អានតួអត្ថបទ
បទសម្ភាស

លោក​ អ៊ឹម ​សុខ​រិទ្ធី​៖ ​អក្សរ​​បរទេស​​ដែល​​គូស​វាស​​នៅ​លើ​​ជញ្ជាំង​​ប្រាសាទ​​អង្គរ​​មាន​​តាំង​ពី​​យូ​រ​មក​ហើយ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​​ប្រចាំ​ថ្ងៃ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ ​RFI​ នៅ​ថ្ងៃ​នេះ ​គឺ​​លោក ​អ៊ឹម ​សុខ​​រិទ្ធី​ អនុ​ប្រធាន​នាយក​ដ្ឋាន​​ផ្សព្វផ្សាយ​​នៃ​​អាជ្ញាធរ​​អប្សរា​។ ក្នុង​ពេល​ថ្មី​ៗ​នេះ ​មាន​ការ​​ផ្សព្វផ្សាយ​​រូប​ថត​​នៅ​លើ​បណ្តាញ​​​ស​ង្គ​ម​​ Facebook​ថា ​ភ្ញៀវ​​ទេសចរ​​បរទេស​​ជា​​ជនជាតិ​​វៀតណាម ​ថៃ ​និង​​ចិន​ បាន​​សរសេរ​​អក្សរ​​នៅ​លើ​​ជញ្ជាំង​​ប្រាសាទ​​អង្គរ​ ដែល​​បណ្តាល​ឲ្យ​ខូច​ខាត​​លើ​​ក្បាច់​ចម្លាក់​​នៅ​លើ​​ជញ្ជាំង​​រាប់​ពាន​​ឆ្នាំ​​របស់​​កម្ពុជា​។​ ​តែ​​លោក​ អ៊ឹម ​សុខ​​រិទ្ធី​ បាន​​បំភ្លឺ​ថា ​អក្សរ​​បរទេស​​ទាំង​នោះ ​បាន​កើត​​តាំង​ពី​​យូ​រ​មក​ហើយ ​ពោល​គឺ​​តាំង​​ពី​មុន​​ប្រាសាទ​​អង្គរ​​ត្រូវ​បាន​​ចុះ​បញ្ជី​​ជា​​សម្បត្តិ​​បេ​តិកភណ្ឌ​​ពិភពលោក​​នៅ​​ដើម​​ទសវត្សរ៍​​ទី​៩០​មក​​ម្លេះ​។ ​​​យ៉ាង​ណា​​ក៏ដោយ ជា​​វិធាន​ការ​ អា​ជ្ញា​ធរ​​នឹង​មិន​​បណ្តែត​បណ្តោយ​​ឲ្យ​​ភ្ញៀវ​​បរទេស​ ធ្វើ​​តាម​តែ​​អំពើ​​ចិត្ត​​របស់​​ពួក​គេ​​ទៀត​​នោះ​ទេ​។​

លោក ​អ៊ឹម សុខរិទ្ធី ​អនុ​ប្រធាន​នាយក​ដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​អប្សរា​
លោក ​អ៊ឹម សុខរិទ្ធី ​អនុ​ប្រធាន​នាយក​ដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​អប្សរា​
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ