អានតួអត្ថបទ
បទសម្ភាស

លោក ​ឆាំង ​យុ​៖ ​សាល​ក្រម​កាត់​ទោស​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ថ្ងៃ​នេះ ​មិន​មែន​ជា​ជោគ​ជ័យ​នោះ​ទេ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​​ប្រចាំ​ថ្ងៃ​​របស់​​វិទ្យុ​​បារាំង​​អន្តរ​ជាតិ ​RFI ​នៅ​ថ្ងៃ​នេះ ​គឺ​​លោក ​ឆាំង ​យុ ​ប្រធាន​​មជ្ឈ​មណ្ឌល​​ឯកសារ​​កម្ពុជា​។ ​ឆ្លើយ​តប​​ទៅ​នឹង​​សំណួរ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ​ RFI ​ជុំ​វិញ​​ការ​កាត់​ទោស​​អតីត​​មេ​ដឹកនាំ​​ខ្មែរ​ក្រហម​ លោក ​ខៀវ ​សំផន ​និង​​លោក ​នួន​ ជា​ នៅ​ថ្ងៃ​នេះ ​លោក ឆាំ​ង ​យុ ​បាន​​ហៅ​​សាល​ក្រម​​នេះ​​ថា ​មិន​មែន​ជា​​ជោគ​ជ័យ​​នោះ​ទេ ​ប៉ុន្តែ​​វា​​គឺ​ជា​​សមិទ្ធផល​​ថ្មី​​មួយ​ទៀត​​សម្រាប់​​កម្ពុជា​ ក្នុង​​ការ​ឈាន​​មួយ​​ជំហាន​​ទៀត​ ឆ្ពោះ​ទៅ​រក​​យុត្តិធម៌​​ពិត​ប្រាកដ​​ជូន​​ដល់​​ជន​រង​គ្រោះ​។ ​បើ​តាម​​លោក ​ឆាំង ​យុ ​ជោគ​ជ័​យ​ លុះ​ណា​តែ​​កម្ពុជា​​និង​​ពិភព​លោក ​អាច​​ទប់​ស្កាត់​​កុំ​ឲ្យ​​អំពើ​​ប្រល័យ​ពូជ​សាសន៍​​នេះ​ វិល​​ត្រឡប់​មក​​ជា​ថ្មី​​បាន​។ ​ហើយ​​ថា ​ការ​កាត់​ទោស​​ឲ្យ​​អតីត​​មេ​ដឹក​នាំ​​ខ្មែរ​ក្រហម​​ជាប់​ពន្ធនាគា​​អស់​​មួយ​ជីវិត​​នេះ​ វា​​មិន​​ស្មើ​នឹង​​ការ​ឈឺ​ចាប់​​របស់​​ជន​រ​ង​​គ្រោះ​​នោះ​ទេ​។​ 

លោក ​ឆាំង ​យុ ​ប្រធាន​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​។
លោក ​ឆាំង ​យុ ​ប្រធាន​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​។ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ