អានតួអត្ថបទ
កម្ពុជា

ក្រសួង​មហា​ផ្ទៃ​សុំ​យោបល់​ពី​ក្រសួង​យុត្តិធម៌​ចំពោះ​សំណើ​ដោះ​លែង​សកម្ម​ជន​បក្ស​ប្រឆាំង​

ក្រោយ​ពី​ទទួល​បាន​លិខិត​ស្នើ​សុំ​អន្តរាគមន៍​ឲ្យ​ដោះ​លែង​សកម្មជន​បក្ស​ប្រឆាំង​គឺ​លោក​ មៀច សុ​វណ្ណារ៉ា​ពី​សំ​ណាក់​លោក​សម រ​ង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​នោះ ​ក្រសួង​មហា​ផ្ទៃ​មិន​បាន​សម្រេច​យ៉ាង​ណា​នោះ​ទេ​ ។​ ប៉ុន្តែ​ក្រសួង​នេះ​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ បាន​បន្ត​បញ្ជូន​លិខិត​នោះ​ទៅ​កា​ន់​ក្រសួង​យុត្តិធម៌ ​ដើម្បី​ធ្វើការ​ពិនិត្យ ​និង​ផ្តល់​យោបល់​។​ 

លោក​មៀច ​សុវណ្ណារ៉ា ​ពេល​អាជ្ញាធរ​ចាប់​ខ្លួន​
លោក​មៀច ​សុវណ្ណារ៉ា ​ពេល​អាជ្ញាធរ​ចាប់​ខ្លួន​ @ Meach Sovannara Facebook
ផ្សាយពាណិជ្ជកម្ម

ក្រសួង​មហា​ផ្ទៃ​មិន​បាន​សម្រេច​បែប​ណាមួ​យនោះ​ទេ​ចំពោះ​លិខិត​របស់​លោក​សម​ រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះជា​តិ​ដែលបា​ន​ស្នើ​ឲ្យ​ក្រសួង​មាន​សមត្ថកិច្ច​មួយ​នេះ​អន្តរាគមន៍​ដោះ​លែង​លោក​មៀច ​សុវណ្ណារ៉ា ​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​ និង​ផ្សព្វផ្សាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក​ខៀវ ​សុភ័គ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​ថ្លែង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា ​ក្រសួង​មហា​ផ្ទៃ​បាន​ទទួល​លិខិត​នោះ​ហើយ ​ប៉ុន្តែ​ក្រសួង​មិន​បាន​សម្រេច​យ៉ាង​ណា​នោះ​ទេ​។​ ទោះ​ជា​បែប​នេះ​ក្តី​ អ្នក​នាំ​ពាក្យ​រូប​នេះ ​បាន​បញ្ជាក់​ថា​ ក្រសួង​មហា​ផ្ទៃ​បាន​បញ្ជូន​លិខិត​នោះ​ទៅ​ក្រសួង​យុត្តិធម៌​រួច​ហើយ ​ដើម្បី​ធ្វើការ​ពិនិត្យ ​និង​ផ្តល់​យោបល់​អំពី​បញ្ហា​នេះ​។​
 

សូម​រម្លឹក​ជូន​ថា ​លោក​មៀច ​សុវណ្ណារ៉ា ​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​ និង​ផ្សព្វផ្សាយ​របស់​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១​១​វិច្ឆិកា​កន្ល​ងទៅ ​។ បន្ទាប់​មក​តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​លោក​មៀច​ សុវណ្ណារ៉ា​នៅ​ឯ​ពន្ធនាគារ​ព្រៃសរ​ក្រោម​បទចោទ​ ដឹក​នាំ​កុប​កម្ម​ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ និង​ផ្តើម​គំនិត​ក្នុង​អំពើ​ហិង្សា ​ដោយ​ចេតនា​មា​ន​ស្ថាន​ទម្ងន់​ទោស ​ពាក់​ព័ន្ធ​នឹង​អំពើហិ​ង្សា​នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ​ កាល​ពី​ថ្ងៃ​ទី​១៥ ​កក្កដា ​ឆ្នាំ​២០១៤​កន្លង​មក​។ ​ក្រោយ​ការ​ចាប់ខ្លួន​មួយថ្ងៃ​ ពោល​គឺ​នៅ​ថ្ងៃ​១២ ​វិច្ឆិកា ​គណបក្ស​សង្គ្រោះជាតិ​បាន​ចេញសេ​ចក្តី​ថ្លែងការណ៍​ថ្កោល​ទោស​ និង​អំពាវ​នាវ​ឲ្យមា​ន​ការ​ដោះលែង​សកម្មជន​របស់​ខ្លួន​ដោយ​គ្មាន​លក្ខខណ្ឌ​។​ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ លោក​សម​ រង្ស៊ី​ ក៏​បាន​សសេរ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ផង​ដែរ​ ដើម្បី​ស្វែង​រក​ការ​អន្តរាគមន៍​ដោះ​លែង​លោក​មៀច ​សុវណ្ណារ៉ា​។​

យ៉ាង​ណា​ក៏ដោយ​ លិខិត​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទៅ​ដល់​ក្រសួងយុ​ត្តិធម៌​ ឫ​យ៉ាង​ណា​មិន​ត្រូវ​បាន​លោក​សន ​សោភ័ណ្ឌ​ នាយក​ខុទ្ធ​កាល័យ​រដ្ឋ​មន្ត្រីក្រសួង​យុត្តិធម៌​បញ្ជាក់​ឲ្យ​ដឹងនៅ​ឡើយ​ទេ​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ