អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រដ្ឋា​ភិបាល​ស្ថិត​ក្នុង​ការ​តាម​ដាន​កាន់​តែ​ខ្លាំង​ក្នុង​រឿង​សិទ្ធិ​មនុស្ស​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សង្គម​ស៊ីវិល​កំពុង​ព្រួត​គ្នា​តាម​ដាន​ត្រួត​ពិនិត្យ​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​អនុវត្ត​អនុសាសន៍​របស់​រដ្ឋ​ជា​សមាជិក​នៃ​អង្គការ​សហ​ប្រជា​ជាតិ​ ទាក់​ទង​នឹង​ការ​កែ​លម្អ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។ ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ខ្លះ​ ដែល​កត់​សម្គាល់​ថា​ បច្ចុប្បន្ន​ សេរី​ភាព​ប្រមូល​ផ្តុំ​សម្ដែង​មតិ​ដោយ​សន្តិ​វិធី ​និង​សិទ្ធិ​ដី​ធ្លី ​គឺ​ជា​បញ្ហា​ចម្បង​របស់​កម្ពុជា​ លើក​ឡើង​ថា​ ការ​ធ្វើ​បែប​នេះ​គឺ​ចាំ​បាច់​។ ​ប៉ុន្តែ ​លោក​ ម៉ក់ ​សម្បត្តិ​ ដែល​ជា​ប្រធាន​ថ្មី​នៃ​គណៈកម្មា​ធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ និង​ដែល​បាន​ការពារ​របាយការណ៍​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​នៅ​ឯ​អង្គការ​សហ​ប្រជាជាតិ​ មើល​ឃើញ​ផ្សេង​ពី​សង្គម​ស៊ីវិល​។​  

ទីលានប្រជាធិបតេយ្យត្រូវបានបិទមិនឲ្យមានការជួបជុំ និង សម្តែងមតិ។
ទីលានប្រជាធិបតេយ្យត្រូវបានបិទមិនឲ្យមានការជួបជុំ និង សម្តែងមតិ។ RFI/ Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ