អានតួអត្ថបទ
កម្ពុជា

AFD ​ជួយ​ស្តារ​ព្រែក​ចំនួន​៣០​ នៅ​ខេត្ត​កណ្តាល​ នៅ​ក្នុង​គម្រោង​ជំនួយ​កសិ​កម្ម​គ្រួសារ​

ទី​ភ្នាក់​ងារ​​អភិ​វឌ្ឍន៍​​បារាំង​ AFD ​បាន​​ជួយ​​ស្តារ​​ព្រែក​​ចំនួន ​៣០ ​នៅ​ក្នុង​​ខេត្ត​កណ្តាល ​និង​​នៅ​​ជុំ​វិញ​​បឹង​​ទន្លេ​សាប ​ដោយ​​ចំណាយ​​ទឹក​ប្រាក់​​ចំនួន​៣០​លាន​​ដុល្លារ​។ ​ជំ​នួយ​​របស់​​រដ្ឋា​ភិ​បាល ​បា​រាំង​​តាម​រយៈ ​AFD​ នា​ពេលនេះ​​​បាន​ធ្វើ​​ឡើង​ខណៈ​​​ដែល​​មាន​​​ការ​​​អប​​អរ​​​​ស្តី​ពី​​​​ទិ​វា​​​​កសិ​​​កម្ម​គ្រួសារ​​។​ ​អ្នក​​សារ​​ព័ត៌​​មាន ​​​និង​​​អ្នក​ពាក់​ព័​ន្ធ​​នា​នា​​លើ​​វិស័យ​​កសិ​កម្ម​​ត្រូវ​បាន​​អញ្ជើញ​​ឲ្យ​​ចូល​​រួម​​​នៅ​​​ក្នុង​​​ដំ​​ណើ​​​ទស្សន​​កិច្ច​​​មួយ​​ទៅ​កាន់​​ស្រុក​​ស្អាង​​ខេត្ត​កណ្តាល​​នៅ​​ថ្ងៃ​​សៅរ៍​​នេះ​ ដើម្បី​​ពិនិត្យ​មើល​​ការ​ងារ​​ស្តារ​​ព្រែក​ ដែល​មាន​​ការ​​សាទរ​​ពី​​ប្រ​ជា​ពល​រដ្ឋ​​នៅ​​ទីនោះ។​

ម្ចាស់ដី​លើ​ដែល​នៅ​ជាប់​ផ្លូវទឹក​មាន​ករណីយកិច្ច​ទុក​ទឹក​ឲ្យ​ហូរ​តាម​ធម្មជាតិ​ ដើម្បី​ឲ្យ​ម្ចាស់ដី​ក្រោម​អាច​យក​ទៅ​ប្រើប្រាស់​តាម​តម្រូវការ​កសិកម្ម
ម្ចាស់ដី​លើ​ដែល​នៅ​ជាប់​ផ្លូវទឹក​មាន​ករណីយកិច្ច​ទុក​ទឹក​ឲ្យ​ហូរ​តាម​ធម្មជាតិ​ ដើម្បី​ឲ្យ​ម្ចាស់ដី​ក្រោម​អាច​យក​ទៅ​ប្រើប្រាស់​តាម​តម្រូវការ​កសិកម្ម
ផ្សាយពាណិជ្ជកម្ម

អ្នក​សារ​ព័ត៌​មាន​ប្រ​មាណ​២០​ស្ថា​ប័ន​និង​ផ្នែក​ពាក់​ព័ន្ធ​ខាង​កសិ​កម្ម​នានា​ដឹក​នាំ​ដោយ​ ទី​ភ្នាក់​ងារ​ អភិ​វឌ្ឍន៍​បារាំង​ AFD​ បាន​ចុះ​ទៅ​កាន់​ស្រុក​ស្អាង​ខេត្ត​កណ្តាល​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​២៥​តុលា​នេះ ​ដើម្បី​ពិនិត្យ​មើល​ការ​ងារ​ជាក់​ស្តែង​មួយ​ចំនួន​ទាក់​ទង​ទៅ​នឹង​ការ​ស្តារ​ប្រ​ព័ន្ធ​ធា​រា​សាស្ត្រ ​ក្រោម​ជំ​នួយ​ឧបត្ថម​របស់​ទី​ភ្នាក់​ងារ​ ហ្វ្រង់​កូហ្វូន​នេះ​។

ទស្សន​កិច្ច​ដែល​មាន​ការ​អប​អរ​ពី​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​ខេត្ត​កណ្តាល​ផង​នោះ ​ត្រូវ​បាន​បញ្ជាក់​ពី​មន្ត្រី​ទី​ភ្នាក់​ងារ​ AFD​ ថា​ស្ថិត​នៅ​ក្នុង​កម្រោង​ស​កម្ម​ភាព​នៃ​ជំ​នួយ​របស់​ប្រ​ទេស​បា​រាំង​ក្នុង​ការស្តារ​ព្រែក​ចំនួន​ ៣០​នៅ​ក្នុង​ខេត្ត​កណ្តាល ​និង​ព្រែក​មួយ​ចំនួន​នៅ​តំបន់​ជុំ​វិញ​បឹង​ទន្លេ​សាប​។

លោក ​André​ POUILLES-DUPLAIX ​ នា​យក​AFD​ប្រ​ចាំ​នៅ​កម្ពុជា ​បាន​មាន​ប្រសាសន៍​ថា ​សម្រាប់​ការ​ចាប់​ផ្តើម​នេះ ​ព្រែក​ចំនួន​ពីរ​កំពុង​តែ​មាន​សកម្ម​ភាព​ស្តារ​ក្នុង​ចំ​ណោម​ព្រែក​ចំនួន៣០​ ហើយ​ដែល​ត្រូវ​ចំ​ណាយ​ទឹក​ប្រាក់​សរុប​ចំនួន​ ២៤​លាន​អឺរ៉ូ ​ស្មើ​នឹង ​៣០​លាន​ដុល្លារ។

កាយ​វិការ​នេះ​ត្រូវ​បាន​អប់​អរ​សា​ទរ​ដោយ​ប្រ​ជា​ពល​រដ្ឋ​ដែល​រស់​នៅ​ក្នុង​ខេត្ត​កណ្តាល ​អា​ស្រ័យ​ផល​នឹង​ការ​ធ្វើ​ដំ​ណាំ​ចំការ​។​ជា​ទូទៅ​តំបន់​ដែល​មាន​ដី ​ប្រកប​ដោយ​ជី​ជាតិ ​នៅ​ក្នុង​ស្រុក​ស្អាង​ខេត្ត​កណ្តាល​ជា​ភូមិ​សាស្ត្រ​ដែល​លិច​ទឹក​នៅ​រដូវ​វស្សា។​កា​ស្តារ​ព្រែក​ដែល​នឹង​បន្សល់​ទុក​នូវ​អាចម៍​ដី​ជា​ច្រើន​នឹង​ជួយ​ដល់​កសិករ​ក្នុង​ការ​ពង្រីក​ដំណាំ​ចំការ​របស់​ពួក​គេ​គ្រប់​រដូវ​ ដោយ​មិន​បា​រម្ភ​ពី​ការ​លិច​ទឹក ​ជា​ពិ​សេស​ដំ​ណាំ​អំ​ពៅ​។

ប្រ​ធាន​ AFD​ ឲ្យ​ដឹង​ទៀត​ថា ​ព្រឹត្តិ​ការណ៍​នេះ ​ធ្វើ​ឡើង​ក្នុង​ក្រប​ខ័ណ្ឌ ​នៃ​ឆ្នាំ​អន្តរ​ជាតិ ​នៃ​កសិកម្ម​ ជា​លក្ខណៈ​គ្រួសារ​ ឆ្នាំ​២០១៤ ​ដើម្បី​ឆ្លុះ​បញ្ចាំង​អោយ​ឃើញ ​អំពី​សក​ម្មភាព​ ដែល​ប្រទេស​បារាំង​ សម្រេច​បាន​ក្នុង​វិស័យ​នេះ ​នៅ​កម្ពុជា​។

ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ ​មក​ ទី​ភ្នាក់​ងារ​ AFD​ បាន​ផ្តល់​ហិរញ្ញ​ប្បទាន​ ប្រមាណ ​៨០ ​លាន​ដុល្លារ ដល់​កម្ពុជា ​ដើម្បី​រៀប​ចំ​ប្រព័ន្ធ​ធា​រា​សាស្ត្រ​កសិកម្ម​ និង​ពង្រឹង​តួ​អង្គ​ពាក់​ព័ន្ធ​ក្នុង​វិស័យ​នេះ ​ដោយ​សម្រេច​បាន​ ការ​ស្តារ​ប្រព័ន្ធ​ស្រោច​ស្រព​ជាង​ ៥០.០០០​ ហិកតា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ