កម្ពុជា-អ.ស.ប. - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 18 តុលា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ព្រហស្បតិ៍ 18 តុលា 2012

កម្ពុជា​ជា​បេក្ខជន​ក្នុង​ការ​បោះឆ្នោត​រើស​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.នៅ​ថ្ងៃនេះ

កម្ពុជា កូរ៉េ​ខាង​ត្បូង និង​ប៊ូតង់ ជា​ប្រទេស​បេក្ខជន​ប្រជែងយក​អាសនៈ​សមាជិក​មិន​អចិន្រ្តៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ ជំនួស​ឥណ្ឌា ដែល​ផុតអាណត្តិ
កម្ពុជា កូរ៉េ​ខាង​ត្បូង និង​ប៊ូតង់ ជា​ប្រទេស​បេក្ខជន​ប្រជែងយក​អាសនៈ​សមាជិក​មិន​អចិន្រ្តៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ ជំនួស​ឥណ្ឌា ដែល​ផុតអាណត្តិ
REUTERS/ Joshua Lott

ដោយ សេង ឌីណា

អ.ស.ប.​ត្រូវ​ធ្វើការ​បោះឆ្នោត នៅថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ជ្រើសរើស​សមាជិក​មិនអចិន្រ្តៃយ៍ នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ សម្រាប់​អាណត្តិ ២០១៣-២០១៥ ដែល​នៅ​ក្នុង​នោះ ក៏​រួមមាន​ប្រទេស​កម្ពុជា ជា​បេក្ខជន​មួយ​ដែរ។ ការបោះឆ្នោត​នឹង​ត្រូវ​ធ្វើឡើង នៅ​ក្នុង​មហាសន្និបាត​អ.ស.ប. ហើយ​ដើម្បី​បាន​ជាប់ឆ្នោត​ ប្រទេស​ជា​បេក្ខជន​ចាំបាច់​ត្រូវ​តែ​ទទួល​បាន​សំឡេង​គាំទ្រ​យ៉ាងតិច ២ភាគ៣។

សេចក្តីរាយការណ៍​របស់ សេង ឌីណា
 

18/10/2012

ការបោះឆ្នោត​នឹង​ត្រូវ​ចាប់ផ្តើម​ធ្វើ នៅ​​ម៉ោង ១០ព្រឹក​ ថ្ងៃ​ព្រហស្បតិ៍ ម៉ោង​នៅ​ទីក្រុង​ញូវយ៉ក (ត្រូវនឹង​ម៉ោង ៩យប់ នៅ​ប្រទេស​កម្ពុជា)។
 
ក្នុង​ចំណោម​សមាជិក​មិនអចិន្រ្តៃយ៍​ទាំង ១០ របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. មាន​ប្រទេស​ចំនួន ៥ ដែល​ត្រូវ​ផុតអាណត្តិ នៅ​ចុង​ខែ​ធ្នូ​ខាងមុខ ហើយ​ដែល​គេ​ត្រូវ​បោះឆ្នោត​ជ្រើសរើស​ថ្មី សម្រាប់​អាណត្តិ ២ឆ្នាំ (២០១៣-២០១៥)។ ប្រទេស​ទាំង ៥ ដែល​ត្រូវ​ផុត​អាណត្តិ​ឆ្នាំនេះ គឺ​រួមមាន ឥណ្ឌា (តំណាង​​​តំបន់​អាស៊ី) អាហ្វ្រិកខាង​ត្បូង (តំណាង​​តំបន់​អាហ្វ្រិក) កូឡុំប៊ី (តំណាង​តំបន់​អាមេរិកកណ្តាល និង​អាមេរិក​ឡាទីន) អាល្លឺម៉ង់ និង​ព័រទុយហ្កាល់ (តំណាង​តំបន់​អឺរ៉ុប​ខាង​លិច និង​តំបន់​ផ្សេងទៀត)។
 
និយាយ​ពី​ប្រទេស​ជា​បេក្ខជនវិញ រវ៉ាន់ដា គឺ​ជា​ប្រទេស​តែមួយ​គត់ ​ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​បេក្ខជន​តំណាង​​តំបន់​អាហ្វ្រិក សម្រាប់​​ជំនួស​អាសនៈ​របស់​អាហ្វ្រិក​ខាង​ត្បូង ហើយ​​ប្រទេស​អាហ្សង់ទីន ក៏​ជា​បេក្ខជន​ទោល​ដែរ សម្រាប់​ជំនួស​អាសនៈ​របស់​កូឡុំប៊ី មកពី​តំបន់​អាមេរិក​កណ្តាល និង​អាមេរិក​ឡាទីន។ មកពី​តំបន់​អឺរ៉ុប​ខាង​លិច និង​តំបន់​ផ្សេងទៀត មានបេក្ខជន ៣ គឺ​ហ្វាំងឡង់ អូស្រ្តាលី និង​លុចសំបួ ប្រជែង​យក​អាសនៈ​ ចំនួន ២ ជំនួស​កន្លែង​អាល្លឺម៉ង់ និង​ព័រទុយហ្កាល់។ ដោយឡែក សម្រាប់​តំបន់​អាស៊ីវិញ មាន​ប្រទេស​ចំនួន ៣ គឺ​ កម្ពុជា កូរ៉េ​ខាង​ត្បូង និង​ប៊ូតង់ ប្រជែងគ្នា​យក​អាសនៈ​តែមួយ ជំនួស​កន្លែង​ឥណ្ឌា។
 
យោងតាម​មន្រ្តី​ការទូត​នៅ​អ.ស.ប. ហ្វាំងឡង់ និង​អូស្រ្តាលី ទំនង​ជា​មាន​ប្រៀប​លើ​លុចសំបួ សម្រាប់​ប្រជែង​យក​អាសនៈ​ទាំងពីរ ជំនួស​កន្លែង​​របស់​អាល្លឺម៉ង់ និង​ព័រទុយហ្កាល់។ ផ្ទុយ​ទៅវិញ កម្ពុជា កូរ៉េ​ខាង​ត្បូង និង​ប៊ូតង់ មាន​សំឡេង​គាំទ្រ​ប្រហាក់ប្រហែល​គ្នា ដែល​គេ​ពិបាក​នឹង​ទស្សន៍ទាយ​ទុកមុន​​ថា តើ​ប្រទេស​​មួយ​ណា​ ដែល​នឹង​អាច​ជាប់ឆ្នោត​ ឡើង​មក​ជំនួស​កន្លែង​របស់​ឥណ្ឌា?
 
គួរបញ្ជាក់ថា បើទោះជា​មាន​ប្រទេស​ជា​បេក្ខជន​តែមួយ​ក៏ដោយ ឬ​មាន​បេក្ខជន​ច្រើន​ក៏ដោយ ដើម្បី​បាន​ជាប់ឆ្នោត​ជា​សមាជិក​មិន​អចិន្រ្តៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ ប្រទេស​​ជា​បេក្ខជន​ចាំបាច់​ត្រូវ​តែ​ទទួល​បាន​នូវ​សំឡេង​គាំទ្រ​យ៉ាងតិច ២ភាគ៣ នៅ​ក្នុង​មហាសន្និបាត​អ.ស.ប. ដែល​មាន​​​សមាជិក​ទាំង​អស់ ១៩៣​ប្រទេស។ ក្នុងករណី​ដែល​​គ្មាន​​ប្រទេស​ណាមួយ​ទទួល​បានសំឡេង​គាំទ្រ ២ភាគ៣​នេះ​ទេ ការ​បោះឆ្នោត​នឹង​ត្រូវ​បន្ត​ធ្វើ​ ​នៅ​ជុំទី២ និង​ជុំ​បន្តបន្ទាប់​ទៀត រហូត​ទាល់តែ​​មាន​សំឡេង ២ភាគ៣។ មានពេល​ខ្លះ ដូចជា កាល​ពី​ឆ្នាំ​១៩៧៩ ដែល​ពិភពលោក​កំពុង​ស្ថិត​ក្នុង​សង្រ្គាម​ត្រជាក់ ប្រទេស​កូឡុំប៊ី និង​គុយបា បាន​ឆ្លងកាត់​ការ​បោះឆ្នោត​ រហូតដល់​ទៅ ១៥៤​ជុំ និង​ចំណាយ​ពេល​រហូតដល់​ទៅ ៣ខែ ក៏​នៅតែ​គ្មាន​ប្រទេស​ណាមួយ​រក​បាន​សំឡេង​គាំទ្រ​ ២ភាគ៣ រហូត​ទាល់តែ​ប្រទេស​ទាំងពីរ​សុខចិត្ត​ដកខ្លួន​ថយ​រៀងៗ​ខ្លួន ហើយ​ប្រគល់​អាសនៈ​ទៅ​ឲ្យ​ម៉ិចស៊ិក ដើម្បី​បញ្ចប់​ភាព​ជាប់គាំង៕

tags: កម្ពុជា - អ.ស.ប.
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ (1)

Among dipolmats cycle, they

Among dipolmats cycle, they knew the potential lost of Cambodia at the UNSC election several months ago. The main motivation was due to Namhong's inability in diplomatic manoeuvre and not responsive to the rapid changes of int'l atmosphere. He is too old and has no more creatives towards any success for the country at the curent context of global affairs. The failure of his diplomacy at the Asean meetings in July was another clear justification. As the chief diplomat at the age of aproximatetly 80, his brain works very slow and sometimes idle to questions raised as everyone observed at the press conference after ASEAN meetings in July. Asean dipomat insiders disclosed Namhong's idle and non-response during delebration of Asean meetings. He is unable to work effectively anymore, and thus PM Hun Sen should consider resuflt his chief diplomat in a bit to gain credibility of his govt's diplomacy in the int's community.

ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close