អានតួអត្ថបទ
កម្ពុជា

ក្រសួង​មហា​ផ្ទៃ ​មិន​ទទួល​លិខិត​ជូន​ដំណឹង​អំពី​សន្និបាត​ក្រុម​ប្រឹក្សា​ជាតិ ​លើក​ទី១ ​របស់​គណបក្សសង្គ្រោះ​ជាតិ​

គណបក្ស​​សង្គ្រោះ​​ជាតិ​ បាន​​ជូន​ដំណឹង​ តាម​​លិខិត​​មួយ​ច្បាប់​ សី្ត​​ពី​ ការ​រៀប​ចំ​​ធ្វើ​​សន្និបាត​​គណបក្ស​​លើក​​ទី១ ​ទៅ​កាន់​​ក្រសួង មហា​ផ្ទៃ​។ ​ជា​​លិខិត​​ដូច​ដែល​​គណបក្ស​ប្រឆាំង​ បាន​ធ្វើ​​ពី​លើ​​ក​មុន​ៗ ​ប៉ុន្តែ​​នៅ​ពេល​នេះ ​នាយក​ដ្ឋាន​​រដ្ឋបា​ល​​នៃ​​ក្រសួង​មហា​ផ្ទៃ ​បាន​​បដិសេធ​​មិន​​ព្រម​​ទទួល​​លិខិ​ត​​នោះ​ទេ​។ ​លោក ​យឹម ​សុវណ្ណ ​ប្រធាន​​គណៈ​កម្មាធិការ​​ប្រតិបត្តិ ​គណបក្ស​​សង្គ្រោះ​​ជាតិ​ អះ​អាង​ថា ​ប​ក្ស​ប្រឆាំង​ នៅ​តែ​​រក្សា​​គម្រោង​​ធ្វើ​​មហា​សន្និបាត​ នៅ​​ថ្ងៃ​២៧​កក្កដា​ នៅ​​ដី​​មួយ​កន្លែង​ ក្នុង​​ខណ្ឌ​ឫស្សី​កែវ ​ទី​ក្រុង​​ភ្នំពេញ​។​ 

គណបក្ស​សង្គ្រោះ​ជាតិ​បាន ​កោះ​ប្រជុំគ​ណៈកម្មាធិការ​ប្រតិបត្តិ​ទាំង​២៥​រាជធានី​ ខេត្ត​ នៅទីស្នាក់ការ​កណ្តាល​គណបក្ស​នាពេលកន្លងមក។
គណបក្ស​សង្គ្រោះ​ជាតិ​បាន ​កោះ​ប្រជុំគ​ណៈកម្មាធិការ​ប្រតិបត្តិ​ទាំង​២៥​រាជធានី​ ខេត្ត​ នៅទីស្នាក់ការ​កណ្តាល​គណបក្ស​នាពេលកន្លងមក។ @Facebook
ផ្សាយពាណិជ្ជកម្ម

លិខិត​ចុះ​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ចុះហត្ថលេខា​ដោយ​លោក យឹម សុវណ្ណ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ គណបក្ស​សង្គ្រោះ​ជាតិ បាន​ជម្រាបជូន​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ជូនដំណឹង​អំពី​សន្និបាត​ក្រុម​ប្រឹក្សាជាតិ លើក​ទី១ របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៤ នៅ​រាជធានី​ភ្នំពេញ។

លោក យឹម សុវណ្ណ លើកឡើងថា សន្និបាត​ក្រុម​ប្រឹក្សាជាតិ លើក​ទី១ របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ២៧កក្កដា នឹងមាន​អ្នកចូលរួម​ប្រមាណ​ជា ៥ ពាន់​នាក់ ដើម្បី​រាយការណ៍​អំពី​កិច្ចការ​រយៈពេល ១ ឆ្នាំកន្លងមក លើកឡើង​ពី​ផែនការ​សកម្មភាព​រប​ស់​គណបក្ស​នៅពេល​ខាងមុខ លើកឡើង​ពី​ស្ថានការណ៍​នយោបាយ និង​រួមគ្នា​ពិនិត្យ​លើស​ម្រេច​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​នយោបាយ នៅពេល​ពេលខាងមុខ។

មន្ត្រី​ក្រសួងមហាផ្ទៃ មិន​ព្រម​ទទួល​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ហើយក៏​មិនបាន​បញ្ជាក់​ពី​ហេតុផល​ទេ។ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ នៅ​ល្ងាច​ថ្ងៃទី១៨កក្កដា​នេះ ក៏​មិនអាច​ទាក់ទង​បាន។

ប៉ុន្តែ​សមាជិក​រដ្ឋសភា លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស ឃោសនាការ និង​ព័ត៌មាន របស់​រដ្ឋសភា បានបញ្ជាក់​ក្នុង​សន្និសីទកាសែត នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា វិធានការ​ផ្លូវច្បាប់​ប្រឆាំង​បាតុកម្ម នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ នា​ព្រឹក​ថ្ងៃទី១៥កក្កដា តាមរយៈ​ការចាប់ខ្លួន​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជាច្រើនរូប ដាក់ពន្ធនាគារ គឺជា​ការទប់ស្កាត់ កុំ​ឲ្យ​គណបក្សប្រឆាំង ប្រមូលផ្តុំ​ធ្វើ​សន្និបាត​ក្រុម​ប្រឹក្សាជាតិ នៅ​ថ្ងៃទី២៧កក្កដា។

សន្និបាត​ប្រមូលផ្តុំ​មនុស្ស​ប្រមាណ ៥០០០ នាក់​នោះ ត្រូវបាន​លោក ឈាង វុន អះអាងថា អាជ្ញាធរ​រដ្ឋាភិបាល ក្តាប់​ព័ត៌មាន​បាន គឺ​បើ​គណបក្ស​សង្គ្រោះ​ជាតិ បិទផ្លូវ​បានសម្រេច​នៅ​ថ្ងៃ១៥កក្កដា នៅ​ស្ពាន​នាគ ជិត​ទីលាន​ប្រជាធិបតេយ្យ នោះ​ការជួបជុំ ក្រោមរូបភាព​សន្និបាត នៅ​ថ្ងៃ២៧កក្កដា គឺ​គណបក្ស​សង្គ្រោះ​ជាតិ នឹងធ្វើ​មហា​បាតុកម្ម។

យ៉ាងណាក៏ដោយ លោក យឹម សុវណ្ណ នៅតែ​អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​ការជួបជុំ សន្និបាត​ក្រុម​ប្រឹក្សាជាតិ នៅ​ថ្ងៃ២៧កក្កដា នៅ​ដី​មួយកន្លែង ក្នុង​ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ។ គណបក្សប្រឆាំង ក៏​នឹងដាក់​លិខិត​ជូនដំណឹង​អំពី​សន្និបាត​នោះ ទៅកាន់​សាលាក្រុង នៅពេលឆាប់ៗនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ