អានតួអត្ថបទ
បទសម្ភាស

លោក​ស្រី​មួរ​ សុខ​ហួរ​៖ ​ការ​រារាំង​មិន​ឲ្យ​ចូល​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ ​បង្ហាញ​ពី​ភាព​អយុត្តិធម៌​ និង​ភាព​ផ្ដាច់​ការ​​នៃ​រដ្ឋា​ភិបាល​លោក​ ហ៊ុន​ សែន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​​ប្រចាំ​ថ្ងៃ​​របស់​​វិទ្យុ​​យើង​​នៅ​ថ្ងៃ​នេះ​​ គឺ​​លោកស្រី ​មួរ​ សុខ​​ហួរ​ មន្ដ្រី​ជាន់​ខ្ពស់​​គណ​បក្ស​​សង្គ្រោះ​​ជាតិ​។ ​លោក​អ្នក​​ស្ដាប់​​ប្រហែល​​​ជា​​បាន​​ជ្រាប​​ហើយ​​ថា​ កាល​ពី​​ព្រឹក​​មិញ ​លោក​ស្រី​ ​មួរ សុខ​ហួរ​ ត្រូវ​បាន​​រា​រាំង​​មិន​​ឲ្យ​​ចូល​ទៅ​​កាន់​​ទីលាន​​ប្រជា​ធិបតេយ្យ​​ទេ​។ អាជ្ញាធរ​​ថែម​ទាំង​​បាន​​បរិហារ​​ទង្វើ​​របស់​​តំណាង​រាស្ត្រ​​ស្ដ្រី​នៃ​​បក្ស​ប្រឆាំង​​រូប​នេះ​​ថា​ ជា​​ការ​សម្ដែង​​ទៀត​ផង។ ​លោក​ស្រី ​មួរ​ សុខ​ហួរ​ បាន​​ទទួល​ស្គាល់​ថា ​ទង្វើ​​របស់​ខ្លួន​ គឺ​​ពិត​ជា​​ការ​សម្ដែង​​មែន ​ប៉ុន្តែ​​ជា​ការ​​សម្ដែង​​មតិ​ ជា​ការ​​សម្ដែង​​នូវ​​សិទ្ធិ​សេរីភាព​​របស់​ខ្លួន​។ ​លោក​ស្រី​​ថែម​ទាំង​​បាន​បញ្ជាក់​​ទៀត​ថា​ ការ​រា​រាំង​​លោក​ស្រី​ មិន​​ឲ្យ​​ចូល​ទៅ​​កាន់​​ទីលាន​​ប្រជាធិបតេយ្យ ​បង្ហាញ​​ពី​​ភាព​អយុត្តិធម៌​ និង​​ភាព​​ផ្ដាច់​ការ​នៃ​​រដ្ឋាភិបាល​​លោក​ ​ហ៊ុន សែន។

លោកស្រី មួរ សុខហួរ មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ
លោកស្រី មួរ សុខហួរ មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ Siv Channa/RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ