អានតួអត្ថបទ
បទសម្ភាស

លោក​​យឹម សុវណ្ណ៖ ពី​៣​ទៅ​៥​សប្ដាហ៍​ទៀត លទ្ធផល​នៃ​កិច្ច​ព្រម​ព្រៀង​​នឹង​រីក​ស្គុះស្គាយ គួរ​ជា​ទី​ពេញ​ចិត្ត

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀប​ចំ​សន្និបាត​ក្រុម​ប្រឹក្សា​ជាតិ​លើក​ទី​១ នៅ​សួន​ច្បារ​មុខ​វត្ត​បុទុម​។ លោកយឹម សុវណ្ណ មន្ដ្រី​នាំ​ពាក្យ​​គណបក្ស​សង្គ្រោះជាតិ ដែល​ជា​ភ្ញៀវ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​នេះ ពន្យល់​ថា សន្និបាត​ក្រុម​ប្រឹក្សា​ជាតិ​នៅ​ថ្ងៃ​ស្អែក​នេះ ជា​ឱកាស​ដែល​គណបក្ស​សង្គ្រោះជាតិ អាច​ពន្យល់​ប្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន​អំពី​គោលជំហ ព្រម​ទាំង​កិច្ចព្រម​ព្រៀង​ដែល​ខ្លួន​ទើប​តែ​សម្រេច​បាន​ជាមួយ​គណបក្ស​កាន់​អំណាច​។ លោក​យឹម សុវណ្ណ បាន​អំពាវនាវ​ដល់​អ្នក​គាំទ្រ ឲ្យ​ឃ្លាំ​មើល​បន្ត​ទៀត​ពី​ការ​អនុវត្តកិច្ច​ព្រម​ព្រៀង​ថ្ងៃ​ទី​២២​កក្កដា​។ លោក​អះអាង​ថា ពី​៣​ទៅ​៥​សប្ដាហ៍​ទៀត លទ្ធផល​នៃ​កិច្ច​ព្រម​ព្រៀង​នេះ នឹង​រីក​ស្គុះស្គាយ គួរ​ជា​ទី​ពេញ​ចិត្ត​។

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ
លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ @RFI
ផ្សាយពាណិជ្ជកម្ម

 

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ