អានតួអត្ថបទ
កម្ពុជា

ជប៉ុន​ផ្តល់​កម្ចី​សម្រាប់​សាងសង់​ប្រព័ន្ធ​បូមទឹក​ពី​ទន្លេសាប

ប្រទេសជប៉ុន​បានចុះ​ហត្ថលេខា នៅថ្ងៃ​ព្រហស្បតិ៍ ទី ២៩ មីនា ផ្តល់ជំនួយ​កម្ចី​​សម្បទាន​ចំនួន ៨៦លាន​ដុល្លារដល់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​អនុវត្ត​គម្រោង​ផលិត​ប្រព័ន្ធ​ទឹកស្អាត​សម្រាប់​ពលរដ្ឋ​ក្រុងសៀមរាប។ នៅក្នុង​ពិធី​ផ្តល់ជំនួយ ដែល​មាន​វត្តមាន​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ជា​អធិបតី​ផងនោះ ឯកអគ្គរាជទូត​ជប៉ុន ​Masafumi KUROKI បាន​ថ្លែង​ថា គម្រោង​នេះ​នឹង​ត្រូវផ្តោត​ផងដែរ​ទៅលើ​ការកសាង​ប្រព័ន្ធ​បូមទឹក​ពី​ទន្លេសាប បំពង់​ចែកចាយ​ទឹកស្អាត។ ការប្តូរយុទ្ធសាស្ត្រ​បូមយក​ទឹក​ពី​ទន្លសាប​មកផលិត ជាទឹកស្អាត គឺដើម្បី​ចៀសវាង​ការបូម​យកទឹកពី​ក្រោមដី ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់គ្រឹះ​ប្រាសាទ​បុរាណ​ខ្មែរ​ជាច្រើន ក្នុង​ខេត្តសៀមរាប។

ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ