អានតួអត្ថបទ
កម្ពុជា

ទាហាន​មួក​ខៀវ​កម្ពុជា​មាន​សុខភាព​ល្អ​តែ​ការ​ប្រយ័ត្ន​ពី​ការ​ឆ្លង​អេ​បូ​ឡា​មាន​កម្រិត​ខ្ពស់​

មេ​បញ្ជា​ការ​ជាន់​ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុ​ជា​ទទួល​បន្ទុក​បេសក​កម្ម​រក្សា​សន្តិភាព​អង្គ ការ​សហ​ប្រជា​ជាតិ ​បាន​ណែ​នាំ​ដល់​កង​កម្លាំង​មួក​ខៀវ​កម្ពុជា​ទាំង​អស់​ដែល​កំពុង​បំ​ពេញ​​​បេ​ស​កកម្ម​ រក្សា​សន្តិភាព​នៅ​ប្រទេស​ចំនួន ​៨​នៃ​តំបន់​អាហ្រ្វិក​ឲ្យ​មានកា​រ​ប្រុង​ប្រយ័ត្ន​ការ​​ឆ្លង​ជំងឺ​អេបូឡា​។​ ជា​មួយ​គ្នា​នេះ​នៅ​មិន​ទាន់​មាន​សេចក្តី​រាយការណ៍​ណា​មួយ​បង្ហាញ​ថា​ជំងឺ​អេ​បូ​ឡា​បាន​ឆ្លង​មក​លើ​កង​យោធា​កម្ពុជា​នោះ​ឡើយ ​ខណៈ​បទ​បញ្ជា​ត្រូវ​បាន​​ដាក់​យ៉ាង​​តឹង​រ៉ឹង​ទាក់​ទង​ទៅ​នឹង​ការ​រស់​នៅ​និង​ការ​បំពេញកា​រងារ​របស់​ពួក​គេ​។​​

សកម្មភាពហ្វឹកហ្វឺនទាហានមួកខៀវកម្ពុជានាពេលកន្លងមក។
សកម្មភាពហ្វឹកហ្វឺនទាហានមួកខៀវកម្ពុជានាពេលកន្លងមក។
ផ្សាយពាណិជ្ជកម្ម

ដោយ​មាន​ការ​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​អេបូឡា​ដែល​កំពុង​កើត​មាន​នៅ​តំបន់​អាហ្វ្រិក​ខាង​លិច​
នាយ​ទាហាន​ជាន់​ខ្ពស់​ទទួល​បន្ទុក​ផ្នែក​បេសកកម្ម​អង្គការ​សហ​ប្រជា​ជាតិ​របស់​កម្ពុជា​បាន​ធ្វើ​កា​រ​ណែនាំ​ទៅ​ដល់​កង​កម្លាំង​ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាហ្រ្វិក​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។

នៅ​ក្នុង​លិខិត​មួយ​ដែល​ចុះ​ហ​ត្ថ​លេខាកា​ល​ពី​ថ្ងៃ​ទី​១៥​ខែ​សីហា ​ឆ្នាំ​២០១៤ ​ដោយ​នាយ​​ឧត្តម​​សេនីយ៍​ សែម ​សុវណ្ណី ​អគ្គ​នាយក​នៃ​មជ្ឈ​មណ្ឌល​ជាតិ​គ្រប់​គ្រង​កង​កម្លាំង​រក្សា​សន្តិភាព​ បោស​​សម្អាត​មីន ​និង​កាក​សំណល់​សង្គ្រាម​ ផ្ញើ​ជូន​មេ​បញ្ជាការ​គ្រប់​កង​​ឯកភាព​​នៅ​ប្រទេស​​ម៉ា​លី​​ ប្រទេស​លីបង់ ​ប្រទេស​ស៊ូដង់ ​ស៊ូ​ដង់​ខាង​ត្បូង ​តំបន់​ដាហ្វួរ​និង ​Abyei​ នូវ​ចំណុច​​ចំនួន​បី​។​ នោះ​គឺ​ទី​មួយ​ត្រូវ​មាន​ការ​ផ្សព្វផ្សាយ​ជា​បន្ទាន់​ដល់​នាយ​ទាហាន​និង​ពល​ទាហាន​នៅ​ក្នុង​
អង្គភាព​​របស់​ខ្លួន​​រក្សា​អនាម័យ ​ការ​ហូប​ចុក​ ស្នាក់​នៅ​សម្អាត​ខ្លួន​ប្រាណ​​នឹង​សាប៊ូ​ជា​ប្រចាំ​​ពេ ល​ទៅ​មក​​បេសកកម្ម​ លាង​ដៃ​ឲ្យ​ស្អាត​មុន​ទទួល​ទាន​អាហារ ​សំរាក​ក្នុង​មុង ​និង​​មាន​ការ​​ហាម​ឃាត់​​ជា​ដាច់​ខាត​ការ​ដើរ​ហើរ​ចេញ​ទៅ​ក្រៅ ​លើក​លែង​តែ​មាន​ភារកិច្ច​បេសកកម្ម​។​

ចំណុច​មួយ​ទៀត​គឺ​ចំពោះ​នាយ​ទាហាន​សេនាធិការ ​និង​សង្កេតការណ៍​នៅ​ប្រទេស​ទាំង​បី​ និង​ពីរ​តំបន់​ខាង​លើ​ត្រូវ​តាម​ដាន​សុខ​ភាព​ជា​ប្រចាំ​ករណី​មាន​ការ​សង្ស័យ​ត្រូវ​ឲ្យ​គ្រូ​ពេទ្យ​ត្រួត​ពិនិត្យ​ជា​ប​ន្ទាន់​។ ​រួម​ទាំង​ចំណុច​ចុង​ក្រោយ​ត្រូវ​រាយការណ៍​ជា​បន្ទាន់​មក​មជ្ឈ​មណ្ឌល​ជាតិ​ ពេ​ល​​មាន​ករណី​កើត​ឡើង​ណា​មួយ ​ដើម្បី​មាន​មូល​ដ្ឋាន​រាយការណ៍​ជូន​ប្រមុខ​រដ្ឋាភិបាល ​ថ្នាក់​​ដឹក​នាំ​​ក្រសួង​​ការពារ​ជាតិ​និង​គណៈ​កម្មាធិការជាតិ​ធ្វើ​ការ​សម្រេច ​និង​​ជួយ​អន្តរាគមន៍​​ទាន់​ពេល​វេលា​។ ​ពុំ​មាន​យុទ្ធ​ជន​មួក​ខៀវ​ណា​ម្នាក់​បាន​រង​គ្រោះ​ដោយ​សារ​ជំងឺ​អេបូឡា​​ឡើយ​រហូត​មក​ទល់​ពេល​នេះ​។​

សូម​បញ្ជាក់​ថា​ការ​ចេញ​លិខិ​ត​ផ្សព្វផ្សា​យ​ដល់​កង​កម្លាំ​ង​មួក​ខៀវ​កម្ពុជា​នៅ​ពេល​នេះ​គឺ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​កា​រផ្ទុះ​ជំងឺ​អេបូឡា ​ប៉ុន្មាន​សប្តាហ៍​មក​ហើយ​ នៅ​តំបន់​អាហ្រិ្វក​ភាគ​ខាង​លិច​ ដែល​បាន​សម្លា​ប់​មនុស្ស​ជាង​១០០០​នាក់ ​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​ហ្គីណេ​ លីបេរីយ៉ា ​និង​​សៀរ៉ាឡេអូន​។​

សូម​រំលឹក​ថា​ចាប់​តាំង​ពី​ឆ្នាំ​២០០៣​មក ​ប្រទេស​កម្ពុជា​បាន​បញ្ជូន​​នាយ​ទាហាននិ​ង​​ពល​​ទា​ហាន​​ទៅ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​នៅ​ប​រទេស​ចំនួន ​ជាង​២០០០​នាក់ ​នៅ​​ប្រទេស​​ចំនួន​៨។ហើយ​បច្ចុប្បន្ន​មាន​នាយ​ទាហាន​និង​កង​កម្លាំង​ប្រមាណ​​ជា​៦០០​នាក់​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ទាំង​នោះ​នៅ​ឡើយ ​ដោយ​ពួក​គេ​មាន​ជំនាញឯ​ក​ទេស​ខាង​បោសសម្អាត​ កម្ទេច​​គ្រាប់​មីន​​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​កា​រងារ​វិស្វកម្ម​ព្រលាន​យន្ត​ហោះ ​គ្រូ​ពេទ្យ​កម្រិត​២ ​នាយ​​ទាហាន​​សង្កេតការណ៍​។ល។​និង។​ល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ