អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ក្រោម​ឥទ្ធិពល​នយោបាយ​ ទីលាន​ប្រជាធិបតេយ្យ​ត្រូវ​បាន​បើក​ឡើង​វិញ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ្វី​ៗ​ហាក់​​បាន​​ដំណើរ​ការ​​ទៅ​ដោយ​​រលូន​ នៅ​ក្រោយ​​ពេល​ដែល​​កិច្ច​ព្រម​ព្រៀង​​នយោបាយ​ រវាង​​គណបក្ស​​ប្រជាជន​​កម្ពុជា ​និង​​គណបក្ស​​សង្គ្រោះ​​ជាតិ​​ជិត​​ដល់​ទី​​បញ្ចប់​។ ​ការ​ចូល​ទៅ​​ស្បថ​ របស់​​បេក្ខជន​​ជាប់​ឆ្នោត​​ទាំង​៥៥​រូប​​របស់​​គណបក្ស​​ស​ង្គ្រោះ​​ជាតិ​​នៅ​ក្នុង​​ព្រះ​បរម​រាជ​វាំង​ កាល​ពី​​ល្ងាច​​ថ្ងៃ​ទី​៥​សីហា ​និ​ង​ ការ​ត្រៀម​​ចូល​ប្រជុំ​​សភា​​នៅ​​ថ្ងៃ​ទី​៨​សីហា​​របស់​​អ្នក​តំណាង​រាស្ត្រ​​បក្ស​​សង្គ្រោះ​​ជាតិ ​គឺ​ជា​​ជំហាន​​ថ្មី​​មួយ​ទៀត ​ដែល​​បាន​​បើក​ផ្លូវ​​ឲ្យ​​អាជ្ញាធរ​​ក្រុង​ភ្នំ​ពេញ ​យល់​ព្រម​​បើក​​ទីលាន​​ប្រជា​ធិបតេយ្យ​​ឡើង​វិញ​​នា​​ព្រឹក​​ថ្ងៃ​ទី​៦​សីហា​​ម្សិល​​មិ​ញ​​នេះ​។​ បើ​ទោះ​ជា​​មាន​ការ​​ពន្យល់​​ថា ​ការ​បិទ​​ទីលាន​​ប្រជា​ធិបតេយ្យ​​កន្លង​មក​​ក្រោម​​ហេតុ​ផល​​សន្តិសុខ​​សណ្តាប់​ធ្នាប់​​ក្តី​ ប៉ុន្តែ​​ការ​ចរចា​​បញ្ចប់​​ជម្លោះ​នយោបាយ​​រវាង​​គណបក្ស​​ជាប់​ឆ្នោត​​ទាំង​ពីរ​ គឺ​ជា​​ហេតុ​ផល​​សំខាន់​​មួយ​​ដែល​​មិន​អាច​​ប្រកែក​​បាន​។​ 

ក្រុម​សមត្ថកិច្ច​រុះ​រើ​បន្លា​លួស​ដោះ​លែង​ទីលាន​ប្រជាធិបតេយ្យ។​​
ក្រុម​សមត្ថកិច្ច​រុះ​រើ​បន្លា​លួស​ដោះ​លែង​ទីលាន​ប្រជាធិបតេយ្យ។​​ RFI/Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ