម្លាភាព​កម្ពុជា នៅ​ថ្ងៃទី ២៣កក្កដា ​ម្សិលមិញ៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ