អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ចំណោទ​ ដែល​មិន​គ្រប់​គ្រាន់​ត្រឹម​ការ​ពន្យល់​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សម្ពាធ​​​របស់​​ម្ចាស់​ឆ្នោត​​ស្ថិត​​​លើ​​​គណបក្ស​​សង្គ្រោះ​​ជាតិ​ ដែល​​ត្រូវ​ធ្វើ​​សន្និបាត​​ក្រុម​​ប្រឹក្សា​ជាតិ​​លើក​​ទី១ ​របស់​ខ្លួន ​នៅ​​ថ្ងៃ​អាទិត្យ​​នេះ ​ខាងមុខ​​វត្ត​​បទុម​​វ​ត្ដី ​ក្រុង​ភ្នំពេញ​។ ​សន្និបាត​​នោះ​​ជា​​ឱកាស​​សម្រាប់​​ពន្យល់​​អ្នក​​គាំទ្រ​​អំពី​​ការ​សម្រេច​ចិត្ត​ថ្មី​ៗ​របស់​​មេ​ដឹក​នាំ ​ប៉ុន្តែ​​ប្រធាន​​សមាគម​​សេដ្ឋកិច្ច​ ​ប្រធាន​​សហជីព​​កម្មករ ​និង​​តំណាង​​សហគមន៍​​ដី​ធ្លី ​ដែល​​ធ្លាប់​បាន​​ចូល​រួម​​ក្នុង​​បាតុក​ម្ម​​យ៉ាង​​គគ្រឹក​គគ្រេង​ ដើម្បី​​គាំ​ទ្រ​​គោល​នយោបាយ​​គណបក្ស​​នេះ ​រម្លឹក​​ពាក្យ​សន្យា​​នា​នា​​របស់​លោក ​សម​ រង្ស៊ី ​និង​​លោក ​កឹម ​សុខា​។​​ ពួក​គេ​​បញ្ចេញ​​ទស្សនៈ​​ចំពោះ​​កិច្ច​ព្រម​ព្រៀង​​រវាង​គណ​​បក្ស​​សង្គ្រោះ​​ជាតិ ​និង​​គណបក្ស​​ប្រជាជន​​កម្ពុជា​។ ថ្ងៃ​នេះ ​ពួក​គេ​​មិន​​ត្រឹម​តែ​​ជម្រុញ​​ឱ្យ​​គណបក្ស​​សង្គ្រោះ​​ជាតិ​​គោរព​​ការ​សន្យា​​ប៉ុណ្ណោះ​​ទេ ​ថែម​ទាំង​​លើក​ឡើង​​អំពី​​ឱសាន​វាទ​សម្រាប់​​មន្ត្រី​​គណបក្ស​ប្រឆាំង ​ដែល​​ត្រូវ​​ចូល​ធ្វើ​ការ​​ក្នុង​​រដ្ឋ​សភា ​និង​​ក្នុង​គណៈ​​កម្មា​ធិការ​​ជាតិ​រៀប​ចំ​​ការ​បោះ​ឆ្នោត ​ជា​មួយ​​មន្ត្រី​​គណបក្ស​កាន់​អំណាច​​ផង​ដែរ​។​

គណបក្ស​ទាំង​ពីរ​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ​កាលពីថ្ងៃទី ២២ កក្កដា ឆ្នាំ ២០១៤។
គណបក្ស​ទាំង​ពីរ​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ​កាលពីថ្ងៃទី ២២ កក្កដា ឆ្នាំ ២០១៤។ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ